សភា អាមេរិក ជំរុញ ឲ្យលោក ហ៊ុន សែន ឈប់ធ្វើ ទុក្ខបុកម្នេញ លោក សម រង្ស៊ី
RFA / វិទ្យុ អាស៊ី សេរី | ៥ ធ្នូ ២០១៥
សភា សហរដ្ឋ អាមេរិក ជំរុញ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់ នូវរាល់ការធ្វើ ទុក្ខបុកម្នេញ លើលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និងត្រូវ ប្រគល់ សមាជិកភាព តំណាងរាស្ត្រ ទៅឲ្យលោក សម រង្ស៊ី វិញ។ ការទទូចនេះ ធ្វើឡើង នៅក្នុងលិខិត មួយច្បាប់ ដែលសភា សហរដ្ឋ អាមេរិក បានផ្ញើ ទៅកាន់លោក ហ៊ុន សែន កាលពីថ្ងៃ ទី៣ ខែធ្នូ។
បន្ទាប់ ពីស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំកម្ពុជា និងក្រសួង ការបរទេស សហរដ្ឋ អាមេរិក ពេលនេះ ដល់វេនសភា សហរដ្ឋ អាមេរិក វិញម្ដង ដែលបាន បញ្ចេញប្រតិកម្ម ចំពោះ ការធ្វើបាប ទៅលើបក្សប្រឆាំង ដោយរដ្ឋាភិបាល ដឹកនាំ ដោយលោក ហ៊ុន សែន។
ក្នុងលិខិតផ្ញើទៅកាន់លោក ហ៊ុន សែន សភាសហរដ្ឋអាមេរិក បានស្នើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាច ៣ទសវត្សរ៍រូបនេះ បញ្ឈប់នូវការធ្វើបាប និងធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយបក្សប្រឆាំង ពិសេសត្រូវលុបចោលដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ហើយប្រគល់សមាជិកភាពជាតំណាងរាស្ត្រឲ្យលោក សម រង្ស៊ី វិញ។ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវបញ្ចប់ការប្រើប្រាស់រាល់ទម្រង់ហិង្សានយោបាយលើបក្សប្រឆាំង និងបង្កើតបរិយាកាសល្អប្រសើរដើម្បីធ្វើឲ្យប្រជាធិបតេយ្យរីកលូតលាស់ នៅកម្ពុជា។
សភា សហរដ្ឋ អាមេរិក បញ្ជាក់ ប្រាប់លោក ហ៊ុន សែន ដែរ ថា, ពួកគេ បានខកចិត្ត ម្តង រួចហើយ ចំពោះ ភាព មិនប្រក្រតីនានា ដែលបាន កើតឡើង ក្នុងពេល បោះឆ្នោត កាលពីឆ្នាំ ២០១៣, ប៉ុន្តែ បញ្ហានេះ បានធូរស្រាល ទៅវិញ នៅពេល គណបក្ស សង្គ្រោះជាតិ ព្រមដើរ ចូលសភា ក្រោយ ការចរចា ត្រូវរ៉ូវគ្នា ជាមួយ គណបក្ស ប្រជាជនកម្ពុជា។ ប៉ុន្តែ ពួកគេ ថា, ស្ថានការណ៍ មួយ រយៈពេល ចុងក្រោយនេះ ដែលក្នុងនោះ រួមមាន ទាំងការបង្កើត ច្បាប់ គ្រប់គ្រង អង្គការ មិនមែន រដ្ឋាភិបាល និងការ វាយប្រហារ ទៅតំណាងរាស្ត្រ បក្សប្រឆាំង ជាដើម បានធ្វើ ឲ្យលំហ ប្រជាធិបតេយ្យ នៅកម្ពុជា រួមតូច និងប៉ះពាល់ ដល់សកម្មភាព បំពេញ ការងារ របស់ អង្គការ សង្គមស៊ីវិល និងបក្សប្រឆាំង។
សភា សហរដ្ឋអាមេរិក ថ្លែងថា សកម្មភាពទាំងអស់នេះ កំពុងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យនៅ កម្ពុជា ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ និងដល់កិច្ចប្រឹងប្រែងដើម្បីរឹតចំណងឲ្យកាន់តែរឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផងដែរ។ សភាសហរដ្ឋអាមេរិក បញ្ជាក់ថា សំឡេងរបស់ពលរដ្ឋកម្ពុជា គួរត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ស្ដាប់ និងគួរត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងការពិភាក្សាជាចំហ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ទទូចឲ្យរដ្ឋសភាកម្ពុជា ប្រគល់សមាជិកភាពសភាឲ្យលោក សម រង្ស៊ី ឡើងវិញ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក់ ថូននើ (Mark Toner) កាលពីថ្ងៃទី១៣ វិច្ឆិកា ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោលប្រកាន់ចំពោះលោក សម រង្ស៊ី។
