តុលាការ សហព័ន្ធ អាមេរិកកោះ ហៅប្រធានាធិបតី ភូមា និងរដ្ឋមន្ត្រី មួយចំនួន ករណីរំលោភ សិទ្ធិមនុស្ស
VOD / វីអូឌី | ៥ តុលា ២០១៥
តុលាការ សហព័ន្ធ នៃប្រទេស អាមេរិក បានចេញ ដីការ កោះហៅ ប្រធានាធិបតី ថេន សេន និងមន្ដ្រី ជាន់ខ្ពស់ របស់លោក មួយចំនួន ឲ្យមកបំភ្លឺ ចំពោះ ការចោទប្រកាន់ ករណី រំលោភ សិទ្ធិមនុស្ស ទៅលើសហគមន៍ ជនជាតិដើម ភាគតិច មូស្លីម រ៉ូហ៊ីងយ៉ា។
ដីកាកោះនេះ ចេញ ដោយតុលាការ ថ្នាក់ទាបមួយ របស់ សហរដ្ឋអាមេរិក នៅទីក្រុង ញូវយ៉ក គឺ ធ្វើឡើង បន្ទាប់ ពីមានពាក្យបណ្ដឹង របស់ អង្គការ មូស្លីម អាមេរិកកាំង ទី១៩។
បណ្ដឹងនេះ ត្រូវ បានអះអាង ថា មានបទចោទ បីករណី, គឺ៖ ការធ្វើ ទារុណកម្ម, ការរើសអើង ជាតិសាសន៍, និងការបង្ខំ ឲ្យបាត់បង់ ទីជម្រក។
No comments:
Post a Comment