លោក កឹម សុខា រិះគន់ អ្នក ដែលថា, បក្សប្រឆាំង និយម ប្រើពាក្យ «ផ្លាស់ប្ដូរ»
RFA / វិទ្យុ អាស៊ី សេរី | ៣ ធ្នូ ២០១៥
លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា
និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន
នាវិមានរដ្ឋសភា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។ RFA/Morm Moniroth
ប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា រិះគន់ អ្នកនយោបាយ មួយចំនួន ដែលថា, បក្សប្រឆាំង និយមប្រើពាក្យ «ផ្លាស់ប្ដូរ»។ នេះ ជាការលើកឡើង របស់លោក ពេលជួប ជាមួយ យុវជន នាស្នាក់ការបក្ស របស់ខ្លួន នៅថ្ងៃ ទី៣ ធ្នូ។
លោក កឹម សុខា ពន្យល់ថា, ការផ្លាស់ប្ដូរ ជាពាក្យ ដែលគេ ប្រើ ជាសកល, ហើយ ការផ្លាស់ប្ដូរ ដែលបក្ស សង្គ្រោះជាតិ ប្រើ គឺ ឈរលើអហិង្សា និងមិនមែន ជាការធ្វើ បដិវត្ត នោះឡើយ៖ «បើ យើង មិនត្រូវការ ផ្លាស់ប្ដូរទេ, តើ ត្រូវ បោះឆ្នោត ធ្វើអី?»
បន្ថែម ពីលើនេះ, លោក កឹម សុខា ក៏ទទួលយក នូវសំណូមពរ របស់ យុវជន ដើម្បី បណ្ដុះបណ្ដាល ដល់យុវជន ដទៃទៀត នៅតាមមូលដ្ឋាន សម្រាប់ ការបោះឆ្នោត ទៅថ្ងៃមុខ។
No comments:
Post a Comment