Paris Peace Accords 23 Oct. 1991

Sunday, November 15, 2015

ស្នងការ ​ខេត្ត ​សៀមរាប ​មិនទាន់​ដឹង ​ថា, ​ត្រូវ​ ចាប់​លោក​ សម រង្ស៊ី ឬ​អត់​ទេ ​នៅ​ថ្ងៃស្អែក​នេះ | Siem Reap police do not yet know if they will or will not arrest Sam Rainsy tomorrow

ស្នងការ ​ខេត្ត ​សៀមរាប ​មិនទាន់​ដឹង ​ថា, ​ត្រូវ​ ចាប់​លោក​ សម រង្ស៊ី ឬ​អត់​ទេ ​នៅ​ថ្ងៃស្អែក​នេះ​VOD / វីអូឌី | ១៥ វិច្ឆិកា ២០១៥


ស្នងការ ​ខេត្ត​ សៀមរាប ​លើកឡើង ថា, លោក ​នៅ​មិនទាន់​ ប្រាកដ ថា, ត្រូវ ​ចាប់ខ្លួន​ លោក ​សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ​ ឬ​អត់​ទេ នៅ​យប់ ​ថ្ងៃ​ចន្ទ ​ស្អែក​នេះ ព្រោះ ​មិន​ទាន់​ ទទួល​បាន​ បញ្ជា ​ពី​ថ្នាក់លើ ​នៅឡើយ​ទេ​។ 

លោក សម រង្ស៊ី ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យមាន​ការរើសអើង ដែល​ប្តឹង​ដោយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨ ថា​លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។​


​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម ប៊ុញ្ញឬទ្ធ មានប្រសាសន៍ថា បើ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​មិន​មាន​ការប្រែប្រួល​អ្វី​ទេ នោះ​លោក​សម រង្ស៊ី នឹង​ត្រឡប់​មក​ដល់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​១៦​ ខែវិច្ឆិកា ចន្លោះ​ម៉ោង​១០​ទៅ​១១​យប់​ស្អែក​នេះ​។ លោក​ថា មូលហេតុ​ដែល​លោក​សម រង្ស៊ី ធ្វើដំណើរ​តាម​ជើងហោះហើរ​ខេត្ត​សៀមរាប​និង​ស្នាក់​នៅ​ទីនោះ​មួយ​យប់ ដោយសារ​លោក សម រង្ស៊ី បន្តដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៧ ដើម្បី​ចូលរួម​ពិធីបុណ្យ​កឋិនទាន​នៅ​ខេត្ត​នោះ បន្ទាប់មក​នឹង​ត្រឡប់​មក​ភ្នំពេញ​វិញ​។
ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ស​ត ណា​ឌី មានប្រសាសន៍ប្រាប់វីអូឌី(​VOD)​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​មិន​ទាន់​មាន​ចំណាត់​ការចាប់​លោក សម រង្ស៊ី នៅឡើយ ដោយ​លោក​អះអាងថា មិនទាន់​មាន​បញ្ជា​ពី​ថ្នាក់លើ​។​

​រីឯ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ VODពុំ​ទាន់​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង ត្រូវបាន​កាត់ផ្តាច់​វិញ។​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ា​លីន មានប្រសាសន៍ថា តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក សម រង្ស៊ី នោះ គឺធ្វើឡើង​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​លោក​អះអាងថា បទល្មើស​ដែល​លោក សម រង្ស៊ី ប្រព្រឹត្ត​នោះ​ជា​រឿង​បុគ្គល​និង​បុគ្គល​រវាង​លោក ហោ ណាំង​ហុង និង​លោក​សម រង្ស៊ី​។ លោក​បន្តថា ករណី​នេះ​ក្រសួង​យុត្តិធម៌​មិន​មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​តុលាការ​បាន​ ទេ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​និង​ ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរិ៍​ម្សិលមិញ លោក សម រង្ស៊ី បានប្រកាសថា លោក​នឹង​ត្រឡប់​មក​កម្ពុជា បើទោះជា​មាន​ការចាប់ខ្លួន ឬ​ត្រូវ​ស្លាប់​ក៏ដោយ​៕ 



No comments:

Post a Comment