Paris Peace Accords 23 Oct. 1991

Saturday, December 5, 2015

លោក​សម រង្ស៊ី៖ កម្ពុជា ​វិល​ទៅ​រក​ ការ​ដឹកនាំ​ បែប​ឯកបក្ស ​ដូច​សម័យ ​សង្គ្រាម​ត្រជាក់ | Sam Rainsy: Cambodia returns to one-party rule like Cold War days

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer) រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

លោក​ សម រង្ស៊ី៖ កម្ពុជា ​វិល​ទៅ​រក​ ការ​ដឹកនាំ​ បែប​ឯកបក្ស ​ដូច​សម័យ ​សង្គ្រាម​ត្រជាក់

លោក​ សម រង្ស៊ី ​បាន​ហៅ​ ចំណាត់​ការ ​នា​ពេល​ ថ្មីៗ​ នេះ​ របស់​ រដ្ឋាភិបាល​ កម្ពុជា​ និង​រដ្ឋ​សភា​ ជាតិ​ មក​លើ​រូប​លោក​ ថា,​ ជា​ការ​ កាត់​ផ្តាច់​ សំឡេង​ បក្ស​ប្រឆាំង ​និង​នាំ​យក​ ប្រទេស​កម្ពុជា​ ឱ្យ​ស្ទើរតែ ​ធ្លាក់​ ទៅ​ក្នុង​ ស្ថានភាព​ ការ​ដឹកនាំ​ បែប​ឯកបក្ស ដូច​នៅ​ក្នុង​ សម័យ​ សង្គ្រាម​ត្រជាក់​ ឡើង​វិញ។
VOA / វីអូអេ | ៥ ធ្នូ ២០១៥

លោក​ សម រង្ស៊ី ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ហៅ​ ចំណាត់​ការ​ នា​ពេល​ ថ្មីៗ​ នេះ ​របស់​ រដ្ឋាភិបាល ​កម្ពុជា​ និង​រដ្ឋ​សភា​ ជាតិ​ មក​លើ​រូប​លោក​ ថា,​ ជា​ការ​ កាត់​ផ្តាច់​ សំឡេង​ បក្ស​ប្រឆាំង ​និង​នាំ​យក ​ប្រទេស​ កម្ពុជា ​ឱ្យ​ស្ទើរតែ​ ធ្លាក់​ទៅ​ក្នុង​ ស្ថានភាព​ ការ​ដឹកនាំ​ បែប​ឯកបក្ស​ ដូច​នៅ​ក្នុង​ សម័យ​សង្គ្រាម​ ត្រជាក់​ ឡើង​វិញ។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​អង់គ្លេស​ដែល​វីអូអេ​ទទួល​បាន​នៅ​ ថ្ងៃ​សុក្រ​នេះ លោក ​សម រង្ស៊ី​ បាន​ផ្តល់​អំណះ​អំណាង​ពី​ភាព​ស្រប​ច្បាប់​នៃ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​ ដោយ​មាន​ការទទួល​ស្គាល់​តួនាទី​របស់​លោក​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ព្រះ​ មហាក្សត្រ ​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​សភា​ជាតិ​ជាដើម។

លោក​ សម រង្ស៊ី​ ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បណ្តេញ​ចេញ​ពី​សភា​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​ បណ្តឹង​បរិហារកេរ្តិ៍​ដោយ​លោក ​ហោ ណាំហុង​ និង​បណ្តឹង​ចំនួន​ពីរ​ផ្សេង​ទៀត រួមមាន​ការ​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយ​ផង​ដែរ។

លោក​ សម រង្ស៊ី​ ចាត់​ទុក​ថា,​ នេះ​ ជា​ល្បិច​ នយោបាយ ​តែ​ប៉ុណ្ណោះ៖ «ដើម្បី​ បង្ហាញ​ ពី​ភាព​ស្រប​ច្បាប់ ​នៃ​ចំណាត់​ ការ ​មិន​តាម​ លទ្ធិ​ប្រជាធិបតេយ្យ, ​ក្រុម​អាជ្ញាធរ ​កម្ពុជា​ ប្រើ​ប្រាស់​ ម៉ាស៊ីន​ យុត្តិធម៌​ ដែល​លាប​ខ្លាញ់​ បាន​យ៉ាង​ល្អ​ យក​មក​បម្រើ​ គោល​បំណង ​នយោបាយ​ របស់ ​ពួក​គេ‍»

