រមណីយដ្ឋាន ឋានសួគ៌បូកគោ នៅលើភ្នំបូកគោ ខេត្តកំពត។ |
ជនជាតិវៀតណាមនៅទីតាំងវាលស្រែប្រាំរយ លើភ្នំបូកគោ ខេត្តកំពត។ |
ជនជាតិវៀតណាមអុជធូបបូជា នៅលើល្អាងនាគ លើភ្នំបូកគោ ខេត្តកំពត។ |
ថ្មលើល្អាងនាគ លើភ្នំបូកគោ ខេត្តកំពត។ |
ជនជាតិវៀតណាមអុជធូបបូជា នៅលើល្អាងនាគ លើភ្នំបូកគោ ខេត្តកំពត។ |
ទីកន្លែងស្នាក់នៅរបស់ជនជាតិវៀតណាម នៅក្នុងល្អាងនាគ លើភ្នំបូកគោ ខេត្តកំពត។ |
ទិដ្ឋភាពមើលពីលើនៃភ្នំបូកគោ ខេត្តកំពត។ |
អាជ្ញាធរ ខេត្ត កំពត រងការ រិះគន់ រឿងវត្តមាន វៀតណាម ឡើងធ្វើ សមាធិ នៅភ្នំ បូកគោ
RFA / វិទ្យុ អាស៊ី សេរី | ១៨ ធ្នូ ២០១៥
មន្ត្រី អង្គការ សង្គមស៊ីវិល និងប្រជាពលរដ្ឋ បានរិះគន់ ចំណាត់ការ របស់ អាជ្ញាធរ ខេត្ត កំពត ថា, នៅតែ ពុំមាន វិធានការ ឲ្យបាន តឹងរ៉ឹង ចំពោះ ពលរដ្ឋ វៀតណាម ប្រើប្រាស់ ភ្នំបូកគោ ធ្វើសមាធិ និងបូជា តាមបែប សាសនា នៅតាម ល្អាង មួយចំនួន លើភ្នំ បូកគោ។ ប្រជាពលរដ្ឋ វៀតណាម បានឡើង មកភ្នំ បូកគោ ជាហូរហែ ក្នុងមួយថ្ងៃៗ ដើម្បី គោរព បូជា ទាំងតាម រថយន្ត និងម៉ូតូ ផ្ទាល់ខ្លួន។ ចំណែក ស្នងការ ខេត្តកំពត បដិសេធ ថា, ពួកគេ ពុំ បាន ដឹងថា មានពលរដ្ឋ វៀតណាម ឆ្លៀតពេល ដើម្បី ធ្វើពិធី បូជា ដូចនេះ នៅលើភ្នំ បូកគោ ទេ។
[Daily pilmigrage by group transport and personal motorbikes up Bokor Mountain. Kampot provincial authority claims ignorance. RFA has been reporting on this "Demographic Vietnamization" for years. They are exploiting the sympathy the international community for the genuinely persecuted RELIGIOUS Rohingya population of Burma. Exploiting religious freedom.]
