Paris Peace Accords 23 Oct. 1991

Saturday, November 7, 2015

[Vietnamization] សាលាដំបូង​ ខែត្រ​ ក្រចេះ​ សម្រេច​ឃុំ​ខ្លួន​ វៀតណាម ​២​នាក់​ ទាក់ទង​​ ការ​កាប់ ​ព្រៃ​ឈើ | Kratie provincial court decides to detain 2 Vietnamese for illegal logging

សាលាដំបូង​ ខែត្រ​ ក្រចេះ​ សម្រេច​ឃុំ​ខ្លួន​ វៀតណាម ​២​នាក់​ ទាក់ទង​​ ការ​កាប់ ​ព្រៃ​ឈើ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៦ វិច្ឆិកា ២០១៥

 

កាប់​ឈើ ក្រចេះ ៣០៥
សកម្មភាព​ប្រជា​សហគមន៍​ស្រុក​ស្នូល ខេត្ត​ក្រចេះ ដុត​បំផ្លាញ​ឈើ​ប្រណិត​របស់​ជនល្មើស ក្នុង​ដែន​ជម្រក​អភិរក្ស​សត្វ​ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៣។  CCHR

ព្រះរាជអាជ្ញា​ ខែត្រ​ ក្រចេះ ឲ្យ​ដឹង​ ថា, ជនជាតិ ​វៀតណាម ពីរ​នាក់ ត្រូវ​ បញ្ជូន​ទៅ ​ឃុំ​ខ្លួន ​នៅ​ពន្ធនាគារ ​បណ្ដោះអាសន្ន បន្ទាប់​ ពី​ពួកគេ​ ចូល​ព្រៃ​ កាប់​ឈើ​ប ម្រុង​ទុក ​អចិន្ត្រៃយ៍ ​ក្នុង​ដី​ កម្ពុជា និង​ប្រើប្រាស់​ អាវុធ​ ខុស​ច្បាប់។


ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​អាវុធ​ជាតិ​ផ្ទុះ ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ថា ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នោះ រស់​នៅ​ភូមិ​តឹងហៀប ឃុំ​តាងថាន ស្រុក​ប៊ូដុប ខែត្រ​ប៊ិញភឿក បាន​ឆ្លង​ដែន​មក​កម្ពុជា តាម​ច្រក​ឡាបាខេ ដើម្បី​ស៊ី​ឈ្នួល​អារ​ឈើ​នៅ​ចំណុច​អូរគគីរ ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។

ស្នងការ​រង​ទទួល​បន្ទុក​ផែនការ​អាវុធ​ជាតិ​ផ្ទុះ លោក ជ្រឹង ផល្លី និយាយ​ថា ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នោះ បាន​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ហើយ​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្នួល ឃាត់​ខ្លួន និង​រឹម​អូស​បាន​អាវុធ​អាកា​៤៧ មួយ​ដើម រួម​ទាំង​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ២​គ្រឿង និង​ម៉ូតូ ២​គ្រឿង។

លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង​នោះ​អះអាង​ថា ពួកគេ​ស៊ី​ឈ្នួល​កាប់​ឈើ​លក់​ឲ្យ​យោធា​វរៈព្រំដែន ២០៤ ឈ្មោះ នឹម ហួត ក្នុង​តម្លៃ ៣០​ម៉ឺន​ដុង ស្មើ​ប្រមាណ ៦​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រ​គូប៖ «គាត់ ​អត់​មាន​តដៃ​ជាមួយ​សមត្ថកិច្ច​ទេ។ យើង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ឃើញ​គាត់​នៅ​ក្នុង​ខ្ទម ហើយ​មាន​អាវុធ​មាន​អី យើង​ក៏​សម្រេច​ឃាត់​ខ្លួន​តែម្ដង។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​យោធា​ព្រំដែន ២០៤ លោក នឹម ហួត ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

ទាក់ទង​បញ្ហា​នេះ​ព្រះរាជ​អាជ្ញាធរ​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ លោក ទី សុវណ្ណថាល់ បង្ហើប​យ៉ាង​ខ្លី​ថា ជនជាតិ​វៀតណាម ទាំង​នោះ ត្រូវ​ចោទ​ប្រកាន់ ២​បទល្មើស​ផ្សេង​គ្នា ទី​១ ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ទី​២ ប្រើប្រាស់​ត្រង់ស៊ឺន័រ​ក្នុង​ព្រៃ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ។

កាល​ពី​ដើម​ឆ្នាំ​២០១៥ សមត្ថកិច្ច​ស្រុក​ស្នួល ធ្លាប់​ចាប់​បាន​ជនជាតិ​វៀតណាម ចំនួន ៣​នាក់ រឹម​អូស​រថយន្ត​ដឹក​ឈើ ១​គ្រឿង ដែល​លូច​ចូល​កាប់​ឈើ​ប្រភេទ​សុក្រំ នៅ​ក្នុង​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ និង​បញ្ជូន​ទៅ​តុលាការ​ខែត្រ​ក្រចេះ អនុវត្ត​ច្បាប់។

​ករណី​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត គាំទ្រ​ការ​អនុវត្ត​នីតិវិធី​របស់​សាលាដំបូង​ខែត្រ​ក្រចេះ។ តែ​លោក​យល់​ថា ជនជាតិ​វៀតណាម ទាំង​នោះ អាច​ពាក់​ព័ន្ធ​លួច​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា ខុស​ច្បាប់ ដែល​សាលា​ដំបូង​ខែត្រ​ក្រចេះ គួរ​តែ​ចោទ​ប្រកាន់ ៣​បទល្មើស​ផ្សេង​គ្នា៖ «ទោះ​បី​ជា​ចាប់​ជនជាតិ​វៀតណាម​ក៏​ដោយ ក៏​នៅ​ក្នុង​សមត្ថកិច្ច​ស៊ើប​អង្កេត​របស់​តុលាការ​ជា​បន្ត ហើយ​បើ​រក​ទៅ​ឃើញ​ថា អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង ឬ​ក៏​អ្នក​ផ្ដើម​គំនិត​ហ្នឹង អ៊ីចឹង​អ្នក​ហ្នឹង​ត្រូវ​មាន​ការ​ទទួល​ទោស​ដូច​អ្នក​ប្រព្រឹត្ត​ដែរ។»

​ច្រក​ព្រំដែន​ឡាបាខេ ឋិត​ភូមិ​តឹងហៀប ឃុំ​តាងថាន ស្រុក​ប៊ូដុប ខែត្រ​ប៊ិញភឿក ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ។ ព្រៃឈើ​បម្រុង​អចិន្ត្រៃយ៍​របស់​រដ្ឋ​លាត​សន្ធឹង​តាម​ព្រំដែន​ប្រទេស​ទាំង​ ពីរ​រហូត​ដល់​ខែត្រ​មណ្ឌលគិរី៕


No comments:

Post a Comment