លោក កឹម សុខា និងលោក ស ខេង នឹងជួប ពិភាក្សាគ្នា នៅល្ងាចនេះ
RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៥
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា លោក
កឹម សុខា (ឆ្វេង) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង (ស្ដាំ)។ RFA
មន្ត្រី នាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងឲ្យដឹង ថា, នៅល្ងាច ថ្ងៃទី១០ ធ្នូ ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា នឹងជួប ពិភាក្សា ការងារ មួយចំនួន ជាមួយ អនុប្រធាន គណបក្ស ប្រជាជន កម្ពុជា លោក ស ខេង នាវិមាន រដ្ឋសភា។
លោក យឹម សុវណ្ណ បញ្ជាក់ ថា, ការជួប ពិភាក្សាគ្នា នេះ នឹងជជែក ពីបញ្ហា មួយចំនួន ដូចជា ការរៀបចំ ក្រុមការងារ ដើម្បី ពិភាក្សា ពីសេចក្ដី ព្រាងច្បាប់ សហជីព, បន្តពង្រឹង វប្បធម៌សន្ទនា, និងស្ថានភាព នយោបាយ បច្ចុប្បន្ន ជាដើម។
ជំនួប រវាង អ្នកទាំងពីរនេះ បានខកខាន ម្ដងហើយ កាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ក្រោយពេល តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ធ្វើពហិការ មិនចូលប្រជុំ សភា អនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៦ និងអនុម័ត សេចក្ដីព្រាងច្បាប់ មួយចំនួនទៀត។ ប៉ុន្តែ មន្ត្រីបក្ស កាន់អំណាច អះអាងថា ការខកខាន នោះ ដោយសារ លោក ស ខេង ជាប់រវល់។
No comments:
Post a Comment