ចំពោះការរិះគន់របស់សភាសហរដ្ឋអាមេរិកពេលនេះ មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នគឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ មិនមែនដូចរដ្ឋាភិបាលរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងឆ្នាំ១៩៧០ ដែលស្ថិតក្រោមអាណានិគមរបស់សហរដ្ឋអាមេរិក នោះទេ។ លោកថា កម្ពុជា មានរដ្ឋធម្មនុញ្ញ និងមានច្បាប់ផ្ទាល់ខ្លួនដែលត្រូវអនុវត្ត និងមិនអាចធ្វើតាមបញ្ជារបស់ប្រទេសណាមួយឡើយ។
លោក ផៃ ស៊ីផាន អះអាង ថា, ករណី លោក សម រង្ស៊ី គឺ ជារឿងបុគ្គល សុទ្ធសាធ, មិនពាក់ព័ន្ធ នឹងរឿង នយោបាយ ឡើយ៖ «វា គ្មាន ឥទ្ធិពលអ្វី មកលើរដ្ឋាភិបាល កម្ពុជា នោះទេ ពីព្រោះ រដ្ឋាភិបាល គឺ ជារដ្ឋាភិបាល ដែលមាន អធិបតេយ្យភាព និងឯករាជ្យភាព របស់ខ្លួន, ហើយ ទំនាក់ទំនង រវាង កម្ពុជា និងសហរដ្ឋ អាមេរិក នៅមាន ដដែល។ បើ អាមេរិក បោះបង់ខ្មែរ ចោល, ហើយ ទៅយកមនុស្ស ខុសច្បាប់, មិនអនុវត្តច្បាប់, ហើយ ជាទណ្ឌិត គេចខ្លួន ពីការ អនុវត្តច្បាប់, ខ្ញុំ មិនជឿ ថា, គេ អាចនិយាយ ថា, សហរដ្ឋ អាមេរិក ជានីតិរដ្ឋ នោះទេ។ សហរដ្ឋ អាមេរិក គ្រាន់តែ យក សម រង្ស៊ី ជាតុក្កតា ជាកូនអុក នយោបាយ របស់ខ្លួន។»
រហូត មកទល់ពេលនេះ លោក សម រង្ស៊ី កំពុងទទួលរងនូវការចោទប្រកាន់ចំនួន ៣ករណី គឺករណីបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ករណីចូលរួមក្លែងបន្លំឯកសារសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាមួយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងករណីបរិហារកេរ្តិ៍ដែលលោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលប្តឹងកាលពីថ្ងៃទី១ ខែធ្នូ ពាក់ព័ន្ធនឹងការបង្ហោះឯកសាររបស់លោក សម រង្ស៊ី ដែលថា របបគ្រប់គ្រងរបស់លោក ហេង សំរិន បានកាត់ទោសសម្ដេចព្រះ នរោត្តម សីហនុ ដោយសារតែចាត់ទុកព្រះអង្គថាជាជនក្បត់ជាតិ។
យ៉ាងណាក៏ដោយ ចាប់តាំងពីតុលាការចេញដីកាតាមខ្លួនលោក សម រង្ស៊ី កាលពីថ្ងៃទី១៣ វិច្ឆិកា មក សាររិះគន់លើរដ្ឋាភិបាលកម្ពុជា បានធ្លាក់មកជាបន្តបន្ទាប់ ក្នុងនោះមានទាំងពីលោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា សមាជិកព្រឹទ្ធសភាអូស្ត្រាលី សភាសហភាពអឺរ៉ុប ព្រមទាំងអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ សភាសហភាពអឺរ៉ុប ក៏បានគំរាមលុបចោលជំនួយប្រមាណ ៤១០លានដុល្លារដែលគ្រោងផ្ដល់ឲ្យកម្ពុជា ពីឆ្នាំ២០១៤ ដល់២០២០ ផងដែរ បើបក្សកាន់អំណាចនៅតែបន្តធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង៕
Ah Chor Prey Hun Sen Euy !!
ReplyDeleteIt is time for you to go to hell Ah Roleuy !!
You have caused enough damage to Cambodia !!
Rite I wanna order assisInation to get rid of cpp so they can vanish into dust
ReplyDeleteតាមពិតទៅ មិនបាច់ សភា អឺរ៉ុប អូស្ត្រាលី អាមេរិក ទេ ឲ្យតែ សម រង្ស៊ី សន្យាឈប់តវ៉ា អ្វីជាមួយយួន នោះ ហ៊ុន សែន ច្បាស់ ជា ឈប់ចោទអ្វីៗទាំងអស់ ។ ចំពោះ សភា ដែលមានអំណាច ទាំងនោះមិនអាចថាអ្វីទៅយួនបាន ព្រោះគេគ្មានឃើញជារូបភាពអ្វីពីយួនទេ គឺគេឃើញតែ ហ៊ុន សែន តែប៉ុណ្ណោះ ដូច្នេះច្បាស់ជាគ្មាន លទ្ធផល់ទេ ហើយបើគេកាត់ជុំនួយ លទ្ធផលគឺច្បាស់ ជាប្រជាជនខ្មែរ រីឯ ពួក ហ៊ុន សែន ច្បាស់ជាគេមិនខ្វល់ទេ ត់ពិតទេអស់លោក?
ReplyDelete