Paris Peace Accords 23 Oct. 1991

Monday, November 16, 2015

[Vietnamization] ក្រុមហ៊ុន​ វៀតណាម​ សុំ​ទោស​ សហគមន៍​ ខេត្ត​ រតនគិរី​ ពី​ការ​បង្ ក​ផល​ប៉ះពាល់​ ដល់​អ្នក​ភូមិ | Vietnamese company apologizes to villagers for adverse impact on community [WHERE'S THE COMPENSATION?!]

Background:

http://truth2power-media.blogspot.com/search?q=Global+Witness+HAGL

ក្រុមហ៊ុន​ វៀតណាម​ សុំ​ទោស​ សហគមន៍​ ខេត្ត​ រតនគិរី​ ពី​ការ​បង្ ក​ផល​ប៉ះពាល់​ ដល់​អ្នក​ភូមិ

RFA / វិទ្យុ អាស៊ី សេរី | ១៤ វិច្ឆិកា ២០១៥

 

ហ័ង អាញ់ យ៉ាឡាយ (HAGL) ៦២០
ពិធី​ជួប​ជុំ​ផ្តល់​ប្រាក់​វិភាគទាន និង​សូម​ខមាទោស​របស់​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ (HAGL) ចំពោះ​សហគមន៍ ១៤​ភូមិ​នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។  RFA/Ratha Visal

ក្រុមហ៊ុន ​វិនិយោគ ​ដី​សម្បទាន ​ចម្ការ​កៅស៊ូ ហ័ង អាញ់ យ៉ាឡាយ (HAGL) នៃ​ប្រទេស ​វៀតណាម, រួម​ទាំង​ ក្រុមហ៊ុន​ បុត្រ​សម្ព័ន្ធ​ ចំនួន​បី ដែល​កំពុង​ ប្រតិបត្តិការ​ លើ​ដី​សម្បទាន​ សេដ្ឋកិច្ច​ នៅ​ខេត្ត​ រតនគិរី, បាន​ប្រារព្ធ​ ពិធី​សុំ​ទោស ​ផ្លូវ​ការ និង​ផ្តល់​ ប្រាក់​វិភាគទាន ["contribution" is not compensation!]​ រៀបចំ ​សែន​ ព្រេន​ប្រពៃណី ជនជាតិ ​ដើម​ភាគ​តិច បន្ទាប់ ​ពី​ក្រុមហ៊ុន​ ទទួល​ស្គាល់ ​ថា, បាន​បង្ក​ ផល​ប៉ះពាល់​ លើ​សហគមន៍ ​ចំនួន ១៤​ភូមិ​ នៅ​ស្រុក​ ចំនួន​ពីរ​ ក្នុង​ខេត្ ត​រតនគិរី។

គោ ​មួយ​ក្បាល ​ទម្ងន់ ៥០០​ គីឡូ​ក្រាម និង​ប្រាក់ ៥០០​ដុល្លារ ត្រូវ​ បាន​ប្រគល់​ជូន ​សហគមន៍​ គ្រប់ៗ​ភូមិ​ សរុប ១៤​ សហគមន៍ នៅ​ស្រុក ​អូរជុំ និង​ស្រុក ​អណ្ដូងមាស នា​សាល​ប្រជុំ​ ភោជនីយដ្ឋាន​ លីណា​រតន ក្នុង​ក្រុង​ បានលុង នៅ​ព្រឹក​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ជាមួយ​ នឹង​វាចា​ថ្លែង​ សុំ​ទោស ​ពី​តំណាង ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ដែល​ទទួល​ស្គាល់​ ពី​ផល​ប៉ះពាល់ ​ប្រជាពលរដ្ឋ​ ទាក់ទិន​ ប្រតិបត្តិការ ​វិនិយោគ​ ដំណាំ​ កៅស៊ូ ​របស់ ​ក្រុមហ៊ុន។

[$500 to each of the 14 communities NOT compensation in light of the destruction of illicit profits in the hundreds of millions for the state-owned Vietnamese company HAGL!]

