Paris Peace Accords 23 Oct. 1991

Friday, December 11, 2015

រដ្ឋសភា​ ពន្យារ​ពេល ​ពិគ្រោះ​ សេចក្ដី​ព្រាង​ច្បាប់​ សហជីព​ បន្ទាប់​ ពី​ជំនួប​ បក្ស​ទាំងពីរ | NatAss postpones debate on draft law re unions after meeting of two parties

រដ្ឋសភា​ ពន្យារ​ពេល ​ពិគ្រោះ​ សេចក្ដី​ព្រាង​ច្បាប់​ សហជីព​ បន្ទាប់​ ពី​ជំនួប​ បក្ស​ទាំងពីរ

RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៥

 

ហេង សំរិន ៦២០
ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន (ជួរ​មុខ កណ្ដាល) ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៥។  RFA/Tha Kitya

រដ្ឋសភា​ ពន្យារ​ពេល ​ពិគ្រោះ​យោបល់ ​សេចក្ដី​ព្រាង​ច្បាប់​ សហជីព ទៅ​ថ្ងៃ​មុខ ​ដោយ​មិន​ទាន់ ​កំណត់​ពេល បន្ទាប់​ ពី​ជំនួប​ របស់​ បក្ស​ជាប់​ឆ្នោត​ ទាំងពីរ កាល​ពី​ថ្ងៃ​ ទី​១០ ធ្នូ។


សេចក្ដី​ជូនដំណឹង​របស់​រដ្ឋសភា​ចុះ​ថ្ងៃ​ទី​១១ ធ្នូ បញ្ជាក់​ថា ការ​លើក​ពេល​នេះ ដោយសារ​គណៈកម្មការ​រៀបចំ​សិក្ខាសាលា​នេះ ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ឲ្យ​បាន​ល្អ។
តាម​គម្រោង​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ រដ្ឋសភា​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ នៅ​វិមាន​រដ្ឋសភា។

កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​ច្រើន​រដ្ឋសភា លោក ស ខេង និង​ប្រធាន​ស្ដីពី​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ជួប​គ្នា​ពិភាក្សា​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​យោបល់​សេចក្ដី​ព្រាង​ច្បាប់​សហជីព និង​ពង្រឹង​វប្បធម៌​សន្ទនា។ ការ ​ពិភាក្សា​នោះ​ក៏​សម្រេច​បង្កើត​គណៈកម្មការ ចំពោះ​កិច្ច​ដែល​ចូលរួម​ដោយ​បក្ស​ទាំង​ពីរ ដើម្បី​ពិនិត្យ​ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព។
សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន​១៧ជំពូក និង​១០០​មាត្រា មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​សហគ្រាស គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ។ ច្បាប់​នេះ​ក៏​គ្រប​ដណ្ដប់​ចំពោះ​បុគ្គលិក​ធ្វើ​ការ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​ផង​ដែរ។

សេចក្ដី​ព្រាង​ច្បាប់​សហជីព​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា និង​បញ្ជូន​មក​រដ្ឋសភា​ដើម្បី​ពិគ្រោះ​យោបល់ និង​អនុម័ត៕



No comments:

Post a Comment