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងខេត្តកំពត យល់ឃើញថា ដោយសារអាជ្ញាធរ និងសមត្ថកិច្ចជំនាញរបស់រដ្ឋាភិបាល ខ្វះការត្រួតពិនិត្យ និងមានភាពធូររលុងផ្នែកច្បាប់ ជាពិសេសច្បាប់អន្តោប្រវេសន៍ ទើបជំរុញឲ្យពលរដ្ឋវៀតណាម ប្រើប្រាស់ភ្នំបូកគោ ធ្វើជាទីតាំងសម្រាប់ធ្វើសក្ការបូជា និងរៀបចំធ្វើពិធីសែនព្រេនតាមបែបសាសនា របស់វៀតណាម។
មន្ត្រីអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក យន់ ផល្លី ចាត់ទុកថា នេះជាការធ្វេសប្រហែសរបស់អាជ្ញាធរកម្ពុជា ដែលបណ្ដែតបណ្ដោយឲ្យពលរដ្ឋវៀតណាម បន្តឡើងចុះភ្នំបូកគោ សម្រាប់ធ្វើជាកន្លែងបែរបន់តាមបែបសាសនារបស់គេ ដោយពុំមានការត្រួតពិនិត្យ។
លោកបន្តថា ដោយសារតែប្រសិទ្ធភាពនៃការចាប់អនុវត្តរបស់កម្ពុជា នៅមានកម្រិត នេះជាមូលហេតុដែលនាំឲ្យការចេញចូលរបស់ជនបរទេស ហាក់មានភាពងាយស្រួល៖ «ទាក់ទិននឹងការអនុវត្តច្បាប់យើងឃើញថា ហាក់បីដូចជាគ្មានវិធានការក្នុងការទប់ស្កាត់។ អ៊ីចឹងអាជ្ញាធរគួរតែធ្វើការពិនិត្យឡើងវិញ ពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍។»
បច្ចុប្បន្នរមណីយដ្ឋានភ្នំបូកគោ បានក្លាយជាទីតាំងចាប់អារម្មណ៍ខ្លាំងបំផុតនៃភ្ញៀវទេសចរបរទេស ជាពិសេសពលរដ្ឋវៀតណាម។ បើទោះជារហូតមកដល់ពេលនេះ ពុំមានរបាយការណ៍ណាមួយដែលបានបង្ហាញជាផ្លូវការពីចំនួនភ្ញៀវ ទេសចរវៀតណាម ក៏សង្កេតឃើញថា ភាគច្រើនពួកគេបានឡើងចុះភ្នំបូកគោ ជាហូរហែ ក្នុងមួយថ្ងៃៗ ទាំងតាមមធ្យោបាយរថយន្ត ១២កៅអី និងតាមម៉ូតូ បើប្រៀបធៀបនឹងភ្ញៀវទេសចរបរទេសផ្សេងទៀត។ ក្រៅពីនេះ ក៏មានដែរតាមរថយន្តប្រភេទទេសចរណ៍ ធុនធំៗ។
ប្រជាពលរដ្ឋកម្ពុជា ភាគច្រើននៅក្នុងតំបន់ជិតភ្នំបូកគោ និយាយថា ពួកគាត់សប្បាយចិត្តនៅពេលមានភ្ញៀវទេសចរ។ ពួកគាត់ចាត់ទុកថា ចំនួនភ្ញៀវទេសចរនេះនឹងអាចជួយឲ្យមានកំណើនសេដ្ឋកិច្ចសម្រាប់ ប្រទេស ក៏ប៉ុន្តែទន្ទឹមនឹងនេះ ពួកគាត់អះអាងថា ក្ដីបារម្ភក៏បានកើតឡើងដែរ ដោយហេតុថា កំណើននៃវត្តមានជនអន្តោប្រវេសន៍វៀតណាម កំពុងប្រើប្រាស់តំបន់មួយចំនួន និងល្អាងខ្លះនៅលើភ្នំបូកគោ សម្រាប់ធ្វើពិធីបូជាតាមបែបសាសនា ដោយពុំឃើញអាជ្ញាធរមានវិធានការណាមួយឡើយ។
នៅតំបន់ភ្នំបូកគោទីតាំងសំខាន់ ៗ ដែលមានចម្ងាយមិនក្រោមជាង ១០គីឡូម៉ែត្រ ដោយគិតចាប់សណ្ឋាគារបូកគោ របស់លោក សុខ គង់ ដែលមានចំណុចខ្លះស្ថិតនៅក្នុងព្រៃជ្រៅ គឺបានក្លាយជាទីសក្ការបូជាដ៏ពេញនិយមបំផុតរបស់ប្រជាជនវៀតណាម។
