លោក ហ៊ុន ម៉ាណែត ប្ដឹងម្ចាស់ គណនី ហ្វេសប៊ុក ម្នាក់ បរិហារកេរ្តិ៍ លោក និងគ្រួសារ
RFA / វិទ្យុ អាស៊ី សេរី | ២២ មករា ២០១៦
លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក
និងជានាយរងសេនាធិការចម្រុះនៃកង យោធពលខេមរភូមិន្ទ
ពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ
ឆ្នាំ២០១៥។ RFA/Brach Chev
កូនប្រុស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងម្ចាស់ គណនី ហ្វេសប៊ុក (Facebook) ឈ្មោះ ឆាំ ឆានី (Chham Chhany) ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ។
ក្នុងពាក្យបណ្ដឹង របស់ កូនប្រុសច្បង លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដែលដាក់ទៅ អគ្គស្នងការ នគរបាល ជាតិ នៅថ្ងៃ ទី២២ ខែ មករា នេះ ឲ្យដឹង ថា, ម្ចាស់គណនី ហ្វេសប៊ុក រូបនោះ បានបង្ហោះ អត្ថបទ ដែលមាន ចំណងជើង ថា, ឧក្រិដ្ឋជន ព្រៃឈើ កាច់កុងគ្នា ព្រោះ ចង់កាន់កាប់ តំបន់ កាប់ឈើ បានផល ត្រកូលហ៊ុន។
លោក ហ៊ុន ម៉ាណែត លើកឡើង ថា, ក្នុងអត្ថបទ នោះ ឈ្មោះ ឆាំ ឆានី បានប្រឌិត រឿងខុស ពីការពិត ដែលធ្វើ ឲ្យប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូរ របស់លោក និងក្រុមគ្រួសារ។
ក្នុងពាក្យបណ្ដឹង ដដែលនោះ ក៏បានចម្លង អត្ថបទ របស់ ឈ្មោះ ឆាំ ឆានី មកដាក់ដែរ។ អត្ថបទនោះ បង្ហាញថា, ភរិយាលោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ជាខ្នងបង្អែក របស់ឈ្មួញ រកស៊ីឈើ សឹង សំអុល។ ចំណែក លោក ហ៊ុន ម៉ាណែត នៅពីក្រោយ ឈ្មួញឈ្មោះ លឹម ប៊ុណ្ណា, ហើយ ការចាត់ វិធានការនានា ទៅលើអ្នក រកស៊ីទាំងនេះ គ្រាន់តែ ជាការខ្ចីដៃ ឬជាឧបាយ ធ្វើយ៉ាងណា ឲ្យចំណេញ ដល់អ្នក ដែលកំពុង នៅពីក្រោយ ឈ្មួញឈើ ទាំងនេះ។
បើ ទោះជា យ៉ាងណា លោក ហ៊ុន ម៉ាណែត ដែលថា ព័ត៌មាននេះ ត្រូវ គេ ប្រឌិត បានទាមទារ ឲ្យអាជ្ញាធរ ស្វែងរក ម្ចាស់គណនី ឈ្មោះ ឆាំ ឆានី មកផ្ដន្ទាទោស តាមច្បាប់៕
No comments:
Post a Comment