ស្ថានភាព តំបន់ព្រំដែន កម្ពុជា-វៀតណាម នៅចំណុច អូរហុច ឬដាក់ហ៊ូត ខេត្ត មណ្ឌលគិរី
RFA / វិទ្យុ អាស៊ី សេរី | ២ ធ្នូ ២០១៥
ខ្សែក្រវាត់ព្រំដែនរវាងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងខេត្តដាក់ណុង ប្រទេសវៀតណាម។ រូបថតថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥
តំបន់ព្រំដែន ស នៅចន្លោះ ច្រកទ្វារ ព្រំដែន ទ្វេភាគី ដាក់ដាំ ខេត្ត មណ្ឌលគិរី និងច្រកទ្វារ ព្រំដែន ប៊ូប្រាំង ខេត្ត ដាក់ណុង ប្រទេស វៀតណាម មកទល់ពេលនេះ ឋិតនៅ ជាតំបន់ ប្រទាញប្រទង់គ្នា មិនទាន់មាន ការវាស់វែង បោះបង្គោល ព្រំដែន នៅឡើយ។
ភាគី នៃប្រទេស ទាំងពីរ ឯកភាពគ្នា រក្សាស្ថានភាព បោះទីតាំង ដដែល, មិនអនុញ្ញាត ឲ្យភាគីណា សាងសង់ ឬធ្វើអ្វី នៅតំបន់ ហាមឃាត់ នោះទេ។ នៅតំបន់ ដាក់ដាំនេះ រដ្ឋាភិបាល វៀតណាម ក៏ធ្លាប់ អះអាង ថា ជាដី របស់ខ្លួនដែរ, តែ ត្រូវ បានរដ្ឋាភិបាល កម្ពុជា បដិសេធ។
No comments:
Post a Comment