ដីខ្មែរ តាមព្រំដែន ខេត្ត រតនគិរី ប្រមាណ ៤ម៉ឺន ហិកតារ ត្រូវ គ្រប់គ្រង ដោយវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៤ ធ្នូ ២០១៥

សកម្មភាពប្រតិភូគណបក្សសង្គ្រោះជាតិ ព្រះសង្ឃ និស្សិត
និងប្រជាពលរដ្ឋខ្មែរ ប្រឈមមុខនឹងកងកម្លាំងការពារព្រំដែន
និងប្រជាពលរដ្ឋវៀតណាម ករណីវៀតណាម
ជីកស្រះចូលក្នុងតំបន់ហាមឃាត់នៅខេត្តរតនគិរី
កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។
RFA/Ratha Visal
ដីខ្មែរ នៅតាម បណ្ដោយព្រំដែន កម្ពុជា-វៀតណាម ប្រមាណ ៤ម៉ឺន ហិកតារ ត្រូវ គេ រកឃើញ ថា, គ្រប់គ្រង ដោយទាហាន វៀតណាម ដែលមានឈ្មោះ ជាផ្លូវការ ថា, កងទ័ព ប្រជាជន វៀតណាម។
ដី ទំហ៊ំ ប្រមាណ ៤ម៉ឺន ហិកតារនេះ ដំបូងឡើយ ជាដីសម្បទាន សេដ្ឋកិច្ច ដែលរដ្ឋាភិបាល ចុះកិច្ចសន្យា ប្រគល់ ទៅឲ្យ ក្រុមហ៊ុនឯកជន ដើម្បី អភិវឌ្ឍន៍ គឺ ជ្រកក្រោម ផ្លាកដី សម្បទាន សេដ្ឋកិច្ច នេះហើយ ដែលបន្ទាប់ មកទៀត ត្រូវ គេ ផ្ទេរសិទ្ធិ បន្តគ្នា រហូត ធ្លាក់ដល់ដៃ កងទ័ព វៀតណាម តែម្តង។
ព័ត៌មាន ស្ដីពី ការគ្រប់គ្រង ដីខ្មែរ ៤ម៉ឺន ហិកតារ នៅខេត្ត រតនគិរី នេះ ចុះផ្សាយ ជាដំបូង ដោយព្រិត្តិប័ត្រ ឌឺ ខាំបូឌៀ ដេយលី (The Cambodia Daily) ។
សូម ស្ដាប់ បទសម្ភាសន៍ ជាមួយ លោក រដ្ឋា វិសាល ដែលតាមដាន រឿងនេះ ដូចតទៅ៖
No comments:
Post a Comment