មេបក្សប្រឆាំង សូម ឱ្យអ្នកគាំទ្រ ឈប់ប្រើពាក្យ ជេរប្រមាថ
លោក សម រង្ស៊ី
ប្រាប់ក្រុម អ្នកគាំទ្រ របស់លោក នៅក្នុងប្រទេស បារាំង ឲ្យប្រើភាសា
សមរម្យ ក្នុងវិស័យ នយោបាយ ដោយបញ្ជៀស ការប្រើ ភាសាហិង្សា
និងការប្រមាថ គ្នា ទៅវិញទៅមក ដែលនាំ ឲ្យខូច ប្រយោជន៍ ជាតិ។
VOA / វីអូអេ | ២២ ធ្នូ ២០១៥
រូបឯកសារ៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (កណ្តាល)
ថ្លែងសន្ទុរកថាទៅកាន់អ្នកចូលរួមក្នុងទិវាសិទ្ធិមនុស្ស
ដែលបានប្រារព្ធធ្វើឡើងនៅមុខរដ្ឋសភាជាតិនៅទីក្រុងភ្នំពេញ
កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)
ភ្នំពេញ— លោក សម រង្ស៊ី
ប្រធាន គណបក្ស សង្គ្រោះជាតិ
ប្រាប់ក្រុម អ្នកគាំទ្រ របស់លោក នៅក្នុងប្រទេស បារាំង ឲ្យប្រើភាសា
សមរម្យ ក្នុងវិស័យ នយោបាយ ដោយបញ្ជៀស ការប្រើភាសា ហិង្សា
និងការប្រមាថ គ្នា ទៅវិញទៅមក ដែលនាំ ឲ្យខូច ប្រយោជន៍ ជាតិ។
ការថ្លែង របស់លោក យ៉ាងដូច្នេះ កើតឡើង នៅក្នុងជំនួប អាហារ ពេលល្ងាចមួយ ជាមួយ អ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅក្នុងប្រទេស បារាំង កាលពីថ្ងៃសៅរិ៍ កន្លងទៅនេះ។
ថ្លែងទៅកាន់ អ្នកគាំទ្រ របស់ គណបក្ស សង្គ្រោះជាតិ, លោក សម រង្ស៊ី មានប្រសាសន៍ ថា, ការជេរប្រមាថ ត្រូវតែ បញ្ចប់, ហើយ ងាកមករក ច្រក ជជែកគ្នា ដោយសន្តិវិធី ដើម្បី បម្រើ ដល់ផលប្រយោជន៍ របស់ជាតិ។
«កុំ ជេរប្រមាថ, លាបពណ៌, ប្រទេចផ្តាសា។ អត់ទេ។ បើ យើង គំនិតអញ្ចឹង, យើង មិនអាច ដោះស្រាយ បញ្ហា ប្រទេសជាតិ បានសមរម្យ, បានត្រឹមត្រូវ ដូចយើង ចង់បាន ទាំងអស់គ្នា ទេ។ យើង ស្តាប់គ្នា សិនទៅ។ យើង ថ្លឹងថ្លែងទៅ ថា, អាច ធ្វើអី ជាមួយគ្នា ជាវិជ្ជមាន។ តែ បើ មិនឯកភាព ទាំងអស់គ្នា ទេ, មិន អីទេ។ ក្រុមណា គេ ធ្វើទៅ។ ក្រុមមួយទៀត កុំ តិះទៀន, មើលពីចម្ងាយ ក៏មិន អីដែរ។ ហើយ ឲ្យគេ ធ្វើទៅ។ ហើយ បើ យើង មានគំនិត ល្អ -- ចង់ថា, ល្អ ជាងគេ -- យើង ធ្វើឲ្យឃើញ ថា, យើង ល្អ ជាងគេ ទៅ។»
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កំពុងរងការចោទប្រកាន់ពីតុលាការក្នុងប្រទេសកម្ពុជា ទាក់ទិនសំណុំរឿងបង្ខូចកេរ្តិ៍ឈ្មោះ និងការសមគំនិតប្រើប្រាស់ឯកសារក្លែងក្លាយ។ លោកត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជន កម្ពុជាសម្រេចលុបចោលអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្តកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ដើម្បីឱ្យប្រឈមមុខនឹងទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងសំណុំ រឿងបរិហារកេរ្តិ៍ ដែលលោកបានថ្លែងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលដែលលោកនៅជាប់ក្នុង ពន្ធនាគារបឹងត្របែក។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ថ្លែងប្រាប់ VOA ថា ការជេរប្រមាថគួរមិនត្រូវកើតមាននៅក្នុងសង្គមកម្ពុជា ដែលមានរបបនយោបាយប្រជាធិបតេយ្យ។
