លោក ហ៊ុន សែន និងលោក ង្វ្រៀន តាន់យ៉ុង អញ្ជើញ សម្ពោធ បង្គោលព្រំដែន ពីរកន្លែង ក្នុងថ្ងៃ តែមួយ
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វ្រៀន តាន់ យ៉ុង នាយករដ្ឋមន្រ្តី វៀតណាម នៅព្រឹក ថ្ងៃសៅរ៍ ទី២៦ ធ្នូនេះ បានធ្វើ ជាអធិបតីភាព រួមគ្នា សម្ពោធ បង្គោល ព្រំដែន អន្តរជាតិ ច្រកអូយ៉ាដាវ លេខ៣០ ខេត្ត រតនគិរី ទល់ នឹងច្រក ព្រំដែន អន្តរជាតិ ច្រក ឡេថាញ់ ស្រុក ដុងកឺ ខេត្ត យ៉ាឡាយ របស់ វៀតណាម។ ចេញ ពីខេត្ត រតនគិរី, លោក នាយករដ្ឋមន្រ្តី ទាំងពីរ បន្តដំណើរ មកសម្ពោធ បង្គោល ព្រំដែន លេខ២៧៥ នៅច្រក ភ្នំដិន ខេត្ត តាកែវ បន្តទៀត។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បន្តថា ការបោះបង្គោលព្រំដែនគោក រវាង កម្ពុជា-វៀតណាមនៅសល់តែប្រមាណជាង១៦ភាគរយទៀតប៉ុណ្ណោះ។ លោកបន្ថែមថា បន្ទាប់ពីដំណើរការបោះបង្គោលព្រំដែនគោកត្រូវបញ្ចប់ភាគីទាំងពីរ នឹងបន្តការងារឈានទៅកំណត់ព្រំដែនសមុទ្រមួយដ៏ពេញលេញដោយគ្មាន វិវាទ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាត់ខ្សែបូររួមគ្នាបន្តទៀតជាមួយ លោក ង្វ្រៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីវៀតណាម នៅបង្គោលព្រំដែនលេខ ២៧៥ នៅច្រកភ្នំដិន ខេត្តាកែវ នៅសៀលថ្ងៃទី២៦ធ្នូនេះ។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវដល់កម្លាំងប្រដាប់អាវុធប្រចាំការនៅព្រំដែន ឲ្យចូលរួមការពារនិងជួយបង្កលក្ខណៈងាយស្រួលដល់ការងារកំណត់ខ្សែ បន្ទាត់និងបោះបង្គោលព្រំដែន ។ លោកនាយករដ្ឋមន្រ្តីក៏ បានអំពាវនាវទៅអាជ្ញាធរនិងប្រជាពលរដ្ឋខ្មែរសហការរួមគ្នាថែរក្សា បង្គោលព្រំដែនឲ្យបានឋិតថេរគង់វង្ស ដើម្បីកែប្រែតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍន៍ជានិរន្ត។
សូមបញ្ជាក់ថា បញ្ហាព្រំដែនគឺជាប្រធានរបស់បក្សប្រឆាំងតែងតែធ្វើការរិះគន់មក លើរដ្ឋាភិបាល។ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការជាតិកិច្ចការព្រំដែនថា នេះជាលើកទី៣ហើយនៃ ការបោះបង្គោលព្រំដែនអន្តរជាតិ ច្រកអូយ៉ាដាវ លេខ៣០ ខេត្តរតនគិរី បន្ទាប់ពីកម្ពុជា បានបោះបង្គោលព្រំដែនលើកទី១ នៅបង្គោលលេខ១៧១នៅបាវិត ខេត្តស្វាយរៀង និងលើកទី២ នៅខេត្តកំពត បង្គោលលេខ៣១៤ ៕
No comments:
Post a Comment