២៩ ធ្នូ ២០១៥ / 29 December 2015 – Economic policies to create jobs for the youth | នយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យយុវជន
ថ្ងៃនេះ សូម អានភាគ ទី៣, សង្ខេប ពី អត្ថបទ មុនៗ៖
- ចំណាប់ អារម្មណ៍ នាំចូល សាច់រឿង៖ នៅប្រទេស កម្ពុជា សព្វថ្ងៃ, យុវជន ដែលអត់ ការងារធ្វើ ត្រឹមត្រូវ មានចំនួន រហូត ដល់ទៅ ៧០% នៃចំនួន យុវជនសរុប (ពលរដ្ឋ អាយុ ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ) ទូទាំង ប្រទេស។ ការងារ ត្រឹមត្រូវ គឺ ជាការងារ ពិតប្រាកដ ដែលផ្តល់ ឲ្យអ្នកធ្វើការ ម្នាក់ៗ នូ្វប្រាក់ ចំណូល គ្រាប់គ្រាន់ ដើម្បី រស់បាន យ៉ាងសមរម្យ, ទៀងទាត់, និងថ្លៃថ្នូរ។
ព័ត៌មាន លំអិត សូម ចូលមើល http://tinyurl.com/q6nlzdq
- ភាគ ទី១៖ ក្នុងនយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យប្រជាពលរដ្ឋ មានកត្តា ២ ជាគន្លឹះ, គឺ ផលិតភាព (productivity) និង តម្លៃបន្ថែម (value added)។ នៅស្រុកខ្មែរយើង សព្វថ្ងៃ ប្រជាពលរដ្ឋ ជាច្រើន ខ្វះការងារធ្វើ ដោយសារ តែ រដ្ឋាភិបាល គ្មាន ចក្ខុវិស័យ, គ្មាន ឆន្ទ:, ឬគ្មាន សមត្ថភាព ដើម្បី យកចិត្តទុកដាក់ លើកត្តា ទាំង២ នេះ។
ព័ត៌មានលំអិត សូមចូលមើល http://tinyurl.com/otwmea6
- ភាគ ទី២៖ តើ គេ វាស់វែង ផលិតភាព (productivity) យ៉ាងដូចម្តេច? ផលិតភាព ជាកត្តា កំណត់ ជោគជ័យ សេដ្ឋកិច្ច សម្រាប់ សហគ្រាស នីមួយៗ ក៏ដូច ជាសម្រាប់ ប្រទេស នីមួយៗ ដែរ។ ការកើនឡើង នៃផលិតភាព នាំមក នូវការ កើនឡើង នៃ ប្រាក់ចំណូល និងប្រាក់ចំណេញ និង ការ កើនឡើង នៃជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ។
ព័ត៌មានលំអិត សូម ចូលមើល http://tinyurl.com/pu63dvp។
- ភាគ ទី៣ (ថ្ងៃនេះ)៖ តើ ធ្វើយ៉ាង ដូចម្តេច ដើម្បី បង្កើន ផលិតភាព (productivity) សម្រាប់ ប្រទេស កម្ពុជា ទាំងមូល?
ផលិតភាព ឆ្លុះបញ្ចាំង ប្រសិទ្ធភាព ក្នុងផលិតកម្ម។ ផលិតភាព កាន់តែ ខ្ពស់ ពេលណា ផលិតផល កាន់តែ ច្រើន (ហើយ មានតម្លៃ កាន់តែ ខ្ពស់ដែរ)។ តែ ចំណាយ ផ្សេងៗ ទ្រទ្រង់ ផលិតកម្មនោះ កាន់តែ តិច។
ផលិតភាព ជាកត្តាកំណត់ ជោគជ័យ សេដ្ឋកិច្ច សម្រាប់ សហគ្រាស នីមួយៗ ក៏ដូច ជាសម្រាប់ ប្រទេស នីមួយៗ ដែរ។ ការកើនឡើង នៃផលិតភាព នាំមក នូវការ កើនឡើង នៃ ប្រាក់ ចំណូល និងប្រាក់ ចំណេញ និង ការ កើនឡើង នៃជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ។