លោក​ក៏​បាន​រៀបរាប់​ថា ​ក្នុង​ពេល​ដែល​សភា​ជាតិ​ទទួល​ស្គាល់​រូប​លោក​ជា​ផ្លូវការ​មិន​មាន​អ្នក​ណា​ ម្នាក់​ ដែល​សូម្បី​លោក ហោ ណាំហុង ​ម្ចាស់​បណ្តឹង​ដើម​ចម​ឱ្យ​មាន​ការ​តាម​ចាប់​ខ្លួន​រូបលោក​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឬ​ប្រធាន​សភា​ឬ​អ្នក​តំណាង​រាស្ត្រ​ណា ​ដែល​មាន​វត្តមាន​សម្តែង​ការ​ជំទាស់​ទេ។

នៅ​ក្នុង​ សេចក្តី​ថ្លែង​ការណ៍​នេះ ​លោក​ សម រង្ស៊ី​ បាន​ចាត់​ទុក​ ថា,​ លោក ​រងគ្រោះ ដោយ​សារ​ តែ ​ការងារ របស់​លោក​ ប៉ុណ្ណោះ៖

«វា​ ហាក់​ដូច​ ជា​ទស្សនៈ ​របស់​ខ្ញុំ និង​ទង្វើ ​របស់​ខ្ញុំ​ ក្នុង​ការ​ ការពារ​ សិទ្ធិ​មនុស្ស​ និង​អភិបាល​កិច្ច​ ល្អ​ ក្នុង​ប្រទេស​ កម្ពុជា, ​គឺ​ បាន​ធ្វើ​ ឱ្យ​អាម៉ាស់​មុខ​ ដល់​ក្រុម​អាជ្ញាធរ​ អញ្ចឹង​ហើយ ​បាន​ជា​ញឹកញយ ​ពួកគេ​ ប្រើប្រាស់ ​របៀប​ បណ្តេញ​ចេញ​ តាម​ទំនើង​ចិត្ត​ នូវ​សមាជិក​ សភា​ ដែល​បាន​ ជាប់​ឆ្នោត‍»


​នេះ​ជា​លើក​ទីបួន​ហើយ​ដែល​លោក ​សម រង្ស៊ី​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សភា​ជាតិ​គឺ​លើក​ទីមួយ​ក្នុង​ឆ្នាំ​១៩៩៥ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៥ ​លើក​ទីបី​នៅឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥​នេះ។ ​

​លោក​បាន​បន្ថែម​ទៀត​ថា៖ 

គណបក្ស​ប្រឆាំង​បាន​ទទួល​រង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​ពី​ រដ្ឋាភិបាល ​និង​សភា​ជាតិ​កម្ពុជា ​ព្រោះ​ក្រៅ​ពី​ការ​បណ្តេញ​លោក ​សម រង្ស៊ី​ ពី​សភា​ជាតិ​ មាន​ការ​ទម្លាក់​លោក​ កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​តំណែង​អនុប្រធាន​សភា​ជាតិ ​និង​មាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​រង​ការ​វាយ​ដុំ ​ច្រំធាក់​ពី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ទាំង​នោះ​មក ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​ជា​បន្ត​បន្ទាប់ ​ដោយ​ក្នុង​នោះ​អាច​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​សហជីព ​ដែល​រង​ការ​រិះគន់​ថា​ គាប​សង្កត់​លើ​សេរីភាព​សហជីព៕





3 comments:

  1. Anonymous3:15 AM

    មើលទៅសង្រ្គោះជាតិ ដូចជាទាល់ច្រកដឹង ព្រោះចង់និយាយជាមួយស៊ីភីភី គេថារវល់ណស់ ហើយគេចោទពួកសង្រ្គោះជាតិ គ្រប់បែបគ្រប់យ៉ាង ដូចក្បត់ជាតិ កូនអាក្បត់ជាតិា វាដូចជាឆ្ងាយពីគ្នាណាស់ ដូចទឹកនឹងប្រេង តើត្រូវគ្នាម្តេចទៅ? បើម្ខាងគេធ្វើអ្វីៗដើម្បីយួន ហើយកាំភ្លើងនៅដៃគេ ហើយម្ខាង ប្រឆាំងនឹងយួនតែបាទដៃទទេ ។សង្រ្គោះជាតិថា អហឹង្សារ តែម្ខាងទៀត គេប្រើតុលាការ តើទាល់ច្រកមែនទេ? តែសង្ឃឹមថាខ្មែរ ពិភពលោកគេមិនឲ្យរលាយ ទេ តែក្តីសង្ឃឹមខ្ញុំវាមិនដឺងក្លាយជាយ៉ាងណាទេ ???

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  2. Khmer people will have to figure something out to save themselves from extinction...

    ReplyDelete