អគ្គស្នងការដ្ឋាន នគរបាល ជាតិ ប្រកាស ចុះផាកពិន័យ យ៉ាងម៉ឹងម៉ាត់ បទល្មើស ចរាចរណ៍ ចាប់ពីដើម ឆ្នាំ២០១៦
VOD / វីអូឌី | ៨ ធ្នូ ២០១៥
អគ្គស្នងការដ្ឋាន
នគរបាល ជាតិ នៃក្រសួង មហាផ្ទៃ បានចេញ សេចក្តីជូនដំណឹង មួយ ដោយថា នឹងអនុវត្ត ការផាកពិន័យ
យ៉ាងម៉ឹងម៉ាត់ លើបទល្មើស ចរាចរណ៍ ផ្លូវគោក ដូចមានចែង ក្នុងអនុក្រឹត្យថ្មី
ដែលការ អនុវត្តនោះ នឹងត្រូវ ធ្វើឡើង ចាប់ពីដើម ឆ្នាំ២០១៦។
សេចក្តីជូនដំណឹង
ចុះថ្ងៃ ទី៧ ខែធ្នូ ឲ្យដឹង ថា, ការចុះអនុវត្ត ការផាកពិន័យ
នេះ ធ្វើឡើង តាមអនុក្រឹត្យ ស្តីពី ការពិន័យ អន្តរការណ៍ ចំពោះ បទល្មើស និងច្បាប់
ស្តីពី ចរាចរណ៍ ផ្លូវគោក ចុះថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹង
បន្តថា, ក្នុងឆ្នាំ ២០១៥ នេះ,
អគ្គស្នងការដ្ឋាន នគរបាល ជាតិ ដោយមាន ការគាំទ្រ ចូលរួម សហការ ពីបណ្តាស្ថាប័ន
អាជ្ញាធរ មូលដ្ឋាន, អង្គការសង្គមស៊ីវិលនានា បានជំរុញ ការឃោសនា
អប់រំ ប្រជាជន មហាជន ឲ្យយល់ដឹង និងចូលរួម គោរពច្បាប់ សំដៅ ដោះស្រាយ ស្ថានភាព
ចរាចរណ៍ ឲ្យបាន ល្អប្រសើរ ជាបន្តបន្ទាប់។
សេចក្តីជូនដំណឹង បន្ថែមថា៖ គិត រហូត ទល់បច្ចុប្បនន នេះ, អគ្គស្នងការដ្ឋាន នគរបាល ជាតិ យល់ឃើញ ថា,
រយៈពេល នៃការផ្សព្វផ្សាយ អប់រំ លើកកម្ពស់ ការយល់ដឹង ខ្លឹមសារច្បាប់
និងបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធ ការធ្វើ ចរាចរណ៍ ផ្លូវគោក សមល្មម ឈាន
ដល់ពេលវេលា មួយ តម្រូវ ឲ្យអនុវត្តច្បាប់ សំដៅធ្វើឲ្យ សភាពការណ៍ សណ្តាប់ធ្នាប់
ចរាចរណ៍ ផ្លូវគោក និងសណ្តាប់ធ្នាប់ សាធារណៈមានការ វិវត្តប្រែប្រួលថ្មី, ជាពិសេស ការកាត់បន្ថយ គ្រោះថ្នាក់ និងភាពកកស្ទះ ចរាចរណ៍។
ការផាកពិន័យ នោះ មានលើករណីបើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់
មិនគោរពផ្លាកសញ្ញាចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួក
ខ្សែក្រវ៉ាត់ ការផ្ទុកទំនិញសំពីងសំពោងនិងយានយន្តមិនគ្រប់លក្ខណៈបច្ចេកទេសជាដើម។
គួរបញ្ជាក់ថាកាលពីខែកក្កដា
រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយបន្ថែមលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែល
នឹងផាកពិន័យអ្នកជិះម៉ូតូដែល មិនឲ្យអ្នកធ្វើដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាព
អ្នកបើកបរនិយាយទូរស័ព្ទ និងអ្នកជិះម៉ូតូទាំងឡាយដែលបង្កការរំខាននៅតាមដងផ្លូវ។
មាត្រា៦នៃអនុក្រឹត្យនេះឲ្យដឹងថាសមត្ថកិច្ចនឹងផាកពិន័យ
ប្រសិនបើអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងក្មេងដែលមានអាយុបីឆ្នាំឡើងទៅ
មិនពាក់មួកសុវត្ថិភាព ឬពាក់មួយកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារ
ឬពាក់មួយកសុវត្ថិភាព ដោយមិនដាក់គន្លឹះខ្សែក្រវ៉ាត់។
សមត្ថកិច្ចអាចពិន័យអ្នកបើកបរយានយន្តដែលមិនបានភ្ជាប់តាមខ្លួន
នូវឯកសារដើមរួមមានបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្ត
វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹក
ជញ្ជូន។
បើតាមអនុក្រឹត្យ
សមត្ថកិច្ចនឹងផាកពិន័យ ប្រសិនបើអ្នកបើកបរថយន្តគ្រប់ប្រភេទ
និងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ត
មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ អ្នកបើកបររថយន្តមិនត្រូវដាក់កុមារអាយុក្រោម១០ឆ្នាំអង្គុយនៅ
កៅអីខាងមុខ យានយន្តបើកបរដោយកុងទ័រល្បឿនមិនដំណើរការ
និងអ្នកបើកបរយានយន្តប្រើប្រាស់ទូរស័ព្ទដៃគ្មានឧបករណ៍សំឡេង
ភ្ជាប់ទំនាក់ទំនង នៅពេលកំពុងបើកបរ។
បើតាមអនុក្រឹត្យ
ការផាកពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត
ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត
មានចំនួនទឹកប្រាក់១៥០០០រៀល
អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់២៥០០០រៀល
និងអ្នកបើកបរយាន្តធុនធ្ងន់ចំនួនទឹកប្រាក់៥០០០០រៀល។
បើតាមអនុក្រឹត្យ
សមត្ថកិច្ចនឹងផាកពិន័យអ្នកបើកបរទោចក្រយានយន្តអូសចន្ទល់លើផ្លូវ ថ្នល់
ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត អ្នកបើកបរយានយន្តបង្ហោះ
រេចុះឡើង ឆាប ឬកៀរ អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង
ឬផ្សែងច្រើនខុសពីបទដ្ឋានលក្ខណៈបច្ចេកទេស
អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី២០ទៅ២៩គីឡូម៉ែត្រក្នុងមួយ
ម៉ោង។
បើតាមអនុក្រឹត្យ
ការពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោសចក្រយានយន្ត
ឬទោចក្រក្រយានយន្តសណ្តោងរ៉ឺម៉ក់ ឬត្រីចក្រយានយន្ត មានចំនួនទឹកប្រាក់២០០០០រៀល
អ្នកបើកបរយានយន្តធុនស្រាលចំនួន៤០០០០រៀល
និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៧៥០០០រៀល។
ទីប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍
លោក អ៊ា ចរិយា បានគាំទ្រចំពោះអនុក្រឹត្យថ្មីនេះ
តែលោកបានអះអាងថាប្រហែលជាអ្នករត់ម៉ូតូឌុបរិះគន់ អនុក្រឹត្យថ្មីនេះ។
លោកបន្តថាបើទោះបីជាច្បាប់នេះមានការផាកពិន័យខ្ពស់
ប៉ុន្តែលោកថាវាអាចជួយឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាពជាងមុន។
លោកបន្តថាអ្នកម៉ូតឌុបមួយចំនួនអាចមិនពេញចិត្តនឹង អនុក្រឹត្យថ្មីនេះ។
លោក
មានប្រសាសន៍ ថា៖ ការផាកពិន័យនិង
អាចនឹងរងប្រតិកម្មមិនល្អ
ពិសេសក្នុងចំណោមបងប្អូនដែលរកស៊ីម៉ូតូឌុបហ្នឹង
ប៉ុន្ដែវាបើគិតពីសុវត្ថិភាព
គឺវាអាចហ្នឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ប៉ះពាល់ដល់ក្បាលហ្នឹង
ច្រើនដែរ ចឹងវាអាចប្រឈមនឹងរបររបស់គាត់ ប៉ុន្ដែវាអាចជួយសង្គ្រោះជីវិតមនុស្សច្រើនដែរ
តាមរយៈការដំឡើងនៃការផាកពិន័យ
និងការផាកពិន័យនៃអ្នកធ្វើដំណើរច្រើនលើម៉ូតូ៕
No comments:
Post a Comment