ជាក់ស្ដែងនៅចំណុចវាលស្រែ៥០០ ដែលប្រជាជនកម្ពុជា ភាគច្រើនមិនដែលស្គាល់ និងពុំដែលសូវបានទៅដល់ផងនោះ ផ្ទុយទៅវិញ ជនអន្តោប្រវេសន៍ដែលជាជាតិផ្សេង បានដឹងនិងស្គាល់ ហើយថែមទាំងជ្រើសរើសទីតាំងនេះ សម្រាប់ធ្វើសមាធិ និងកន្លែងគោរពប្រតិបត្តិអស់ពេលជាច្រើនឆ្នាំណាស់មកហើយ។
បុគ្គលិកដែលបម្រើការឲ្យក្រុមហ៊ុនឋានសួគ៌បូកគោ របស់លោក សុខ គង់ និយាយថា ភាគច្រើនបំផុតនៃអ្នកមកគោរពបូជាដុំថ្មនៅតាមល្អាង និងព្រៃជ្រៅៗ នៅលើភ្នំបូកគោនេះ គឺជាពលរដ្ឋវៀតណាម ហើយជួនកាលពួកគេមកសម្រាកជាច្រើនយប់ក៏មានដែរ។
ភ្ញៀវទេសចរកម្ពុជា ទៅពីទីក្រុងភ្នំពេញ មួយចំនួន ដែលរកច្រកចូលទៅវាលស្រែ៥០០ មិនឃើញ ធ្លាប់បានអះអាងថា គេពិតជាហួសចិត្ត ក្រោយពីរកឃើញទីតាំងវាលស្រែ៥០០ ហើយពុំមានអ្វីសោះសម្រាប់កម្សាន្ត ក្រៅពីគយគន់ទេសភាពធម្មជាតិ ក៏ប៉ុន្តែតំបន់នេះ ត្រូវបានជនជាតិវៀតណាម ប្រើប្រាស់សម្រាប់ជាទីសក្ការបូជាដូច្នេះទៅវិញ។
ផ្ទុយពីនេះ ពលរដ្ឋវៀតណាម ដែលតែងឡើងធ្វើពិធីបូជានៅលើភ្នំបូកគោវិញ យល់ឃើញថា មូលហេតុដែលពួកគេសម្រេចចិត្តឆ្លងកាត់ពីប្រទេសវៀតណាម មកកម្ពុជានេះ ដោយសារតែគេមានជំនឿថា ការបួងសួង នឹងធ្វើឲ្យគេមានសេចក្ដីសុខ និងជាជំងឺជាដើម។ ម្យ៉ាងវិញទៀត ដោយសារតែបុព្វបុរសរបស់ពួកគេបានលះបង់ជីវិតនៅលើភ្នំបូកគោនេះផង។
ពលរដ្ឋវៀតណាមបន្តថា៖ «មើលទៅដូចជារូបរបស់មនុស្ស រូបភាពល្អណាស់។ មានទឹកធ្លាក់ និងដុំថ្ម មានថ្ម មានផ្កា មិនដឹងថា ទៅកន្លែងណាមានផ្ទាំងថ្មអ៊ីចឹងទេ។»
ជុំវិញបញ្ហានេះ ទាំងលោក ស្វាយ វុត្ថា នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន សុខា ឋានសួគ៌បូកគោ និងកូនប្រសារបស់លោក សុខ គង់ គឺលោក សាយ សុភក្រ្តា ប្រធានផ្នែកលក់ និងទីផ្សារ បានបដិសេធថា លំហូរនៃជនជាតិវៀតណាម ដែលឡើងភ្នំបូកគោ ក្រោមហេតុផលនៃសាសនានេះ គឺខាងក្រុមហ៊ុនមិនស្ថិតនៅពីក្រោយរឿងនេះទេ។
លោក សាយ សុភក្ត្រា មានប្រសាសន៍កាលពីខែកុម្ភៈ ថា ការពិតផ្នូរបូរាណនេះមានតាំងពីមុនក្រុមហ៊ុនចាប់វិនិយោគទៅទៀត។ លោកបន្តថា អ្វីដែលក្រុមហ៊ុនកំពុងតែផ្សព្វផ្សាយនៅលើទីផ្សារនៅពេលនេះ គឺបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសនៅលើភ្នំបូកគោ ដើម្បីទាក់ទាញឲ្យមកទស្សនាមិនថាភ្ញៀវវៀតណាម ឬជាតិសាសនដទៃនោះឡើយ៖ «យើងផ្សព្វផ្សាយជាគេហៅថា ជាតំបន់ទេសចរណ៍ឋានសួគ៌បូកគោ ហើយភ្នំបូកគោព្រះមុនីវង្សហ្នឹង តំបន់បូកគោហ្នឹង។ លោកបន្តថា អ៊ីចឹងជនជាតិវៀតណាមក្ដី ជនជាតិថៃ ក្ដី ជនជាតិខ្មែរយើងក្ដី គឺយើងស្វាគមន៍គាត់ទាំងអស់។»
