រដ្ឋសភា សម្រេច តែងតាំង អ្នកនាំពាក្យ ថ្មី ៣រូប
RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៥
លោក ហេង សំរិន ប្រធានរដ្ឋសភា
និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា
ក្នុងកិច្ចពិភាក្សាស្ដីពីសេចក្ដីព្រាងច្បាប់សាងសង់ទំនប់
វារីអគ្គិសនីសេសានក្រោម២ នារដ្ឋសភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ
ឆ្នាំ២០១៣។
Photo: RFA
រដ្ឋសភា កម្ពុជា ចេញសេចក្ដីសម្រេច តែងតាំង អ្នកនាំពាក្យ ថ្មី ចំនួន ៣រូប ដែលមួយរូប មកពីអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា និង២រូប ទៀត មកពីខាង គណបក្ស នយោបាយ ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា។
នៅក្នុងលិខិត ចេញផ្សាយ នៅរសៀល ថ្ងៃទី១ ធ្នូ ដែលចុះ ហត្ថលេខា ដោយលោក ហេង សំរិន ប្រធាន រដ្ឋសភា សម្រេច តែងតាំង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ឱ្យក្លាយ ជាអ្នកនាំពាក្យ នៃរដ្ឋសភា នីតិកាល ទី៥។
រដ្ឋសភា ក៏សម្រេច តែងតាំង តំណាងរាស្ត្រ ពីររូប ទៀត ជាអ្នកនាំពាក្យ រដ្ឋសភាដែរ, គឺ លោក ឈាង វុន តំណាងរាស្ត្រ ខេត្តបាត់ដំបង មកពីគណបក្ស ប្រជាជនកម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ ខេត្តព្រៃវែង មកពីគណបក្ស សង្គ្រោះជាតិ។
អ្នកនាំពាក្យ រដ្ឋសភា ថ្មី ទាំងបីរូបនេះ ត្រូវ អនុវត្តការងារ របស់ខ្លួន ចាប់ពីថ្ងៃ ទី១ ខែធ្នូ នេះតទៅ៕
No comments:
Post a Comment