Paris Peace Accords 23 Oct. 1991

Saturday, December 26, 2015

[Vietnamization - outright annexation of Cambodia! Unacceptable!] ប្រមុខ​ រដ្ឋាភិបាល​ កម្ពុជា​ និង​វៀតណាម​ ប្រកាស​ សម្ពោធ ​បង្គោល​ព្រំដែន | Heads of State of Cambodia, Vietnam announce inauguration of border posts tomorrow Saturday, Dec. 26 [the day after Christmas, under the radar, with attention diverted elsewhere]

ប្រមុខ​ រដ្ឋាភិបាល​ កម្ពុជា​ និង​វៀតណាម​ ប្រកាស​ សម្ពោធ ​បង្គោល​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ២៥ ធ្នូ ២០១៥

កម្ពុជា វៀតណាម ៦២០
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។  RFA/Uon Chhin

នាយករដ្ឋមន្ត្រី​ កម្ពុជា និង​សម​ភាគី ​វៀតណាម នឹង​​​សម្ពោធ​ បង្គោល​ព្រំដែន ​ចំនួន​ពីរ នៅ​ថ្ងៃ​ ទី​២៦ ធ្នូ។  មន្ត្រី ​រដ្ឋាភិបាល អះអាង​ ថា, ការ​ចូល​រួម ​របស់ ​ប្រមុខ​រដ្ឋាភិបាល​ ទាំង​ពីរ​នេះ នឹង​ជួយ​ពន្លឿន ​ការ​បោះ​បង្គោល ​ព្រំដែន​ រវាង ​ប្រទេស​ ទាំង​ពីរ។

អនុ​ប្រធាន​ គណៈកម្មាធិការ​ កិច្ចការ​ព្រំ​ដែន អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា, បង្គោល​ព្រំដែន ​ដែល​ប្រមុខ ​រដ្ឋាភិបាល ​ទាំង​ពីរ​ ទៅ​សម្ពោធ មាន​ទីតាំង​ នៅ​បង្គោល​ លេខ​៣០ ស្ថិត​ក្នុង​ខេត្ត​ រតនគីរី​ នៃ​ប្រទេស​ កម្ពុជា និង​ខេត្ត​ យ៉ាឡាយ (Gia Lai) នៃ​ប្រទេស​ វៀតណាម, ហើយ ​មួយ​ទៀត មាន​ទីតាំង ​នៅ​បង្គោល​ លេខ​២៧៥ ក្នុង​ខេត្ត​ តាកែវ ប្រទេស​ កម្ពុជា និង​ខេត្ត​ អានយ៉ាង (An Giang) ប្រទេស ​វៀតណាម។


លោក​ស្រី បញ្ជាក់​ថា, ការ​ ដែល​ភាគី​ ទាំង​ពីរ​ ជ្រើស​រើស​ យក​បង្គោល​ ទាំង​ពីរ ធ្វើ​ពិធី​ សម្ពោធ​ នៅ​ថ្ងៃ​ ទី​២៦ ធ្នូ ដោយសារ​ បង្គោល​ព្រំដែន​ ទាំង​ពីរ​ មាន​ទីតាំង​ នៅ​ច្រក​ព្រំដែន ​អន្តរជាតិ, គឺ​ ច្រក​ទ្វារ​ អន្តរជាតិ​ ភ្នំដិន និង​ច្រក​ទ្វារ​ អន្តរជាតិ​ អូយ៉ាដាវ៖ «ង្វៀន តាន់​ យុង (Nguyễn Tấn Dũng) គឺ​ បង្គោល ​លេខ​១៧១ នៅ​ច្រក​ទ្វារ​ អន្តរជាតិ​ បាវិត តាំង​ពី​ឆ្នាំ​២០០៦។   ហើយ​ ក្រោយ​មក​ទៀត នាយក​រដ្ឋ​មន្ត្រី​ ទាំង​ពីរ សមេ្តច​ នាយក​ អញ្ជើញ​ សម្ពោធ ​នៅ​បង្គោល​ ៣១៤ ខេត្ត​ កំពត។  ឥឡូវ​នេះ សម្ពោធ​ ពីរ​ទៀត​ នៅ​ថ្ងៃ​តែ​មួយ នៅ​បង្គោល​ លេខ​៣០ និង​បង្គោល ​លេខ​២៧៥»  
 
នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​បោះ​បង្គោល​ព្រំដែន​បាន​បី​ដង​ហើយ។ លើក​ទី​មួយ បាន​ទៅ​ចូល​រួម​សម្ពោធ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​
 
កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អាជ្ញាធរ​ កម្ពុជា និង​វៀតណាម បាន​បើក​ ការដ្ឋាន​ សាងសង់​ បង្គោល​ព្រំដែន ​លេខ​២៧៥ នៅ​​​ភ្នំដិន ខេត្ត​ តាកែវ និង​បើក​ ការដ្ឋាន ​សាងសង់​ បង្គោល​ព្រំដែន ​លេខ​៣០ ឋិត​ក្នុង​ស្រុក ​អូរយ៉ាដាវ ខេត្ត​ រតនគិរី​ ផង​ដែរ ។


អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ មិន​បាន​បញ្ជាក់​គោល​ជំហរ​គាំទ្រ ឬ​ប្រឆាំង​នឹង​ការ​សម្ពោធ​នេះ​ឡើយ។ ក៏​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា ដំណើរ​បោះ​បង្គោល​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ​នៅ​មាន​មន្ទិល​ជា​ច្រើន ហើយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ក៏​មិន​ទាន់​ដោះ​សា្រយ​ដាច់​ស្រេច​នៅ​ឡើយ​ ដែរ៖ «ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​ទទួល​ព័ត៌មាន​ជារឿយៗ​ហ្នឹង យើង​គិត​ថា​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន។ យើង​នឹង​ដោះស្រាយ​នៅ​ពេល​ណា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មាន​អំណាច​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋាភិបាល»


បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ព្រំដែន​របស់​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ថ្លែង​ថា លោក​នឹង​ចូល​រួម​តាមដាន​មើល​ដំណើរ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ក្នុង​ ខេត្ត​តាកែវ​ដែរ។

ទោះ​យ៉ាងណា លោក សុខ ទូច មិន​បាន​​អត្ថាធិប្បាយ​ជុំវិញ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​នឹង​យក​ផែនទី​ផ្ទៀង​ផ្ទាត់ និង​ផែន​ដី​ជា​មុន​សិន មុន​នឹង​ចេញ​សេចក្ដី​សន្និដ្ឋាន​ណាមួយ៖ «ប្រសិន ​បើ​គេ​សម្ពោធ​អាថ៌កំបាំង​មិន​ឲ្យ​នរណា​ដឹង​ ហ្នឹង​ខ្ញុំ​ជឿ​ជាក់​ថា​វា​មាន​បញ្ហា​ តែ​បើ​យើង​បង្ហាញ​បែប​នេះ យើង​នឹង​ទៅ​មើល​ ចាំ​មើល​ទាំង​អស់​គ្នា។ ត្រូវ​ក៏​យើង​មិន​ទាន់​ថា ខុស​ក៏​យើង​មិន​ទាន់​ថា។ យើង​ត្រូវ​ទៅ​សិក្សា​ទាំង​អស់​គ្នា ពីព្រោះ​រឿង​នេះ​ជា​រឿង​ជាតិ​យើង​ទាំង​អស់​គ្នា»

យោង​តាម អ្នកស្រី កុយ ពិសី ភាគី​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ​ ឬស្មើ​នឹង​១២៦០​គីឡូម៉ែត្រ។ ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២ ​គីឡូម៉ែត្រ។ លោកស្រី​ពន្យល់​ថា ភាគរយ​ដែល​នៅ​សេស​សល់​ គឺ​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស​ និង​វិវាទ​នានា​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ថា​ពេល​ណា​ទើប​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ៕



1 comment:

  1. Anonymous7:23 AM

    Please refer to my comment on KI facebook. Thx.
    Kal/ខាល

    ReplyDelete