បក្សប្រឆាំង ស្នើជប៉ុន ជួយបន្ធូរបន្ថយ កម្ដៅ នយោបាយ ជាមួយ បក្សកាន់អំណាច
RFA / វិទ្យុ អាស៊ី សេរី | ១០ វិច្ឆិកា ២០១៥
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក
កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋនៅខាងមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០
ធ្នូ ២០១៤។ RFA/Tin Zakariya
មេដឹកនាំ គណបក្ស ប្រឆាំង ស្នើឲ្យ រដ្ឋាភិបាល ជប៉ុន ជួយអន្តរាគមន៍ បន្ធូរបន្ថយ កម្ដៅ នយោបាយ រវាង បក្សប្រឆាំង និងបក្សកាន់អំណាច ឲ្យមករក ភាពប្រក្រតី ឡើងវិញ។
លោក កឹម សុខា អនុប្រធាន បក្សសង្គ្រោះជាតិ សរសេរ លើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) របស់លោក ពីប្រទេស ជប៉ុន នៅថ្ងៃ ទី១០ ខែវិច្ឆិកា ថា, លោក និងលោក សម រង្ស៊ី បានលើកឡើង ពីស្ថានការណ៍ នយោបាយ ថ្មីៗ ទាក់ទង នឹងហិង្សា ទៅលើ អ្នកតំណាងរាស្ត្រ ២រូប និងអំពាវនាវ ដល់សហគមន៍ អន្តរជាតិ និងជប៉ុន ធ្វើយ៉ាងណា ឲ្យបរិយាកាស តានតឹង នៅកម្ពុជា វិលត្រឡប់ ដូចដើមវិញ តាមស្មារតី កិច្ចព្រមព្រៀង នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ២០១៤ សំដៅ ធានា ដល់ការបោះឆ្នោត ប្រកប ដោយសេរី, យុត្តិធម៌, ត្រឹមត្រូវ, និងប្រជាធិបតេយ្យ។
លោក កឹម សុខា សរសេរទៀតថា ជាពិសេស ការស៊ើបអង្កេតដោយឯករាជ្យពេញលេញ និងជឿទុកចិត្តទៅលើករណីអំពើហិង្សាលើអ្នកតំណាងរាស្ត្រ ២រូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃទី៩ ខែវិច្ឆិកា។ លោកទាំងពីរមានជំនួបជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានគណបក្សប្រឆាំង និងសមាជិករាជរដ្ឋាភិបាលជប៉ុន ដើម្បីជជែកពីកិច្ចការមួយចំនួនទៀតអំពីការវិវឌ្ឍន៍នយោបាយនៅកម្ពុជា និងកិច្ចការបរទេស។
ក្រៅពីជំនួបនេះ មេដឹកនាំគណបក្សទាំងពីរនេះ បានជួបជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះ ហើយក៏នឹងបន្តដំណើរទៅជួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេស កូរ៉េខាងត្បូង ផងដែរ៕
No comments:
Post a Comment