Paris Peace Accords 23 Oct. 1991

Friday, November 6, 2015

តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​ធ្វើ​ពហិការ មិន​ចូល​ប្រជុំ​ សភា​ រហូត​ មាន​ការ​ធានា​ សុវត្ថិភាព | Opposition party to boycott NatAss till security is assured

តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​ធ្វើ​ពហិការ មិន​ចូល​ប្រជុំ​ សភា​ រហូត​ មាន​ការ​ធានា​ សុវត្ថិភាព

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ វិច្ឆិកា ២០១៥

 

តំណាង​រាស្ត្រ សង្គ្រោះ​ជាតិ សភា ៦១០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ថត​រូប​នៅ​រដ្ឋ​សភា​មុន​ចេញ​ដំណើរ​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។  RFA/Sek Bandith

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស ​សង្គ្រោះ​ជាតិ កាល​ពីថ្ងៃ​ ទី​៥ វិច្ឆិកា អះអាង​ ថា, តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ចំនួន ៥៥​នាក់ កំពុង​ ព្រួយ​បារម្ភ​ ពី​សុវត្ថិភាព ​ផ្ទាល់​ខ្លួន ​នៅ​ឡើយ បើ​ ទោះ​បី​ រដ្ឋាភិបាល ​បាន​ចាប់​ខ្លួន ​ជនសង្ស័យ​ បី​នាក់ ​ពាក់ព័ន្ធ ​នឹង​បាតុកម្ម​ ហិង្សា កាល​ពី​​ថ្ងៃ​ ទី​២៦ តុលា ក៏ដោយ។

លោក  អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ ថា, តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ ទាំង​អស់ ​នឹង​​ឈប់​ធ្វើ​ ការងារ ​មួយ​រយៈ រួម​ទាំង​ ការងារ​ នៅ​តាម ​មូលដ្ឋាន និង​ការងារ​ នៅ​រដ្ឋ​សភា៖ «បាន​សម្រេច​គ្នា​ ថា ដោយសារ​  សុវត្ថិភាព​តំណាងរាស្ត្រ, យើង​ មិន​អាច​ ទៅ​ចូលរួម​ ប្រជុំ ឬ​ក៏​ចុះ​ មូលដ្ឋាន​ ក្នុង​នាម​ ជា​អ្នក​តំណាងរាស្ត្រ បាន​ទេ ​ក្នុង​រយៈពេល​ នេះ។  ត្រូវ​ ស្រាវជ្រាវ ​រក​ជន​ដៃដល់​ ទាំង​អស់ និង​អ្នក​ នៅ​ពី​ក្រោយ​ខ្នង​ ដើម្បី​ ឲ្យ​យើង​ មាន​ភាព​ កក់ក្ដៅ​ ថា នឹង​មិន​មាន​អ្វី ​កើត​ឡើង​ សម្រាប់​ អ្នក​តំណាងរាស្ត្រ។»

ការ​សម្រេច​ចិត្ត​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋសភា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ស​ង្រោះ​ជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស បាន​ប្រាប់​ទៅ​មន្ត្រី​ស្ថានទូត​បរទេស​មួយ​ចំនួន​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ចូល​បម្រើ​​ការងារ​នៅ​រដ្ឋ​សភា​វិញ នៅ​ពេល​រដ្ឋាភិបាល​អាច​ធានា​សុវត្ថិភាព​ជូន​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ។

​លោក  អ៊ូ ច័ន្ទឫទ្ធិ បន្ត​ទៀត​ថា គណបក្ស​ប្រឆាំង​មិន​ទាន់​ទទួល​យក​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​ឃាត់​ខ្លួន ​បាន​ជនសង្ស័យ​ចំនួន​បី​នាក់​នោះ​ទេ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បន្ត​ស្វែង​រក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​អស់​ ទាក់ទង​នឹង​បទឧក្រិដ្ឋ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ ពីព្រោះ​ជន​ដៃដល់​មាន​ចំនួន​ច្រើន​ជាង​នេះ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​ក៏​មិន​អាច​អោយ​រួច​ខ្លួន​ដែរ៕



No comments:

Post a Comment