នៅ​ចំពោះ​មុខ​តំណាង​សហគមន៍ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​ធនាគារ​ពិភពលោក (World Bank) និង​អ្នក​សារព័ត៌មាន អគ្គនាយក​រង​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ លោក ង្វ្រៀង វ៉ាន់ថាន់ (Nguen Xuan Thang) ចាត់​ទុក​ពិធី​សុំ​ទោស និង​ផ្តល់​ប្រាក់​វិភាគទាន​ជូន​សហគមន៍ ថា​ជា​ដំណើរ​ចាប់​ផ្ដើម​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​បន្ថែម​ទៀត ទាក់ទិន​ទៅ​នឹង​ផល​ប៉ះពាល់​ដីធ្លី​ជីវភាព​រស់នៅ​របស់​សហគមន៍ គ្រា​ដែល​ក្រុមហ៊ុន​បាន​ទទួល​ដី​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​ចាប់​ពី​ឆ្នាំ​ ២០០៩ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​រហូត​មក។ លើស​ពី​នេះ​ទៀត លោក​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ ក្រុមហ៊ុន​បញ្ឈប់ និង​ផ្អាក​ការ​ឈូស​ឆាយ​ដាំ​ដុះ ហើយ​គ្រោង​រៀបចំ​អភិវឌ្ឍ​ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត រួម​ទាំង​ការ​បង្ហាញ​បញ្ជី​សារធាតុ​គីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ជី​គីមី​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ត្រួត​ពិនិត្យ។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​នឹង​រៀបចំ​អភិវឌ្ឍ​ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ពន្ធ​ផ្សេង​ទៀត រួម​ទាំង​ផ្តល់​សេវា​សុខភាព​ជូន​សហគមន៍​ស្រប​តាម​គោល​នយោបាយ​ផ្តល់​ដី​ សម្បទាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៖ «ដើម្បី​សម្ដែង​ពី​សុឆន្ទៈ និង​ទឹក​ចិត្ត​របស់​យើង សូម​សម្ដែង​ខមាទោស​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ព្រម​ទាំង​ផ្តល់​នូវ​គោ និង​ប្រាក់ ៥០០​ដុល្លារ​ជូន​ដល់​សហគមន៍ ដើម្បី​រៀបចំ​កម្មវិធី​សែន​ព្រេន។»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ពាក្យ​បណ្ដឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​នៅ​ មូលដ្ឋាន និង​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ដីធ្លី និង​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​សហគមន៍ ១៧​ភូមិ មាន​ភូមិសាស្ត្រ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ធ្វើ​ប្រតិបត្តិការ។ បន្ទាប់​មក​នៅ​ខែ​មេសា តំណាង​សហគមន៍ និង​ក្រុមហ៊ុន បាន​ជ្រើស​រើស​ការ​ដោះស្រាយ​វិវាទ​ដែល​សម្រប​សម្រួល​ដោយ​ការិយាល័យ​ភាព​ អនុលោម​ទីប្រឹក្សា​ដោះស្រាយ​វិវាទ ហៅ​កាត់​ថា ស៊ី.អេ.អូ (CAO = Compliance Advisor Ombudsman) មាន​ទីតាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី (Washington DC) សហរដ្ឋ​អាមេរិក។ បន្ទាប់​មក ស៊ី.អេ.អូ ស្រាវជ្រាវ​រក​ឃើញ​មាន​តែ​ភូមិ ១៤ ទេ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហ័ង អាញ់។

ប្រធាន​ការិយាល័យ ស៊ី.អេ.អូ និង​ជា​អនុប្រធាន​ធនាគារ​ពិភពលោក លោក អូស្ត្រាលដូ ក្រេតាកូស (Osraldo Gratacos) កត់​សម្គាល់​ថា ការិយាល័យ ស៊ី.អេ.អូ កំពុង​សម្រប​សម្រួល​កិច្ច​ប្រជុំ​នានា​រវាង​តំណាង​សហគមន៍ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គាំទ្រ​សហគមន៍ និង​បុគ្គលិក​ក្រុមហ៊ុន និង​បាន​អនុម័ត​លើ​កម្រង​វិធាន​នៅ​មូលដ្ឋាន​មួយ​ចំនួន។ លោក​ថា ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន គឺ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន មិន​អភិវឌ្ឍ​លើ​ផ្ទៃដី​បន្ថែម និង​ការ​ចរចា​ទៅ​លើ​សំណង ឬ​ប្រគល់​ដី​ជូន​សហគមន៍​វិញ​ក្នុង​ករណី​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ទៅ​លើ​ដី​សហគមន៍។
ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ហេង ប្រាឌ័រ ស៊ី.អ.ឌី និង ហ័ង អាញ់ អូរយ៉ាដាវ បាន​ព្រមព្រៀង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ជាមួយ​អ្នក​ភូមិ​ចំនួន​បី​ភូមិ គឺ​ភូមិ​កេត ភូមិ​ណាយ និង​ភូមិ​កាជូត ថា​មិន​ឈូស​ឆាយ​អភិវឌ្ឍ​ជ្រៀតជ្រែក​ទន្ទ្រាន​យក ឬ​ប៉ះពាល់​ដី​របស់​អ្នក​ភូមិ រួម​ទាំង​ដី​សហគមន៍​ប្រើប្រាស់ និង​ចេញ​ចូល​តាម​ទំនៀមទម្លាប់​ប្រពៃណី ទោះ​ដោយ​វិធី​ណា​ក៏ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​នៅ​តំបន់​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន សុទ្ធតែ​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ​បំពាន​ទៅ​លើ​ដី​ចម្ការ​វិល​ជុំ​សហគមន៍ តំបន់​កប់​សព ព្រៃ​សក្ការៈ និង​ព្រៃ​អភិរក្ស​របស់​អ្នក​ភូមិ៖ «គេ​សូម​ខមាទោស គេ​ឲ្យ​លុយ​យក​ទៅ​សែន​ព្រេន​ព្រៃ​អារក្ស​ដែល​គេ​ឈូស​ឆាយ​ព្រៃ​ឈើ​ធំៗ។ ត​ទៅ​មុខ​ទៀត យើង​ប្ដឹង​ធ្វើ​ម៉េច​ឲ្យ​យក​ដី​យើង​មក​វិញ។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​តួលេខ​ជាក់លាក់​ពី​ក្រុមហ៊ុន ហ័ង អាញ់ ស្ដីពី​ទំហំ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដាំ​ដុះ​ទាក់ទិន​ដី​សម្បទាន​ដែល​ រដ្ឋាភិបាល​ផ្តល់​មក​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​ទេ ក៏ប៉ុន្តែ​តួលេខ​ប៉ាន់​ប្រមាណ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល រក​ឃើញ​ថា ក្រុមហ៊ុន ហ័ង អាញ់ ទទួល​បាន​ដី​សម្បទាន​ជាង ៥​ម៉ឺន​ហិកតារ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ខេត្ត​រតនគិរី មុន​ពេល​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី។

