Paris Peace Accords 23 Oct. 1991

Monday, January 18, 2016

រដ្ឋាភិបាល ​បង្កើត​ គណៈកម្មាធិការ​ ជាតិ​ ទប់ស្កាត់ ​និង​បង្ក្រាប​ បទល្មើស​ ព្រៃ​ឈើ | Govt creates national commission to suppress illegal logging [will be as effective as the Anti-Courrption Agency]

រដ្ឋាភិបាល ​បង្កើត​ គណៈកម្មាធិការ​ ជាតិ​ ទប់ស្កាត់ ​និង​បង្ក្រាប​ បទល្មើស​ ព្រៃ​ឈើ

RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦
ឈើ ព្រៃឡង់ សណ្ដាន់ ៦២០
ឡាន​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥។  RFA/Tin Zakariya

រដ្ឋាភិបាល​ សម្រេច ​បង្កើត​ គណៈកម្មាធិការ ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​ បទល្មើស​ ព្រៃ​ឈើ។  សេចក្ដី​សម្រេច ​របស់ ​រដ្ឋាភិបាល​ កម្ពុជា ចុះ​ថ្ងៃ​ ទី​១៥ ខែ​មករា បាន​បញ្ជាក់​ ថា, គណៈកម្មាធិការ​ ថ្មី​នេះ​ មាន​សមាសភាព​ មក​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ។

ប្រធាន ​គណៈកម្មាធិការ​នេះ គឺ​ លោក សៅ សុខា ដែល​អគ្គ​មេបញ្ជាការ​ រង ​នៃ​កង​យោធពល​ ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស និង​អគ្គស្នងការ​ រង​ នគរបាល​ជាតិ លោក ហ៊ូ សាគុណ ជា​អនុប្រធាន។  ស្រប​គ្នា​នេះ មាន​តំណាង​ ក្រសួង​ កសិកម្ម, ក្រសួង​ បរិស្ថាន, និង​អភិបាល​ខេត្ត​ ចំនួន​៦ ជា​សមាជិក។  ក្នុង​នោះ ​រួម​មាន៖ អភិបាល​ខេត្ត​ ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, និង​កំពង់ចាម។

គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ដូចជា ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​នានា​នៅ​ភាគ​ឦសាន​នៃ​ប្រទេស ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ល្មើស​ច្បាប់ ចាប់​ជនល្មើស និង​វត្ថុ​តាង ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ និង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​នឹង​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​នេះ ដើម្បី​ចង់​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ច្រើន​ជាង។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា រាជ​រដ្ឋាភិបាល ត្រូវ​ដក​អាជ្ញាប័ណ្ណ​ពី​ឯកជន ឬ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​ទាំងអស់ ព្រម​ទាំង​ហាមប្រាម​មិន​ឲ្យ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​គ្រប់​រូបភាព៕


No comments:

Post a Comment