សមត្ថកិច្ច ស្វែងរក ចាប់អ្នក នេសាទ វៀតណាម ព្រួតគ្នា វាយអ្នក នេសាទ ខ្មែរ នៅសៀមរាប
RFA / វិទ្យុ អាស៊ី សេរី | ១៥ ធ្នូ ២០១៥
កម្លាំង នគរបាល នៃអធិការដ្ឋាន ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប កំពុងចុះ ស៊ើបអង្កេត តាមរកមុខ ជនជាតិ វៀតណាម ជាច្រើននាក់ ដើម្បី ចាប់ខ្លួន យកមក ផ្ដន្ទាទោស តាមច្បាប់។ ប្រតិបត្តិការ ចុះ ស៊ើបអង្កេត នេះ ធ្វើឡើង បន្ទាប់ ពីជនជាតិ វៀតណាម ប្រមាណ ៥០នាក់ នាំគ្នា នេសាទត្រី នៅក្នុងបឹង ទន្លេសាប ដោយប្រើ ឧបករណ៍ ខុសច្បាប់, ព្រមទាំង បានប្រើ អំពើហិង្សា មកលើ អ្នកនេសាទ ខ្មែរ ដែលរកស៊ី នេសាទ តាមបែប លក្ខណៈ គ្រួសារ ផង។
យ៉ាងហោចណាស់ អ្នកនេសាទ ខ្មែរ ចំនួន ១៥នាក់ នៅឃុំ កំពង់ ភ្លុក ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប បានរងរបួស ធ្ងន់ និងស្រាល ដោយសារតែ ក្រុមជនជាតិ វៀតណាម ប្រមាណ ៥០នាក់ ដែលជិះ លើកាណូត នេសាទ ខុសច្បាប់ចំ នួន ២គ្រឿង ព្រួតគ្នា វាយប្រហារ នៅក្នុងបឹង ទន្លេសាប កាលពីរាត្រី ថ្ងៃទី១៤ ខែធ្នូ។
[T2P Summary: 50 illegal Vietnamese fishermen in two boats who had been using illegal electrical means to fish in the Tonle Sap attacked at least 15 Cambodian fishermen some in critical condition.]
ក្រុមអ្នកនេសាទខ្មែរទាំងនោះ ខ្លះរងរបួសបែកក្បាល ត្រូវពេទ្យដេរជាច្រើនថ្នេរ និងខ្លះទៀតកំពុងគ្រាំគ្រាដោយគ្រូពេទ្យបន្តោងសេរ៉ូមជំនួយសុខភាពនៅ ឡើយ បន្ទាប់ពីក្រុមជនជាតិវៀតណាម ប្រើឧបករណ៍ដែក និងពូថៅជាដើម វាយសំពងពួកគាត់។
យុវជនម្នាក់ភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក ក្នុងចំណោមគ្នីគ្នា ១៤នាក់ផ្សេងទៀត ដែលរងរបួសដោយសារតែអ្នកនេសាទវៀតណាម ចោមរោមវាយ គឺលោក លុយ នង។ លោកមានប្រសាសន៍ទាំងដៃជាប់សេរ៉ូមនៅលើរ៉ឺម៉កម៉ូតូ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ថា កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ គឺរូបគាត់ និងអ្នកភូមិ ១៤នាក់ទៀត បាននាំគ្នាចេញទៅដាក់មងនៅក្នុងអតីតតំបន់ឡូត៍លេខ៤ នៃបឹងទន្លេសាប។ ក្នុងយប់នោះ ពួកគាត់ប្រទះឃើញកាណូតរបស់ជនជាតិវៀតណាម ២គ្រឿងធំៗមកពីតំបន់ចុងឃ្នៀស ក្រុងសៀមរាប ប្រើយ៉ាំងកាវ យ៉ាងវែង ចាប់ផ្ដើមអូសយកត្រីខុសច្បាប់។
បុរសដដែលបញ្ជាក់ថា ឃើញដូច្នេះ ក្រុមរបស់គាត់ក៏ហាមមិនឱ្យជនជាតិវៀតណាម ទាំងនោះអូសទៅតំបន់ដែលពួកគាត់កំពុងដាក់មង ក៏ប៉ុន្តែជនជាតិវៀតណាម ទាំងនោះមិនស្ដាប់ទេ គឺអូសទៅបំផ្លាញមង ហើយក៏ប្រើអំពើហិង្សាតែម្ដង៖ «ទៅដល់ឃើញជាប់មង ពួកខ្ញុំហៅមេវាមកសួរ តែមេវាមិនមក បើកកាណូតគេ ហើយទូរស័ព្ទហៅគ្នាវាមក។ គ្នាវាមកដល់នាំគ្នាវាយពួកខ្ញុំ។»
អធិការនគរបាលស្រុកប្រាសាទបាគង លោក មិន ចាន្ថា មានប្រសាសន៍ថា អំពើហិង្សាដែលបង្កដោយជនជាតិវៀតណាម ទាំងនោះ គឺកើតឡើងនៅកណ្ដាលបឹងទន្លេសាប ដោយមិនមានសមត្ថកិច្ចណាបានឃើញផ្ទាល់ភ្នែកទេ។ លោក មិន ចាន្ថា ចាត់ទុកជនជាតិវៀតណាម ទាំងនោះថា បានប្រើអំពើហិង្សាខុសច្បាប់ ហើយកម្លាំងប៉ូលិសកំពុងស្រាវជ្រាវរកមុខជនដៃដល់៖ «នេះបើតាម ក្រមព្រហ្មទណ្ឌ យើងគិតថា ជាអំពើហិង្សាចេតនា ហើយកិច្ចការនេះខ្ញុំកំពុងធ្វើការស្រាវជ្រាវ ដើម្បីរាយការណ៍បន្តទៅថ្នាក់គ្រប់គ្រងខាងលើ។»
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ បានរិះគន់ថា ជាញឹកញាប់ នៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបម្ដងៗ គឺមិនដែលរកឃើញបទល្មើសនេសាទទេ ប៉ុន្តែពេលនេះជនជាតិវៀតណាម ខ្លះ មិនត្រឹមតែនេសាទត្រីខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្កអំពើហិង្សាធ្វើឱ្យអ្នកនេសាទខ្មែរភ័យខ្លាចទៀតផង។ ដូច្នេះសមត្ថកិច្ចមិនគួរបណ្ដែតបណ្ដោយឱ្យបញ្ហានេសាទខុសច្បាប់នៅតែ កើតមានក្នុងបឹងទន្លេសាបទៀតទេ៕
It is time for Ah Kwack Hun Sen to wake up and condemn his master Yuon.
ReplyDeletePUPPET REGIME is behind (yuon=vietnam-dog-eater-nation)the killing all a long for years years and years.SHAME regime is same as POL POT and shame as UN has blind eye joint PUPPET regime to kill khmer nation . JOHN GARRY and BHAANK KEE MOOON. PLEASE stop killing KHMER NATION
ReplyDeletePUPPET REGIME is behind (yuon=vietnam-dog-eater-nation)the killing all a long for years years and years.SHAME regime is same as POL POT and shame as UN has blind eye joint PUPPET regime to kill khmer nation . JOHN GARRY and BHAANK KEE MOOON. PLEASE stop killing KHMER NATION
ReplyDelete