ទាក់ទិន​ករណី​នេះ​ដែរ ​តំណាង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​គាំពារ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច លោក អៀង វុទ្ធី ចាត់​ទុក​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​រវាង​សហគមន៍ និង​ក្រុមហ៊ុន ក្រោម​ការ​សម្រប​សម្រួល​របស់​ការិយាល័យ ស៊ី.អេ.អូ ថា​ជា​ជំហាន​ល្អ​ដែល​ធ្វើ​ឲ្យ​ភាគី​នៃ​ជម្លោះ​អាច​ជួប​ពិភាក្សា​រក​គន្លឹះ​ សំខាន់​នៃ​បញ្ហា ដើម្បី​ដោះស្រាយ​រួម​គ្នា។ លោក​កត់​សម្គាល់​ដែរ​ថា ក្រុមហ៊ុន​វិនិយោគ​មាន​ចេតនា​ស្វែងរក​ផល​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ដោយសារ​តែ​ក្រុមហ៊ុន​មិន​បាន​សិក្សា​ស្វែង​យល់​ពី​វប្បធម៌​ ប្រពៃណី និង​ការ​រស់នៅ​របស់​សហគមន៍ ទើប​កើត​មាន​ផល​ប៉ះពាល់​ដល់​សហគមន៍៖ «យើង ​មាន​ការ​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឮ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​បន្ត​ដោះស្រាយ​បញ្ហា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត ថ្នាក់​ជាតិ ក៏​ដូច​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ជោគជ័យ ហើយ​ប្រជាពលរដ្ឋ​អាច​រស់នៅ​សុខដុមរមនា។»

រីឯ​អភិបាល​រង​ខេត្ត​រតនគិរី លោក យឹម ផែន ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​ផ្តល់​វិភាគទាន និង​សុំ​ទោស​សហគមន៍​របស់​ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ថា​ជា​គំរូ​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត​យក​មក​អនុវត្ត ដើម្បី​កាត់​បន្ថយ​ជម្លោះ និង​បន្ត​ការ​អភិវឌ្ឍ​ផ្នែក​វិនិយោគ​វិស័យ​កសិឧស្សាហកម្ម​ឲ្យ​បាន​រីក​ ចម្រើន។ លោក​ថា ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​កាប់​រាន​ព្រៃ​ស្រោង និង​ព្រៃ​សហគមន៍ ដើម្បី​រួម​ចំណែក​ថែរក្សា​ព្រៃ​ឈើ​ឲ្យ​បាន​នៅ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «យើង ​ដឹង​ហើយ​ថា​ការ​រក​ស៊ី​បណ្ដាក់ទុន​នេះ បើ​យើង​មិន​ភាព​ចុះ​សម្រុង​នឹង​គ្នា​ទេ ការ​អភិវឌ្ឍ​កន្លែង​នោះ​ក៏​គាត់​មិន​អាច​ប្រមូល​ផល​ពី​ការ​វិនិយោគ​របស់​ គាត់​បាន​ដែរ។ បើ​សិន​ជា​មាន​ទំនាស់​មិន​មាន​ការ​ស្រុះស្រួល​គ្នា ធ្វើ​ម៉េច​យើង​រក្សា​ប្រពៃណី ទំនៀមទម្លាប់ ប៉ុន្តែ​សំខាន់​បំផុត យើង​ត្រូវ​ជៀសវាង​ទៅ​កាប់​រាន​ដី​ព្រៃ។»

យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​សម្ដែង​មោទនភាព និង​គាំទ្រ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ អ្នក​ភូមិ សុំ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​សហគមន៍​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​មក​ឲ្យ​អ្នក​ ភូមិ​វិញ៕



No comments:

Post a Comment