លោក សម រង្ស៊ី ប្រកាស ថា នឹងវិលត្រឡប់ ចូលកម្ពុជា វិញ ទោះបី ត្រូវស្លាប់
RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៥

លោក សម រង្ស៊ី (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម
សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងវេទិការាស្ត្រ
និងតំណាងរាស្ត្រនាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១
ខែឧសភា ឆ្នាំ២០១៥។ Photo from Kem Sokha Facebook Page
មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលត្រូវ តុលាការ កំពុង តាមចាប់ខ្លួន ប្រកាស ពីខាងក្រៅ ប្រទេស មក ថា, លោក នឹងត្រឡប់ ចូលកម្ពុជា វិញ។
ក្នុងឱកាស ជួប សំណេះសំណាល ជាមួយ ពលករខ្មែរ រាប់រយនាក់ នៅតំបន់ គីម ហេ ប្រទេស កូរ៉េ ខាងត្បូង កាលពីថ្ងៃ ទី១៤ វិច្ឆិកា, លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានប្រាប់ ទៅពលករ ខ្មែរ ថា ទោះបី ជាលោក ត្រូវ ស្លាប់ ក៏លោក ត្រូវ ត្រឡប់ ចូលទៅ មាតុភូមិ កម្ពុជា វិញ ដើម្បី បន្តការងារ ស្រោចស្រង់ ជាតិ៖ «កម្ពុជា ជាស្រុកកំណើត, ហើយ ជាមាតុភូមិ របស់ខ្ញុំ។ ខ្ញុំ ត្រូវតែ ចូលទៅវិញ...។» ["Cambodia is my birthplace, and my homeland. I am compelled to go back..."]
កាលពីថ្ងៃ ទី១៣ វិច្ឆិកា អយ្យការ អមសាលាដំបូង ក្រុងភ្នំពេញ បានចេញដីកា បង្គាប់ ឲ្យសមត្ថកិច្ច តាមចាប់ខ្លួន លោក សម រង្ស៊ី បន្ទាប់ ពីលោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស សើរើ សំណុំរឿង ចាស់ ដែលលោក បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ កាលពី៧ឆ្នាំ មុន។ កាលពីឆ្នាំ ២០០៨ នៅក្នុងពិធី គោរពវិញ្ញាណក្ខន្ឋ ជនរងគ្រោះ នៅឯវាលពិឃាត ជើងឯក លោក សម រង្ស៊ី បានប្រកាស ថា, អតីត កម្មាភិបាល ខ្មែរ ក្រហម គ្រប់គ្រង គុកបឹង ត្របែក កំពុងធ្វើ ជារដ្ឋមន្ត្រី ក្រសួង ការបរទេស កម្ពុជា។
ទោះ ជាយ៉ាងណា អ្នកច្បាប់ និងមន្ត្រី សិទ្ធិមនុស្ស យល់ថា ដីកា តាមចាប់ខ្លួន លោក សម រង្ស៊ី នេះ ជាដីកា នយោបាយ និងគ្មាន អនុភាព ផ្លូវច្បាប់ ឡើយ៕
No comments:
Post a Comment