Paris Peace Accords 23 Oct. 1991

Wednesday, December 9, 2015

សភា​ អាស៊ី​ ប្រជុំ ​នៅ​កម្ពុជា​ ដោយ​គ្មាន​ បក្ស​ប្រឆាំង | Asian parliament meets in Cambodia without opposition presence

សភា​ អាស៊ី​ ប្រជុំ ​នៅ​កម្ពុជា​ ដោយ​គ្មាន​ បក្ស​ប្រឆាំង

សភា​​ តំបន់​ អាស៊ី​ នឹង​បើក​​ប្រជុំ​ម ហាសន្និបាត​ លើក​ទី៨​ នៅក្នុង​រាជធានី​ ភ្នំពេញ​ នៅថ្ងៃពុធ​ នេះ​ ដោយ​ផ្តោត​ ការ​ពិភាក្សា​ លើ​ប្រធាន​បទ «ការជំរុញ​ សន្តិភាព, ​ការផ្សះផ្សារ​ និង​ការសន្ទនា​ ក្នុង​តំបន់​ អាស៊ី‍»
រូបឯកសារ៖ លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)
រូបឯកសារ៖ លោក​ ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​​អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក ​ថ្ងៃ​ពុធ​ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា។ (រូប​ផ្តល់​ឲ្យ)

សភា តំបន់​ អាស៊ី​ នឹង​បើកប្រជុំ​ មហាសន្និបាត​ លើក​ទី៨​ នៅក្នុង​រាជធានី ​ភ្នំពេញ ​នៅថ្ងៃ​ពុធ​នេះ​ ដោយផ្តោត ​ការ​ពិភាក្សា​ លើ​ប្រធាន​បទ «ការជំរុញ​ សន្តិភាព, ​ការផ្សះផ្សារ, ​និង​ការសន្ទនា ​ក្នុង​តំបន់​ អាស៊ី‍»


ប្រទេស​កម្ពុជា​សង្ឃឹម​ថានឹងយកបទ​ពិសោធ​ដែល​ខ្លួន​ឆ្លងកាត់​សង្គ្រាម​និង ​ការដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ជាតិ​ចូលរួម​ចំណែក​ដល់​កិច្ច​ប្រជុំ​នោះ។​

​លោក​ឈាង វុន អ្នក​តំណាងរាស្រ្ត​និង​ជាអ្នក​នាំពាក្យ​នៃ​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រជាជន ​កម្ពុជា​បាន​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖

«កម្ពុជា​យើង ​ដោយសារ​ យើង​ មាន​បទ​ពិសោធន៍ ឆ្លងកាត់​ ការលំបាក​ ទាំងអស់​នេះ, ឆ្លងកាត់​ សង្គ្រាម ​ផ្ទៃក្នុង​, ហើយ​ ជាពិសេស ​ឆ្លងកាត់​ អំពើ ​ប្រល័យពូជសាសន៍ ​ដែល, ​យើង​ បាន​កសាង ​រហូត​ បាន​ប៉ុណ្ណេះ ​គឺ ជា​គុណបំណាច់​ របស់ ​ថ្នាក់​ដឹកនាំ​ របស់​យើង ​ដែល​លោ​ក ស្ម័គ្រចិត្ត​ យក​វប្បធម៌​ សន្ទនា​ មក​ដោះស្រាយ​  ហើយ​ យើង​ នឹង​ជជែកគ្នា​ ក្នុង​រយៈ​ពេល ​មួយ​អាទិត្យ​នេះ ​ពីរឿង​អស់​នេះ‍»

រដ្ឋ​សភាជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួម ពីប្រធាន​ និងថ្នាក់​ដឹកនាំ ជាន់ខ្ពស់ នៃរដ្ឋសភា, ព្រឹទ្ធសភា ពីបណ្តាប្រទេស ជាសមាជិក សភា តំបន់ អាស៊ី ជាង​២០​ប្រទេស។  ចូលរួម ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ដែរ​មាន​ គណៈ​ប្រតិភូបណ្តា ប្រទេស ជាអ្នក សង្កេតការណ៍ អង្គការ ដៃគូ របស់ សភា តំបន់ អាស៊ី ជាច្រើនទៀត។  កិច្ច​ប្រជុំ​នេះ ​នឹង​បញ្ចប់ នៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៥។​