ពាក់ព័ន្ធរឿងនេះ ប្រធានប៉ុស្តិ៍ព្រំដែន កម្ពុជា វៀតណាមប្រចាំច្រកទាន់ហន់ លោក អែម សុភា ធ្លាប់បានអះអាងថា ពលរដ្ឋវៀតណាម ដែលឆ្លងកាត់ទៅភ្នំបូកគោ ទាំងអស់គឺសុទ្ធតែមានលិខិត ឆ្លងដែន និង មានការអនុញ្ញាតត្រឹមត្រូវ ពីអាជ្ញាធរពាក់ព័ន្ធ។
ផ្ទុយពីការលើកឡើងដូចនេះ អ្នកបើកបររថយន្តដឹកពលរដ្ឋវៀតណាម និយាយថា ពលរដ្ឋវៀតណាម ដែលឡើងមកភ្នំបូកគោនេះ គឺពុំមានលិខិតឆ្លងដែនទេ គឺពួកគេផ្ដល់លុយខ្លះៗឲ្យមន្ត្រីប្រចាំច្រកព្រំដែនខាងភាគី កម្ពុជា ហើយទទួលបានលិខិតអនុញ្ញាតជាថ្នូរនឹងបានចូលមកដោយសេរី។
ឆ្លើយតបរឿងនេះ ស្នងការខេត្តកំពត លោក ម៉ៅ ចាន់មធុរិទ្ធ បញ្ជាក់ថា ការឡើងចុះរបស់ពលរដ្ឋវៀតណាម នៅលើភ្នំបូកគោ គឺខាងសមត្ថកិច្ចពុំបានត្រួតពិនិត្យទេ ព្រោះពួកគេគឺជាភ្ញៀវទេសចរណ៍ ក៏ប៉ុន្តែប្រសិនបើរកឃើញថា ការឡើងចុះនេះបែរជាទៅធ្វើសមាធិខុសពីគោលការណ៍វិញ គឺសមត្ថកិច្ចជំនាញនឹងមានវិធានការហើយ៖ «គាត់ឡើងទៅធ្វើធម៌ និងគឺគាត់ឥតបានផ្ដល់ដំណឹងឲ្យសមត្ថកិច្ចយើងទេ។ គាត់មកហ្នឹងគឺក្នុងនាមគាត់មកជាភ្ញៀវទេសចរ។ ធម្មតាមកក្នុងនាមភ្ញៀវទេសចរ គឺមកឡើងលេងភ្នំបូកគោ។ យើងមានតែកម្លាំងទេ សម្រាប់ដាក់ការពារ ប៉ុន្តែដោយឡែករឿងគាត់លួចទៅធ្វើសមាធិធម៌អីនេះ គឺយើងអត់បានដឹងទេ។»
មាត្រា ១៤ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍របស់កម្ពុជា ចែងថា ជនបរទេសអន្តោប្រវេសន្តត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៤៨ម៉ោង ក្រោយពេលមកដល់នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង ដែលខ្លួនមានបំណងស្នាក់នៅ ដើម្បីធ្វើពាក្យសុំប័ណ្ណស្នាក់នៅ។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មការទី៧នៃរដ្ឋសភា បានចុះត្រួតពិនិត្យជាថ្មីឡើងវិញ នៅភ្នំបូកគោ បន្ទាប់ពីគណៈកម្មការចម្រុះ ៤ស្ថាប័នរបស់រដ្ឋាភិបាល ចុះអង្កេតម្ដងដែរ កាលពីខែសីហា ឆ្នាំ២០១៣ តែលទ្ធផលមិនត្រូវបានបង្ហាញជាសាធារណៈវិញឡើយ។ រហូតមកដល់ពេលនេះ មានល្អាងមួយចំនួននៅលើភ្នំបូកគោ ត្រូវបានវៀតណាម ហៅតាមឈ្មោះជាភាសាខ្លួនរួចទៅហើយ ដូចជាល្អាង "ចេតរោយ" (Chết Rồi) ដែលមានន័យជាភាសាខ្មែរថា "ល្អាងមរណៈ" នៅតំបន់វាលស្រែ៥០០ ជាដើម។ ផ្នូរដែលវៀតណាម ចាត់ទុកជាផ្នូរបុរាណបានបន្សល់ទុកតាំងពីបុព្វបុរសរបស់ពួកគេ និងទីសក្ការបូជាដទៃទៀត នៅលើខ្នងភ្នំបូកគោ មើលទៅទំនងជារបៀបថ្ម ដែលគេយកតម្រៀប ហើយធ្វើពិធីបែរបន់ប៉ុណ្ណោះ។
