ប៉ូលិស កោះហៅ មនុស្ស ៦នាក់ សាកសួរ ពាក់ព័ន្ធ នឹងការបាញ់ សម្លាប់ប៉ូលិស និងមន្ត្រី ព្រៃឈើ
RFA / វិទ្យុ អាស៊ី សេរី | ៩ វិច្ឆិកា ២០១៥
ស្នងការ នគរបាល ខេត្ ព្រះវិហារ បានកោះហៅ មនុស្ស ៦នាក់ ដែលពាក់ព័ន្ធ នឹងម្ចាស់រណារ អារឈើ នៅតំបន់ កើតហេតុ នៃការបាញ់ប្រហារ លើប៉ូលិស និងមន្ត្រី រដ្ឋបាល ព្រៃឈើ ទៅសាកសួរ នៅថ្ងៃ ទី៩ ខែវិច្ឆិកា។
ការសាកសួរនេះ ក្នុងចំណោម មនុស្ស ៦នាក់ គឺ ៥នាក់ ត្រូវ បានគេ បញ្ជូនទៅខណ្ ឌរដ្ឋបាល ព្រៃឈើ ដើម្បី សាកសួរ និងម្នាក់ទៀត សាកសួរ នៅស្នងការដ្ឋាន នគរបាល ខេត្ត។ រីឯ ការសាកសួរនេះ ប៉ូលិស មិនទាន់ កំណត់ មុខសញ្ញា ណាមួយ ថា, នរណាខ្លះ ជាជនសង្ស័យ នៅឡើយទេ។
កាលពីរំលង អាធ្រាត្រ ថ្ងៃទី៦ ឈានចូល ថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ មានជន ប្រដាប់អាវុធ មួយក្រុម ដែលគេ មិនស្គាល់មុខ បានលបលួច បាញ់រះ សម្លាប់មន្ត្រី ប៉ូលិសម្នាក់ ឈ្មោះ សាប់ យស និងមន្ត្រី រដ្ឋបាល ព្រៃឈើ ម្នាក់ មកពីទីក្រុង ភ្នំពេញ ឈ្មោះ សៀង ដារង្គ ព្រមទាំង ប៉ូលិស ការពារ ព្រំដែន ម្នាក់ទៀត ឈ្មោះ ភេទ សុភ័ណ្ឌ ឲ្យរងរបួស ផងដែរ។ ការបាញ់រះ បានកើតឡើង នៅពេល ដែលមន្ត្រី ទាំងនោះ បានចុះ បំពេញ បេសកកម្ម ល្បាត ការពារ ព្រៃអភិរក្ស របស់ អង្គការ ដាប់បែលយូ ស៊ី អេស (WCS) ក្នុងភូមិសាស្ត្រ ភូមិរបុញ ជាប់ព្រំប្រទល់គ្នា នឹងភូមិ រុងរឿង ៣ នៃឃុំម រកត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ៕
No comments:
Post a Comment