«តាមពិតការជេរប្រមាថ វាមិនដែលថ្លៃថ្នូរតាំងពីដើមមកម្ល៉េះ ដូច្នេះគួរតែបញ្ចប់តាំងពី តាំងពីយូរហើយ វាអត់មានអ្វី វាអត់មានអ្វីគួរយក។ វាមានអ្វីដែលអ្នកនយោបាយគួរប្រើប្រាស់ទេ។ ប្រជាពលរដ្ឋខ្មែរយើងក៏មិនគួរថោកទាប ក្នុងការជេរប្រមាថគ្នាទៅវិញទៅមកដែរ។ អញ្ចឹងរឿង រឿងជេរប្រមាថគួរតែបញ្ចប់តាំងពីយូរណាស់ហើយ វាអត់ពាក់ព័ន្ធរឿងនយោបាយប្រជាធិបតេយ្យអ្វីទេ។»
យ៉ាងណាក៏ដោយ លោកនៅមានមន្ទិលចំពោះការថ្លែងរបស់លោក សម រង្សី ពីព្រោះថា មេដឹកនាំគណបក្សប្រឆាំងរូបនេះធ្លាប់បានប្រើភាសាមិនសមរម្យជាយូរ មកហើយ។ លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនបើ លោក សម រង្ស៊ី អាចបញ្ចប់ការប្រើពាក្យសម្តីអសុរសបាន នោះជាការល្អក្នុងនាមជាអ្នកនយោបាយ តែលោក សម រង្ស៊ី មិនគួរបន្ធូរបន្ថយការរិះគន់ទៅលើអ្នកនយោបាយផ្សេងទៀត ដែលមិនបានអនុវត្តគោលនយោបាយបម្រើជាតិ។
«ខ្ញុំគិតថា គាត់គួរតែគិតពីការរិះគន់ទៅលើគោលនយោបាយ គោលគំនិតនយោបាយ ខ្ញុំមើលទៅមិនមានអ្វីដែលជារឿងធំដុំទេ។ វាគឺជារឿងប្រជាធិបតេយ្យទេតើ ហើយគាត់គួរតែ។ ខ្ញុំលើកទឹកចិត្តឲ្យអ្នកនយោបាយរិៈគន់គ្នា។ ប៉ុន្តែ រិះគន់គ្នា រិះគន់ក្នុងន័យ ក្នុងន័យប្រជាធិបតេយ្យ ក្នុងន័យលើកឡើងពីគំនិតខុសៗគ្នា។ ខ្ញុំឃើញថាវាជារឿងមួយល្អ។»
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការថ្លែងរបស់លោក សម រង្ស៊ី មិនឲ្យមានការជេរប្រមាថ ហើយថា ការឃោសនាពីគោលនយោបាយរបស់គណបក្ស ដើម្បីទាញការគាំទ្រពីអ្នកបោះឆ្នោតគួរស្ថិតក្នុងផ្នត់គំនិតអ្នក ធ្វើនយោបាយ ប្រសើរជាងយកការជេរប្រមាថទាញការគាំទ្រ។
«គណបក្សនីមួយៗ គប្បីត្រូវតែឃោសនាអំពីស្នាដៃ សកម្មភាពរបស់ខ្លួន គុណសម្បតិ្តរបស់ខ្លួនឲ្យម្ចាស់ឆ្នោត បានពិចារណាបានដឹង។ មិនត្រូវជេរគេ ដើម្បីយកធ្វើគុណសម្បត្តិខ្លួនឯងទេ។ មិនត្រូវលាបពណ៌គេ ដើម្បីធ្វើជាគុណសម្បត្តិខ្លួនឯងទេ។ អាហ្នឹងវាខុស។ វាអន់ជាងការផ្សាយពាណិជ្ជកម្ម ទំនិញអីផ្សេងៗទៅទៀត។ អញ្ចឹងបើគាត់យល់ឃើញថា វាពីមុនមកគាត់ធ្វើមិនត្រឹមត្រូវ ឥឡូវគាត់កែប្រែអាហ្នឹងជាការល្អ។»
លោកមានប្រសាសន៍បន្តថា លោក សម រង្ស៊ី ធ្លាប់បានជេរប្រមាថ និងលាបពណ៌ការដឹកនាំគណបក្សប្រជាជនកម្ពុជា ថា ស្ថិតក្រោមគំនាបប្រទេសវៀតណាម និងមានរបៀបផ្តាច់ការដូចរបបហ្វាស៊ីស នៅក្នុងប្រទេសអ៊ីតាលីជាដើម។ លោកថា លោកពុំសូវមានជំនឿថា មេគណបក្សប្រឆាំងរូបនេះអាចលះបង់ចោលទម្លាប់អាក្រក់នេះទាំងស្រុង បានទេ។
«គាត់ និយាយផ្សេង, គាត់ ធ្វើផ្សឹង។ គាត់ គេ ហៅថា, ស៊ីញ៉ូស្តាំ, គាត់ វាយឆ្វេង។ អាហ្នឹង អញ្ចឹង។ ដូច្នេះហើយ មិនទាន់ ជឿទេ; លុះត្រាតែ ឃើញ ការអនុវត្ត ជាក់ស្តែង ចាំជឿ។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ ធ្លាប់ខឹងសម្បារនឹងលោក សម រង្សី ដែលបានប្រដូចរូបលោកទៅនឹងលោកវរៈសេនីយ៍ឯក Muammar Gaddafiអតីតមេដឹកនាំប្រទេសលីប៊ី។ លោក Gaddafi ត្រូវបានបណ្តេញចេញពីអំណាចដោយអំណាចប្រជាជន បន្ទាប់ពីលោកបានដឹកនាំប្រទេសអស់រយៈពេល៤២ឆ្នាំ៕

No comments:
Post a Comment