Paris Peace Accords 23 Oct. 1991

Thursday, November 19, 2015

បក្ស​ប្រឆាំង​ នៅ​មិន​ទាន់ ​រក​អន្តរាគមន៍​ ដើម្បី​ ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ បានទេ | Opposition party yet unable to find intervention to allow Sam Rainsy to return to Cambodia

បក្ស​ប្រឆាំង​ នៅ​មិន​ទាន់ ​រក​អន្តរាគមន៍​ ដើម្បី​ ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ បានទេ

RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៥

 

អេង ឆៃអ៊ាង ស្នាក់ការ​បក្ស ៦២០
លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Rann Samnang
Photo: RFA

មន្ត្រី ​ជាន់ខ្ពស់​ គណបក្ស​ សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ បន្ទាប់​ ពី​ប្រជុំ ​ផ្ទៃ​ក្នុងបក្ស​ របស់​ខ្លួន​ នៅ​ថ្ងៃ ​ទី១៨ វិច្ឆិកា ថា, គណៈ​អចិន្ត្រៃយ៍​បក្ស នៅ​មិន​ទាន់ ​រក​អន្តរាគមន៍ ​ពី​បក្ស​ កាន់​អំណាច ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ​បាន​នៅ​ឡើយ​ទេ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី វិញ លុះ​ត្រា​ណា​មាន​ការ​ស្រុះ​ស្រួល​ជាមួយ​បក្ស​កាន់​អំណាច​ជាមុន ដើម្បី​បញ្ចៀស​ភាព​កករ​ល្អក់​នយោបាយ និង​អំពើ​ហិង្សា​កើត​ឡើង។

លោក អេង ឆៃអ៊ាង បន្ត​ថា គណៈអចិន្ត្រៃយ៍​បក្ស​ បាន​សម្រេច​ ថា ឲ្យ​លោក សម រង្ស៊ី នឹង​វិល​ចូល ​កម្ពុជា​វិញ ក្នុង​ពេល ​ឆាប់ៗ​ ខាង​មុខ៖ «យើង​ សម្រេច​ ថា ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក, ប៉ុន្តែ​ មិនមែន​ ចូល​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​ទេ។»

លោក សម រង្ស៊ី ត្រូវ​ បាន​​តុលាការ ​កម្ពុជា ចេញ​ដីកា​ ចាប់​ខ្លួន​លោក​ កាល​ពី​ថ្ងៃ​ ទី​១៣ វិច្ឆិកា យក​មក​ អនុវត្ត​ទោស​ ២​ឆ្នាំ ​ក្នុង​ពន្ធនាគារ ទាក់ទង នឹង​បទ​បរិហារកេរ្តិ៍​ កាល​ពី​ជាង​ ៧​ឆ្នាំ​ មុន របស់​ រដ្ឋមន្ត្រី​ ការបរទេស ​កម្ពុជា លោក ហោ ណាំហុង, ហើយ​ លោក​ ក៏​បាន ​ខកខាន​ វិល​ចូល​ស្រុក ​ម្ដង​ រួច​ទៅ​ហើយ កាល​ពី​យប់ ​ថ្ងៃ​ទី​១៦ វិច្ឆិកា។

សូម ​ស្ដាប់ ​សេចក្ដី​រាយការណ៍ ​បន្ថែម៖



2 comments:

  1. Anonymous3:35 AM

    Ah Hun Sen keeps applying his jungle law because Kmean Anar Tveu Kdor Ey Vear !!

    Why Ah Choy Marai Hun Sen is so cheap?? Ah Hun Sen is Ah Yuon's slave forever !! Ah Kouk Hun Sen !!

    ReplyDelete
  2. Anonymous6:02 AM

    Learn Ah Yuon's tricks from history:

    Son Kuy was so popular.
    Ah Chor Yuon wanted to catch Son Kuy. Ah Yuon killed so many Khmer innocent people to make Son Kuy surrender.

    Then Ah Yuon killed Son Kuy.

    Did Khmer Krom people get Kampuchea Krom back from Yuon after Son Kuy's death??

    Now, the same thing happens.

    Sam Rainsy is popular.
    Ah Yuon wanted to kill Sam Rainsy.
    Ah Yuon ordered Ah Chos Kauot Hun Sen to imprison Sam Rainsy so that Ah Yuon can poison and kill Sam Rainsy.

    That's why Sam Rainsy must NOT go into Ah evil Yuon's trap.

    DO NOT GO TO CAMBODIA AT THIS TIME.

    Bun Thoeun

    ReplyDelete