បើទោះជាបែបណា ចាប់ពីមានអធិការកិច្ចដែលក្រសួងចុះត្រួតពិនិត្យ ពុំមានការបង្ហាញណាមួយថា នៅក្នុងថ្មដែលសន្មតថា ជាផ្នូរនោះ មានអ្វីឲ្យប្រាកដនៅឡើយទេ។
ដោយឡែក ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្ប ក៏បានបើកការស្រាវជ្រាវម្ដងរួចមកហើយដែរ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។ ប៉ុន្តែកាលណោះជាលទ្ធផលគឺរកពុំឃើញថា ការធ្វើសមាធិរបស់ជនជាតិវៀតណាម នេះ អាចមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជាទេ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកវប្បធម៌ទេសចរណ៍ អប់រំ និងសាសនា ថ្លែងថា លោកទទួលបានរបាយការណ៍ពីក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលទទួល បន្ទុក ធ្វើអធិការកិច្ចជនអន្តោប្រវេសន៍ លើភ្នំបូកគោនេះ ហើយគឺមិនអនុញ្ញាតឲ្យស្នាក់នៅហួសពីការកំណត់របស់ក្រុមហ៊ុន និងក្រសួងឡើយ។ បើទោះជាបែបណា លោកអះអាងថា នឹងពិនិត្យបន្តទៀត ដើម្បីឲ្យប្រាកដថា ភ្ញៀវទេសចរវៀតណាម បានអនុវត្តដូចអ្វីដែលក្រសួង និងភាគីក្រុមហ៊ុន បានព្រមព្រៀងដែរទេ៖ «គណៈកម្មការទី៧ យើងកំពុងតែពិនិត្យបន្តពីរបាយការណ៍របស់ក្រសួងទាំងបី ដែលពាក់ព័ន្ធរឿងភ្នំបូកគោ ហើយយើងនឹងមានគម្រោងជាមួយរដ្ឋមន្ត្រីបន្តបន្ទាប់ទៀត។»
ជុំវិញរឿងនេះ បុគ្គលិកដែលបម្រើការនៅខ្នងភ្នំបូកគោរបស់លោក សុខ គង់ និយាយថា ពលរដ្ឋវៀតណាម ដែលឡើងទៅធ្វើសមាធិនៅតាមគោលដៅមួយចំនួននៃបរិវេណ ដែលគ្រប់គ្រងដោយក្រុមហ៊ុន គឺមិនអាចឲ្យស្នាក់នៅលើសពី ២យប់ ៣ថ្ងៃបានឡើយ៕
ឃើញទេ គេថាស្រុកខ្មែរ ហ៊ុន សែន បានបើកដៃឲ្យ យួន មកធ្វើអ្វិៗបានតាមចិត្ត តែខ្មែរមិនជឿទេ ហើយខ្លះរហូតដល់ទៅថាស្រុកខ្មែរ ឥតមានយួនទេ តែយួនវាវាយ ទាហាន ពូលិស ហើយគ្មានអ្នកណាធ្វើអីវាទេ ថ្ងៃមុនវាព្រួវាយខ្មែរនៅបឺងទន្លេសាប តើឃើញយ៊ាងណាទេ? ហើយអ្វីៗដែលមានរឿង ទាកទងនឹងយួន ច្បាស់ជា រដ្ឋាភិបាលខ្មែរ គេមិនហ៊ានធ្វើអីទេ តែគេបែរជា ជួយការពារយួនទៅវិញ ចយដឹកអើយ វាជាស្រុកយួនទៅហើយ តើពិតទេ?
ReplyDelete