Paris Peace Accords 23 Oct. 1991

Thursday, December 10, 2015

លោក ហ៊ុន សែន៖ កម្ពុជា​ មិន​ត្រូវ​ ភ្លេច​ខ្លួន​ នឹង​ក្រុម​ អាយស៊ីស | Hun Sen: Cambodia should not forget about ISIS

លោក ហ៊ុន សែន៖ កម្ពុជា​ មិន​ត្រូវ​ ភ្លេច​ខ្លួន​ នឹង​ក្រុម​ អាយស៊ីស

RFA / វិទ្យុ អាស៊ី សេរី | ៩ ធ្នូ ២០១៥

 

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី ហៅ​កាត់​ថា អេ.ភី.អេ (APA) នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Brach Chev

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា, កម្ពុជា​ មិន​ត្រូវ ​ភ្លេចខ្លួន​ នឹង​ក្រុម​ អាយស៊ីស (ISIS) នោះ​ទេ បើ ​ទោះ​ជា​ កម្ពុជា មិន​មែន ​ជា​ទីកន្លែង​ នៃ​ការ​វាយ​ប្រហារ​ របស់ ​ក្រុម​នេះ​ ក៏ដោយ។  ចំណែក​ មន្ត្រី​ គណបក្ស​ ប្រឆាំង​ យល់​ថា, ត្រូវ​ ប្រុង​ប្រយ័ត្ន​ ទាំង​អស់​គ្នា​ ដើម្បី ​បង្ការ ​រឿង​នេះ។

លោក ហ៊ុន  សែន លើក​ឡើង ​ពី​រឿងរ៉ាវ​ ទាក់ទង ​ក្រុម​ អាយស៊ីស នៅ​ពេល​នេះ បន្ទាប់​ ពី​ក្រុម​ ភេរវកម្ម​ បើក​ការ ​វាយ​ប្រហារ ​ទៅ​លើ​បណ្ដា​ ប្រទេស ​នៅ​តំបន់ ​អាស៊ាន​ ក្បែៗ​ ប្រទេស​ កម្ពុជា។  ការ​ថ្លែង ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ ក្នុង​កិច្ច​ប្រជុំ​ សភា​តំ បន់​អាស៊ី អេភីអេ (APA) ខណៈ ​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅ​ថ្ងៃ​ ទី​៩ ខែ​ធ្នូ។  លោក ហ៊ុន សែន ទាមទារ​ ឲ្យ​មាន​ ការ​ប្រុង​ប្រយ័ត្ន​ បែប​នេះ ដោយ​យល់​ ថា, ក្រុម​អាយស៊ីស អាច​យក ​ទី​ដី​កម្ពុជា ធ្វើ​ជា​កន្លែង​ លាក់​ខ្លួន៖ «បើ ​ទោះ​ជា​គេ​ និយាយ​ ថា, ប្រទេស​កម្ពុជា មិន​មាន​ ពួក​អាយស៊ីស (ISIS) ចូល​មក​ដល់, ក៏ប៉ុន្តែ​ កម្ពុជា ក៏​មិន​ត្រូវ​ ភ្លេច​ខ្លួន។  គេ​ អាច​វាយ​ នៅ​ប្រទេស​ ដទៃ, ប៉ុន្តែ​ គេ​ យក​កម្ពុជា ធ្វើ​ជា​តំបន់​ សុវត្ថិភាព​ ក៏​អាច​ ថា​បាន។»

ក្រៅ​ពី​ថ្លែង​ពី​វិធានការ​របស់​ខ្លួន​លើ​ក្រុម​អាយស៊ីស ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​រិះគន់​ប្រមុខ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថា សហរដ្ឋអាមេរិក​ប្រើ​ដៃ​ម្ខាង​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​របស់ បាស្ហា អាល់ អាសាដ (Bashar al-Assad) និង​ដៃ​ម្ខាង​ទៀត​វ៉ៃ​អាយស៊ីស គ្រាន់តែ​ជា​គណិតវិទ្យា​មួយ​ដក​មួយ​ស្មើ​សូន្យ (១-១=០)៖ «ខ្ញុំ​បាន​ និយាយ​ត្រង់ៗ និង​ចោទ​ជា​សំណួរ​ចំពោះ​ប្រធានាធិបតី​អាមេរិក ដំបូង​ខ្ញុំ​និយាយ​ថា ខ្ញុំ​គាំទ្រ​នូវ​ការ​វាយ​ប្រហារ​ក្រុម​អាយស៊ីស ប៉ុន្តែ​នៅ​ពេល​បាស្ហា អាល់ អាសាដ ក៏​វាយ​អាយស៊ីស កម្លាំង​អន្តរាគមន៍​ដឹក​នាំ​ដោយ​អាមេរិក ក៏​វាយ​អាយស៊ីស ប៉ុន្តែ​នៅ​ពេល​ណា​មួយ កម្លាំង​របស់ បាស្ហា អាល់ អាសាដ ទន់​ខ្សោយ​ជា​ការ​បង្កើន​កម្លាំង​ឲ្យ​ក្រុម​អាយស៊ីស។»

កន្លង​មក​ក្រុម​ភេរវកម្ម​ធ្លាប់​វាយ​ប្រហារ​លើ​ប្រទេស​តំបន់​អាស៊ាន រួម​មាន ប្រទេស​ថៃ ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូនេស៊ី។ ថ្មីៗ​នេះ​ដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ ប៊ី.ប៊ី.ស៊ី (BBC) បាន​ចុះផ្សាយ​ថា ក្រុម​អាយស៊ីស ១០​នាក់ បាន​ចូល​មក​ដល់​ប្រទេស​ថៃ កាល​ពី​ខែ​តុលា ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​រុស្ស៊ី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ថា មាន​ក្រុម​អាយស៊ីស នៅ​កម្ពុជា នៅ​ឡើយ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​ថា សមត្ថកិច្ច​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​លើ​រឿង​នេះ។ លោក​បន្ត​ថា អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ច្រក​ចេញ​ចូល​អន្តរជាតិ និង​ការ​គ្រប់គ្រង​វត្ថុ​ធាតុ​ដើម​ដែល​ជា​សារធាតុ​ផ្សំ​គ្រឿង​ផ្ទុះ៖ «ភេរវកម្ម ​មិន​មែន​នាំ​អាវុធ​ទេ គេ​មក​តែ​មនុស្ស ប៉ុន្តែ​មាន​បច្ចេកវិទ្យា គ្រឿង​ផ្ទុះ​មាន​អី​ខ្លះ ឧទាហរណ៍​មាន​ជី មាន​ប្រេងកាត មក​ផ្សំ ចឹង​យើង​គ្រប់គ្រង​របស់​ទាំងអស់​នោះ។»

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថា ប្រសិនបើ​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ទឹក​ដី​សម្រាប់​ក្រុម​ភេរវករ​ប្រើប្រាស់ ឬ​វាយ​ប្រហារ​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា៕



No comments:

Post a Comment