Paris Peace Accords 23 Oct. 1991

Friday, December 11, 2015

បក្ស ​កាន់​អំណាច​ និង​ប្រឆាំង ​ជួប​គ្នា ​ដើម្បី​ បន្ធូរ​បន្ថយ ​ភាព​តានតឹង​ នយោបាយ | Party in power and in opposition met to decrease political tension

បក្ស ​កាន់​អំណាច​ និង​ប្រឆាំង ​ជួប​គ្នា ​ដើម្បី​ បន្ធូរ​បន្ថយ ​ភាព​តានតឹង​ នយោបាយ

លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (Courtesy photo from Kem Sokha's Facebook page)
លោក ​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (Courtesy photo from Kem Sokha's Facebook page)

មេដឹកនាំ ​គណបក្ស​ ប្រជាជន​ កម្ពុជា​ និង​គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ជួប ​ប្រជុំ​គ្នា​ នៅថ្ងៃ​ព្រហស្បតិ៍​ កន្លង​ទៅ​ នេះ ដើម្បី​ ស្វែងរក ​វិធី ​ដោះស្រាយ​ ជម្លោះ​ នយោបាយ ​រវាង​ គណបក្ស​ ទាំងពីរ ដែល​បាន ​ឡើង​កម្តៅ​ ជា​ខ្លាំង ​ក្នុង​រយៈពេល​ ជិត​ពីរ​ខែ​ ចុងក្រោយ​នេះ។​
នេះ​ ជា​ជំនួប​ លើក​ទីមួយ​ ចាប់​តាំង​ ពីមាន​ ការ​ដក​តំណែង ​អនុ​ប្រធាន​ សភា​ ពីលោក​ កឹម សុខា និង​ការ​ បណ្តេញ​លោក​ សម រង្ស៊ី​ ប្រធាន​ គណបក្ស​ ប្រឆាំង​ ចេញ​ ពី​សភា​ ជាតិ។​


បន្ទាប់​ ពី​ការ​ជួប​ប្រជុំ​ រយៈពេល​ខ្លី​ ដែល​ដឹកនាំ​ ដោយ​លោក​ ស ខេង អនុប្រធាន​ គណបក្ស​ ប្រជាជន​ កម្ពុជា ​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គូ​ប្រជែង​នយោបាយ​ទាំង​ពីរ​បក្ស ​បាន​យល់​ព្រម​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ ដែល​មាន​ការ​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ​ ដើម្បី​ «សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​ សន្ទនា‍»​ និង​ប្តេជ្ញា​ដោះស្រាយ​បញ្ហា ​ដែល​កើត​មាន​ឡើង​ជាពិសេស​ជម្លោះ​នយោបាយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​បាន​ចែក​ផ្សាយ​ដល់​អ្នក​សារព័ត៌មាន។

លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖ «យើង​ ខិតខំ​ ប្រឹងប្រែង ដោះស្រាយ​ ដើម្បី​ ធ្វើ​ ឱ្យ​មាន​ ភាព​ប្រក្រតី​ ឡើង​វិញ​ នៅ​ស្ថាន​ការណ៍។  ដូច្នេះ​ អ្វី​ ដែល​ជា​បញ្ហា​ អាច​នាំ​ ទៅ​រក​ ភាព​ប្រក្រតី​ ឡើង​វិញ​, យើង ​ត្រូវ​ តែ ​រួមគ្នា​ ដោះស្រាយ‍»

គណបក្ស​ប្រឆាំង​ទទួល​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​ ការ​បណ្តេញ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ចេញ​ពី​សភាជាតិ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ និង​ការ​ប្តឹង​ផ្តល់​ជា​បន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​បណ្តឹង​បរិហាកេរ្តិ៍​ របស់​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ និង​ការ​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​ពីរ​របស់​ខ្លួន​ត្រូវ​ ក្រុម​បាតុករ​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដំទាត់​ធាក់​យ៉ាង​ខ្លាំង។

គណបក្ស​ទាំងពីរ​ក៏​ព្រមព្រៀង​គ្នា​ពង្រឹង​របៀប​របប​ការងារ​នៅ​ក្នុង​សភា​ ជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ​ដែល​មាន​ការ​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ផងដែរ។

លោក ​យឹម សុវណ្ណ​ បាន​បន្ថែម​ ថា៖​ «សេចក្តី​ព្រាងច្បាប់​នេះ​មាន​សារៈសំខាន់​ពី​ព្រោះ​វា​ប៉ះពាល់​ដល់​ កម្មករ​ កម្មការិនី​រាប់​សែន​នាក់​ ដូច្នេះ​យើង​ត្រូវ​ជជែក​គ្នា​ដើម្បី​ពិនិត្យ ​ហើយ​នឹង​ផ្តល់​យោបល់​ហើយ​សិក្សា​បន្ថែម​នូវ​អនុសាសន៍​ពី​ខាង​សហជីព‍»



No comments:

Post a Comment