ការបង្កើត ការងារថ្មី ឲ្យប្រជាពលរដ្ឋ នៅប្រទេស កម្ពុជា ធ្វើទៅបាន ពេលណា យើង បង្កើន ផលិតភាព (productivity) នៃកសិកម្ម និងឧស្សាហកម្ម របស់យើង ពីព្រោះ ការបង្កើន ផលិតភាព នេះ គឺ ជាការ បង្កើន សមត្ថភាព ប្រកួតប្រជែង (competitiveness) របស់យើង ដើម្បី អាចប្រកួត ឈ្នះគេ បាន លើទីផ្សារ អន្តរជាតិ។ ប្រកួតឈ្នះ គេបាន មានន័យ ថា, យើង អាចបញ្ចេញ ដាក់លក់ លើទីផ្សារ នូវផលិតផល (products) ប្រកប ដោយគុណភាព ខ្ពស់ (ល្អ មិនចាញ់គេ ឬល្អ លើសគេ) និងក្នុង តម្លៃទាប សមរម្យ (លក់ មិនថ្លៃ ជាងគេ ឬថោក ជាងគេ)។
ដើម្បី បង្កើន ផលិតភាព នៃពលកម្ម (labour productivity) នៅប្រទេស កម្ពុជា យើងត្រូវ៖
១. បណ្តុះបណ្តាល ធនធានមនុស្ស ឲ្យមាន ជំនាញ បច្ចេកទេស ស្របទៅ នឹងសេចក្តី ត្រូវការ របស់ ទីផ្សារអន្តរជាតិ;
២. រៀបចំ ប្រព័ន្ធ ស្រាវជ្រាវ រកបច្ចេកវិទ្យា ថ្មី មកប្រើប្រាស់ (Research & Development);
៣. ជំរុញឲ្យបង្កើនទុនវិនិយោគលើ ឧបករណ៍ សម្ភារៈ និង បច្ចេកទេសទំនើបបំផុត ក្នុងផលិតកម្មកែឆ្នៃ។ ជំរុញ ឲ្យមាន ការផ្ទេរបច្ចេកវិទ្យាពីស្រុកគេមកស្រុកយើង។
ក្នុងវិស័យ ទាំង៣ ខាងលើនេះ រដ្ឋាភិបាល សព្វថ្ងៃ មិនអាច ធ្វើបាន ត្រឹមត្រូវទេ ដោយសារ បញ្ហាអភិបាលកិច្ច (ខ្វះ ចក្ខុវិស័យ, ខ្វះ ឆន្ទ:នយោបាយ, ខ្វះ សមត្ថភាព, និងខ្វះ ភាពសុចរិត)។ ជាពិសេស ប្រព័ន្ធអប់រំ សព្វថ្ងៃ មានកង្វះខាត យ៉ាងធ្ងន់ធ្ងរ, ហើយ អ្នកវិនិយោគទុន សព្វថ្ងៃ ភាគច្រើន ចេះតែ សូកប៉ាន់, ហើយ ច្រើនតែ វិនិយោគ ខុសទិសដៅ ដូចជា ជួញដូរដី និងកាប់ឈើ ដែលជាសកម្មភាព ធ្វើនំអត់ម្សៅ។
លើកក្រោយ សូម អាន៖
- ភាគទី៤៖ ភាពចាំបាច់ នៃការបង្កើន ផលិតភាព ក្នុងវិស័យក សិកម្ម (តើ ត្រូវ ធ្វើយ៉ាង ដូចម្តេច ដើម្បី ឲ្យកសិករ ខ្មែរ អាច ប្រកួតប្រជែង បាន ជាមួយ កសិករ នៃប្រទេស ជិតខាង?)
- ភាគទី៥៖ តើ អ្វីទៅ ដែលហៅ ថា តម្លៃ បន្ថែម (value added)?
* * *
Look it so quiet because no one care about you say and before I see a lot of comment but since hun sen want to jail you and you get away and they think you can't do anything. You can say what you want but it will go no where. Isn't it? Now Hun sen put new law. How you go to deal with that? the only choice you has to give up cnrp seat to some body in Khmer. other way cnrp it just cnrp and mean big zero.
ReplyDeletedon't understand a damn shit what you say here...
Deleteលោកនិយាយរឿងអត់ការធ្វើ តែខ្ញុំមើលឃើញថា សង្រ្គោះជាតិ ដូចជាមានបញ្ហា ចំពោះច្បាប់ថ្មីរបស់ ហ៊ុនសែន តើសង្រ្គោះជាតិធ្វើម្តេចទៅ? បើខ្មែរដែលនៅក្រៅស្រុក វាមិនឲ្យទៅធ្វើនយោបាយ ព្រោះហ៊ុន សែន មិនអាចដាក់គុកបាន រីឯជនជាតិយួនអាចធ្វើអ្វីៗបានទាំងអស់ ឲ្យតែដូរឈ្មោះជាខ្មែរ តើអស់លោកគិតថា វាយ៉ាងណា?
ReplyDeleteតើសង្រ្គោះជាតិ អាចធ្វើអ្វីបានទៅ?