សង្គមស៊ីវិល នឹងលើក ពីលទ្ធិប្រជាធិបតេយ្យ ពេលលោក ចន ឃែរី ទៅកម្ពុជា
លោក ចន ឃែរី
នឹងធ្វើដំណើរ ទស្សនកិច្ច រយៈពេល ពីរថ្ងៃ ក្នុងប្រទេស កម្ពុជា
ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍ ខាងមុខ។ លោក ចន ឃែរី
នឹងធ្វើការ ជួបពិភាក្សា ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រី សំខាន់ៗ ផ្សេងទៀត របស់ ប្រទេសកម្ពុជា។
រូបឯកសារ៖
លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ថ្លែងសុន្ទរកថាស្តីពីគោលនយោបាយអន្តរជាតិ កាលពីថ្ងៃពុធ ទី១៣ ខែមករា
ឆ្នាំ២០១៦។ (AP/Evan Vucci)
VOA / វីអូអេ | ១៩ មករា ២០១៦
ភ្នំពេញ—ស្របពេល ដែលលោក ចន ឃែរី
(John Kerry)
រដ្ឋមន្ត្រី ក្រសួង ការបរទេស នៃសហរដ្ឋ អាមេរិក គ្រោង នឹងបំពេញ ទស្សនកិច្ច
រយៈពេល ពីរថ្ងៃ ក្នុងប្រទេស កម្ពុជា, អង្គការ សង្គមស៊ីវិល
និងអ្នក តាមដាន ការវិវឌ្ឍ ស្ថានការណ៍ នយោបាយ កម្ពុជា
ស្នើ ឲ្យលោក រដ្ឋមន្ត្រី នៃប្រទេស មហាអំណាចនេះ
ជួយពង្រឹង លទ្ធិប្រជាធិបតេយ្យ, សិទ្ធិបញ្ចេញមតិ, និងការបោះឆ្នោត ក្នុងប្រទេស កម្ពុជា នាពេល ខាងមុខ ដោយគ្មាន ភាពភ័យខ្លាច និងគ្មាន អំពើហិង្សា។
យោងតាម សេចក្តីប្រកាស ព័ត៌មាន ពីក្រសួង ការបរទេស សហរដ្ឋអាមេរិក និងកម្ពុជា បាន ឲ្យដឹង ថា, លោក ចន ឃែរី នឹងធ្វើដំណើរ ទស្សនកិច្ច រយៈពេល ពីរថ្ងៃ ក្នុងប្រទេស កម្ពុជា ចាប់ពីថ្ងៃច័ន្ទ សប្តាហ៍ ខាងមុខ។ ក្នុងសេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស កម្ពុជា ក៏បាន ឲ្យដឹង ផងដែរ ថា, លោក ចន ឃែរី នឹងធ្វើ ការជួប ពិភាក្សា ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រី សំខាន់ៗ ផ្សេងទៀត របស់ ប្រទេសកម្ពុជា។
ថ្លែងប្រាប់ VOA ក្នុងកិច្ចសម្ភាសនាថ្ងៃអង្គារនេះ អង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា ដែលសារទរ និងមានបំណងចូលជួបផ្ទាល់ជាមួយលោក ចន ឃែរី បានប្រាប់ VOA ថាពួកគាត់ចង់ឲ្យមានការពិភាក្សាលើបញ្ហាប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា ដែលកំពុងជួបការគំរាម និងធានាឲ្យមានការបោះឆ្នោតនាពេលខាងមុខដោយគ្មានអំពើហិង្សា ក្នុងពេលជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា។
លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ឬ ADHOC បានប្រាប់ VOA ថា៖ «ខ្ញុំចង់ឲ្យគាត់មានការលើកឡើងអំពីបញ្ហារួមតូចទៅៗនៃលំហរ ប្រជាធិបតេយ្យនៅក្នុងប្រទេសយើង ជាពិសេសគឺថាការសម្តែងមតិតាមទីសាធារណៈហ្នឹងបាទ! ប្រជាពលរដ្ឋខ្មែរយើងត្រូវបានឃាឃាំង បានត្រូវរឹតត្បៀត រឹតបន្តឹង ហើយជាពិសេសមានការចាប់ឃុំឃាំងដល់អ្នកដែលមានការតវ៉ាពីបញ្ហា ផ្សេងៗនោះបាទ។ នេះគឺជាបញ្ហាសំខាន់ដែលចង់ឲ្យលោករដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋ អាមេរិកនឹងលោកមេត្តាព្យាយាមនិយាយជាមួយថ្នាក់ដឹកនាំខ្មែរយើង កំពូលៗឲ្យលោកយកចិត្តទុកដាក់។»
លោក ធន សារ៉ាយ ក៏សង្ឃឹមថា លោក ចន ឃែរី នឹងអាចជួយឲ្យមានការដោះលែងអ្នកនយោបាយដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារប្រទេសកម្ពុជាផងដែរ ដើម្បីធានាឲ្យមានការបោះឆ្នោតមួយដោយគ្មានភាពភ័យខ្លាច និងយុត្តិធម៌។
