វៀតណាម និងហ្វីលីពិន នឹងចុះ ហត្ថលេខា លើកិច្ចព្រមព្រៀង យុទ្ធសាស្រ្ត
VOA / វីអូអេ | ១៣ វិច្ឆិកា ២០១៥
ប្រទេស ហ្វីលីពីន បានប្រាប់ ឲ្យដឹង ថា,
ខ្លួន មានផែនការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូ
យុទ្ធសាស្រ្ត ជាមួយ វៀតណាម
ដែលជាការ ត្រួសត្រាយ ផ្លូវ សម្រាប់ ប្រទេស ទាំង២ ជំរុញ កិច្ចសហប្រតិបត្តិការ សន្តិសុខ ផ្លូវនាវាចរណ៍ នៅក្នុងការ ប្រឈមជម្លោះ ទឹកដី
ជាមួយ ចិន ក្នុងសមុទ្រ ចិន ខាងត្បូង។
លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបាននិយាយនៅសប្តាហ៍នេះថា សន្ធិសញ្ញានេះនឹងត្រូវចុះហត្ថលេខានៅខាងក្រៅសន្និសីទកំពូលនៃកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅពេលខាងមុខនេះ។
វៀតណាមមិនទាន់បានបញ្ជាក់ពីការប្រកាសរបស់លោក Joseទេ ហើយសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងនោះ មិនទាន់បានផ្សព្វផ្សាយជាសាធារណៈដែរ។ ក៏ប៉ុន្តែ កាលពីពេលមុន ក្រុមមន្រ្តីមកពីភាគីទាំង២បាននិយាយថា កិច្ចព្រមព្រៀងនោះដែលភាគីទាំង២បានចាប់ផ្តើមចរចាកាលពីឆ្នាំទៅ ហាក់ដូចជាមានភាពធំទូលាយ ដោយរួមមានពាណិជ្ជកម្ម និងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការផ្លូវនាវាចរណ៍។
មេធាវី Tan Van Tai ជាអតីតអ្នកស្រាវជ្រាវ និងអ្នកធ្វើបឋកថានៅសាលាច្បាប់នៃសាកលវិទ្យាល័យ Harvard និយាយថា វាជាការពិតដែលវៀតណាមកំពុងមានភាពកាន់តែជិតស្និទ្ធឡើងជាមួយ ហ្វីលីពីន ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Tai និយាយថា «ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍មិនខ្លាចគ្នាទៅវិញទៅមក។ ពួកគេខ្លាចប្រទេសចិន។ ការស្វះស្វែងរកសម្ព័ន្ធភាពជាមួយហ្វីលីពីន ជាចំណាត់ការត្រឹមត្រូវរបស់វៀតណាម។»
លោក Tai និយាយទៀតថា ការជំរុញចំណងទាក់ទងជាមួយហ្វីលីពីនក៏នឹងជួយវៀតណាមឲ្យទទួលបាន ការយកចិត្តទុកដាក់ពីសហរដ្ឋអាមេរិកដែរ ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់រដ្ឋាភិបាលទីក្រុងម៉ានីល។ សហរដ្ឋអាមេរិកបានបង្កើនជំនួយដែនសមុទ្ររួចហើយដល់រដ្ឋាភិបាល ទីក្រុងហាណូយ៕

No comments:
Post a Comment