បទសម្ភាសន៍ អំពី ការចូល ជាសមាជិក ធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី
RFA / វិទ្យុ អាស៊ី សេរី | ២១ ធ្នូ ២០១៥
អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សុន ឆ័យ
មកពីគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី
ស្ដីពីផលប្រយោជន៍
និងផលវិបាកនៃការចូលជាសមាជិកក្នុងធនាគារវិនិយោគ
ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។ RFA/Cheng Mengchou
គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងសវនកម្ម នៃរដ្ឋសភា ឬហៅ ថា, គណៈកម្មការ ទី២ នៅព្រឹក ថ្ងៃទី២១ ខែធ្នូ បានកោះហៅ រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មកពិភាក្សា អំពី សេចក្ដីព្រាងច្បាប់ ស្ដីពី ការចូល ជាសមាជិក របស់ កម្ពុជា ក្នុងធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី ហៅកាត់ ថា, អេអាយអាយប៊ី (AIIB) មុន នឹងបញ្ជូន សេចក្ដីស្នើនេះ ទៅ ឲ្យរដ្ឋសភា ផ្ដល់សច្ចាប័ន។
ធនាគារ វិនិយោគហេដ្ឋា រចនាសម្ព័ន្ធ អាស៊ី (AIIB) គឺ ជាធនាគារ ផ្ដួចផ្ដើមឡើង ដោយប្រទេស ចិន បង្កើតឡើង ក្នុងគោលបំណង ផ្ដល់ប្រាក់កម្ចី សម្រាប់ គម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំង តំបន់ អាស៊ី។
បន្ទាប់ ពីកិច្ចប្រជុំ រវាង គណៈកម្មការ ទី២ នៃរដ្ឋសភា និងរដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹក ថ្ងៃទី២១ ធ្នូ លោក សុន ឆ័យ អនុប្រធាន គណៈកម្មការ ទី២ មកពី គណបក្ស សង្គ្រោះជាតិ បានផ្ដល់ បទសម្ភាសន៍ ដល់វិទ្យុ អាស៊ី សេរី ស្ដីពី ផលប្រយោជន៍ និងផលវិបាក នៃការចូល ជាសមាជិក ក្នុងធនាគារ វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី។
សូម ស្ដាប់ បទសម្ភាសន៍ របស់ កញ្ញា ចេង ម៉េងជូ ជាមួយ លោក សុន ឆ័យ ដូចតទៅ៖
No comments:
Post a Comment