លោក​ងួន ញ៉ិល អនុប្រធាន ​ទីពីរ​ នៃ​សភាជាតិ​ បានគូសបញ្ជាក់ ថា, «មហា​សន្និបាត​សភា​តំបន់​អាស៊ី សំដៅទទួលបាន​សុខសន្តិភាព ស្ថិរភាព និងការដោះស្រាយ រាល់បញ្ហាប្រឈម នានា ទាំងក្នុងតំបន់ និងពិភពលោក ជាលក្ខណៈទ្វេភាគី ឬពហុភាគី ប្រកបដោយសន្តិវិធី និងជៀសផុតពីការប្រើប្រាស់ មធ្យោបាយយោធា ដែលនឹង ធ្វើ​ឲ្យ​អន្តរាយ​និង​វិនាស​ហិនហោច​ដល់​សង្គមនិងប្រទេសជាតិ។»  

នេះ ​បើ​ យោងតាម​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភាជាតិ​កម្ពុជា។​

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ចូលរួម​បើក​មហាសន្និបាត​នេះ​ផងដែរប៉ុន្តែ​សមាជិក​សភា​នៃ​គណបក្ស​ សង្គ្រោះជាតិ​ត្រូវ​បាន​គេរាយការណ៍​មក​ថា​នឹងធ្វើ​ពហិការ​មិន​ចូលរួមទេ។​

លោក ឈាង វុន ​បាននិយាយ ថា,  «ការធ្វើ ពហិកា របស់ គណបក្ស សង្រ្គោះជាតិ មិន​មាន ​អ្វី​ ប៉ះពាល់​ ដល់​កិច្ចប្រជុំ APA នោះទេ‍» ព្រោះ​ សភា​ បានត្រៀម APA នេះ ៣ឆ្នាំមកហើយ ហើយ​ក្នុងរយៈ​ពេល​នេះ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិក៏​មិន​បាន​ ចូលរួម​ដែរ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើ ពហិកា មិនចូលប្រជុំ សភា ចាប់​តាំង ​ពី​មាន​ ករណី​ វាយអ្នក​ តំណាងរាស្រ្ត របស់​ខ្លួន​ ចំនួន​ ពីរនាក់ ​ឱ្យ​រងរបួស ​ជាទម្ងន់ និង​ការបោះឆ្នោត​ ទម្លាក់​លោក​ កឹម សុខា ចេញពីតំណែង​ អនុប្រធានទី១ នៃរដ្ឋសភាកាលពីចុងខែតុលា កន្លង​ទៅ​នេះ។

គេរំពឹង​ថា​មហាសន្និបាត​រយៈពេល​បួនថ្ងៃ​នេះ​នឹង​ចេញ​នូវ​សេចក្តី​សម្រេច​ ចិត្ត យ៉ាង​ហោច​ណាស់ចំនួន​បី​គឺ​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពី ច្បាប់រួមក្នុងការប្រយុទ្ធប្រឆាំងនឹង​ការ​ជួញ​ដូរ​វត្ថុ​វប្បធម៌​នៅ​ក្នុង​ តំបន់អាស៊ី សេចក្តី​សម្រេចចិត្តការបង្កើត​សភាអាស៊ី និង​សេចក្ដី​សម្រេច​ចិត្ត​សមាជិក​សភា​ប្រឆាំង​អំពើ​ពុករលួយ៕




1 comment:

  1. Anonymous11:22 AM

    Ah Chrouk Chien Vun Morth Steech Euy!!
    Stop acting stupid Ah Chos Kauot Chien Vun!!

    ReplyDelete