លោកបានបន្ថែមថា៖ «ហើយយើងខ្ញុំមានការព្រួយបារម្ភចំពោះការអំពី ការដំណើរការប្រកួតប្រជែងគ្នា[ក្នុងការបោះឆ្នោត] នៅពេលខាងមុខ វាអាចនឹងមានបរិយាកាសមួយ ដែលតឹងតែងដោយសារតែមានការរឹតត្បឹតនូវសេរីភាពនៃការបញ្ចេញមតិមួយ ចំនួន គឺថា គួរតែមានសេរីភាពរួចផុតពីការភ័យខ្លាចនេះបាទ។ ហើយចំពោះការជាប់ឃុំឃាំងរបស់អ្នកនយោបាយនានាគឺថា សុំមេត្តាឲ្យមានការប្រញ៉ាប់ប្រញ៉ាល់នៃការដោះលែងមកបាទ ព្រោះថា បើសិនជាមិនមានការដោះលែងទេ ហើយមានការភ័យខ្លាចអញ្ចឹងដំណើរការនៃការប្រកួតប្រជែង នៅពេលខាងមុខនេះ គឺមិនមានលក្ខណៈសេរីនិងយុត្តិធម៌ទេបាទ។»
តាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ចន ឃែរី គ្រោងជួបលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង នាថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងនោះលោកនឹងអាចពិភាក្សារឿងកិច្ចប្រជុំនៃប្រជាជាតិអាស៊ាន និងអាមេរិក នៅរដ្ឋ California សហរដ្ឋអាមេរិក នាខែក្រោយនេះ។ សេចក្តីប្រកាសដដែលក៏បានឲ្យដឹងផងដែរថា ជំនួបនាសប្តាហ៍ខាងមុខ គឺ «ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទ្វេភាគី និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។»
លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ (Silakha) ដែលជួយពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជាក៏ចង់ឲ្យ លោក ចន ឃែរី លើកពីបញ្ហាការពង្រឹង ការអនុវត្តច្បាប់នៅកម្ពុជា និងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់ឱកាសឲ្យបានច្រើនសម្រាប់ស្ត្រីកម្ពុជា។
«ចា៎! រឿងស្ត្រីហ្នឹង គឺយើងខ្ញុំឲ្យមានការវិនិយោគឲ្យបានច្រើនបន្តិចទាក់ទិនទៅលើរឿង ស្ត្រី។ បើគាត់មកធ្វើពាណិជ្ជកម្ម សូមឲ្យគាត់មានចំណុចពិសេសដើម្បីជួយស្ត្រី ហើយជាពិសេសគឺជួយជំរុញឲ្យមានគោលនយោបាយ ដែលជួយឲ្យស្ត្រី មានទទួលឱកាសច្រើននៅក្នុងការដឹកនំានៅក្នុងស្ថាប័នសាធារណៈ ចា៎!»
រីឯលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានថ្លែងថា អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាកំពុងពិភាក្សាទាក់ទិននឹង ចំណុចសំខាន់ៗមួយចំនួន ដើម្បីស្នើឲ្យមានការយកចិត្តទុកដាក់ និងអន្តរាគមន៍ពីថ្នាក់ដឹកនាំរបស់អាមេរិក ជាពិសេសទាក់ទិននឹងការរឹតត្បិតនៃសេរីភាពក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។
«សំខាន់បំផុត យើងនឹងលើកយកចំណុចបារម្ភមួយចំនួនពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស ដូចយើងដឹងអញ្ចឹង ដូចពាក់ព័ន្ធទៅនឹងការកំហឹតទៅលើសេរីភាពមូលដ្ឋានក្នុងការ បញ្ចេញមតិ ក្នុងការប្រមូលផ្តុំ ក៏ក្នុងការបង្កើតសមាគមអីអញ្ចឹង។ ហ្អាហ្នឹងគឺជាចំណុចស្នូលមួយដែលយើងត្រូវលើក ហើយនឹងក៏បន្តយាយីទៅលើសកម្មជនអីហ្នឹង។ ហើយជាពិសេសខ្ញុំយល់ថា ទស្សនកិច្ចរបស់គាត់គឺវាចំពេលជំនុំជម្រះ ដែលសាលាឧទ្ធរណ៍នឹងបើកសវនាការលើករណី វ៉ន ពៅ និងសកម្មជនមួយចំនួននៃសហជីពផងដែរ។ អញ្ចឹងវាគឺឱកាសមួយដែលយើងចង់លើកពីបញ្ហាហ្នឹង។»
លោកស្រី ចក់ សុភាព ក៏បានបញ្ជាក់ពីក្តីបារម្ភផងដែរទាក់ទិននឹងច្បាប់ថ្មីៗមួយចំនួន ដូចជាច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើប្រព័ន្ធអ៊ីនធឺណិតជា ដើម ដែលមានបំណងរឹតត្បិតលើសេរីភាពរបស់ពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថាដំណើរ ទស្សនកិច្ចរបស់លោក John Kerry នឹងជួយពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមំាផង ដែរ៕

បាតុករប្រមូលផ្តុំគ្នានៅមុខកងកម្លាំងប៉ូលិសបាំងដោយរនាំងដែកនៅ
កណ្តាលផ្លូវក្បែរតុលាការក្រុងភ្នំពេញ នៅរាជធានីភ្នំពេញ
កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

No comments:
Post a Comment