Paris Peace Accords 23 Oct. 1991

Thursday, December 17, 2015

Sam Rainsy: ចងចាំ វីរបុរសខ្មែរ ក្នុងប្រវត្តិសាស្ត្រ៖ ឧកញ៉ា ឃ្លាំង មឿង | Remembering Khmer national heroes: Oknha Khleang Moeung

១៥ ធ្នូ ២០១៥ / 15 December 2015
ចងចាំ វីរបុរសខ្មែរ ក្នុងប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា។  ថ្ងៃនេះ៖ ឧកញ៉ា ឃ្លាំង មឿង។  Remembering Khmer national heroes. Today: Oknha Khleang Moeung (*).


ឧកញ៉ា ឃ្លាំង មឿង នាមដើម ពេជ្រ ជាវីរបុរសខ្មែរ ដ៏ល្បីល្បាញ ដែលបាន បូជាជីវិត ដើម្បី ប្រទេសជាតិ នៅដើម សតវត្ស ទី១៦។

ព្រឹត្តិការណ៍ ស្តីពី ឧកញ៉ា ឃ្លាំង មឿង សង្ខេប ពីប្រវត្តិសាស្ត្រ ប្រទេស កម្ពុជា តាមសៀវភៅ សរសេរ ដោយអ្នកស្រាវជ្រាវ បារាំង ឈ្មោះ អាដេម៉ារ ឡឺក្លែរ (Histoire du Cambodge par Adhémard Leclère) បោះពុម្ពផ្សាយ ពីប្រទេស បារាំង នៅឆ្នាំ ១៩១៤៖ 

នៅឆ្នាំ ១៥១២, ស្តេច សោយរាជ្យ, ព្រះស្រីសុគន្ធបទ បានត្រូវ ស្តេច កន ធ្វើគត។  ពញ្ញា ចន្ទ ជាប្អូន បានភៀសខ្លួន ទៅរស់នៅ ស្រុក សៀម។  នៅពេល រត់លូន ឆ្លងកាត់ តាមខេត្ត ពោធិ៍សាត់, ពញ្ញា ចន្ទ បានទទួល ការទំនុកបំរុង ពីមន្ត្រីម្នាក់ ឈ្មោះ ពេជ្រ។  នៅឆ្នាំ ១៥១៦, ពញ្ញា ចន្ទ ចង់ចូលស្រុក, បានបោក ស្តេចសៀម ថា, មករក ទាក់ដំរីស។  ស្តេចសៀម ក៏បាន ផ្តល់ពល ៥០០ នាក់  ពញ្ញា ចន្ទ ក៏បាន នាំទ័ព ចូលស្រុក ខ្មែរ រំដោះបាន ខេត្ត ជាច្រើន, មាន៖ សេរីសោភ័ណ, បាត់ដំបង  តែ មកដល់ ខេត្ត ពោធិ៍សាត់ ទ័ពពញ្ញា ចន្ទ បានទទួល ការវាយទប់ ពីចៅ ពញ្ញា សួគ៌ា ដែលជាចៅហ្វាយ ខេត្ត ពោធិ៍សាត់ (ទ័ព ស្តេច កន)។  នៅពេលនោះ, មន្ត្រី ឈ្មោះ ពេជ្រតាមឿង ជាអ្នក ប្រឆាំងទ័ព ស្តេច កន បានប្រមូល ក្រុមគ្រួសារ មិត្តភក្តិ បាន ១៥០ នាក់ ដែលជាអ្នក បម្រើទ័ព ខេត្ត បាននាំគ្នា វាយសម្លាប់ ចៅហ្វាយខេត្ត នោះទៅ។   ទ័ព តាមឿង បានបើកទ្វា ឲ្យទ័ព ពញ្ញា ចន្ទ ចូលបន្ទាយ។  បន្ទាប់ ពីស្ងប់មក, ពញ្ញា ចន្ទ បានតែងតាំង តាមឿង ធ្វើចៅហ្វាយខេត្ត។  កូនប្រុស តាមឿង ៤ នាក់ ក៏បាន តែងតាំង ជាអ្នកដឹកនាំ ទ័ពជួរមុខ ៨ពាន់នាក់ ធ្វើការ ប្រយុទ្ធ ជាមួយ ទ័ពស្តេច កន តទៅទៀត។  មានកំណែន ទ័ព ធំណាស់ ខាងស្តេច កន មានទ័ព ១០ម៉ឺន នាក់, ខាង ពញ្ញា ចន្ទ មានតែ ២ម៉ឺន នាក់។  មានការ ប្រយុទ្ធគ្នា ឆ្ងាយ ពីខេត្ត ពោធិ៍សាត់។   ដល់ពេលមួយ បន្ទាយ, ពញ្ញា ចន្ទ ត្រូវ ទ័ពស្តេច កន ព័ទ្ធជាប់។  គឺ ពេលនេះហើយ ដែលតាមឿង បានពលីជីវិតលោត ចូលក្នុងរណ្តៅ, មានដោត សុទ្ធតែ អាវុធស្រួច។  ទ័ព ពញ្ញា ចន្ទ មានទឹកចិត្ត បានវាយទំលាយ ការហោមព័ទ្ធ របស់ខ្មាំង។

និយាយ អំពី មូលហេតុ ធ្វើឲ្យទ័ព ស្តេច កន បាក់ចាញ់ គឺ មានពួកខ្មោច ដែលងើបចេញ ពីផ្នូរ មកស្រែកហ៊ោ បន្លាច។  តែ អ្វី ដែលប្រាកដនោះ គឺ ទ័ព ពញ្ញា ចន្ទ បានបើក ការវាយប្រហារ ទៅលើទ័ព ស្តេច កន ដោយមិន ឲ្យដឹងមុន ធ្វើឲ្យបច្ចាមិត្រ បាត់ម្ចាស់ការ, រត់បែកខ្ញែកគ្នា អស់។  

ឧកញ៉ា ឃ្លាំងមឿង បានពលីជីវិត ជួយពញ្ញា ចន្ទ តែ នៅពេល ប្រឆាំងស្តេច កន មិនបាន ជួយព្រះចន្ទរាជា ឲ្យរំដោះខេត្ត ខ្មែរ ពីសៀមឡើយ។  ស្តេច កន ត្រូវ ទ័ពពញ្ញា ចន្ទ សម្លាប់ កាត់ក្បាល នៅឆ្នាំ ១៥២៥។  ពញ្ញា ចន្ទ បានឡើង ជាស្តេច មានឈ្មោះ ព្រះចន្ទរាជា។  នៅឆ្នាំ ១៥៣១ ព្រះចន្ទរាជា បានរំដោះ បានខេត្ត បស្ចឹមបុរី, ហើយ នៅឆ្នាំ ១៥៥៧ រំដោះបានខេត្ត បន្ទបុរី។

ឥឡូវនេះ មានបូជនីយដ្ឋាន ឧកញ៉ា ឃ្លាំងមឿង ជាបូជនីយដ្ឋាន ប្រវត្តិសាស្ត្រ និងជាទីសក្ការបូជា របស់ ប្រជាពលរដ្ឋ ខ្មែរ ឋិតនៅចម្ងាយ ៦ គម. ពីទីរួមខេត្ត ពោធិ៍សាត់ ក្នុងឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្ត ពោធិ៍សាត់។

(*) Oknha Khleang Moeung is a Khmer national hero who, in the first quarter of the 16th century, sacrificed his life to help eliminate a usurper, thus allowing the legitimate heir to accede to the throne under the name of Ang Chan Reachea. The latter subsequently liberated several Cambodian provinces from the Siamese.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment