លោក ហ៊ុន សែន ប្រកាស ថា, ម្ចាស់ រថយន្ តនៅអមផ្លូវ ជាតិ លេខ៤ មិនត្រូវ បង់ថ្លៃ ទៀតទេ
RFA / វិទ្យុ អាស៊ី សេរី | ៥ មករា ២០១៦
បញ្ជរយកប្រាក់ទី១ របស់ក្រុមហ៊ុនអេហ្សិតអ៊ីនវេសមេន (AZ
Investment) នៅតាមផ្លូវជាតិលេខ៤ រូបថតថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។ RFA/Uon Chhin
ម្ចាស់ រថយន្ត ជាង២ម៉ឺន (២៣,៩០៧) គ្រឿង រស់នៅ តាមសងខាង ផ្លូវជាតិ លេខ៤ នឹងមិន ត្រូវ បង់ថ្លៃ ធ្វើដំណើរ លើផ្លូវ ជាតិ លេខ៤ ទៀតទេ ចាប់ពីថ្ងៃ ទី៧ ខែមករា ឆ្នាំ២០១៦ តទៅ។ នេះ បើ យោងតាម ការប្រកាស របស់ ប្រមុខ រដ្ឋាភិបាល នៅថ្ងៃ ទី៥ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការបញ្ចប់ការយកថ្លៃផ្លូវពីពលរដ្ឋ រស់នៅអមតាមសងខាងផ្លូវជាតិលេខ៤នេះ ជាកាដូថ្ងៃ៧មករា សម្រាប់ពលរដ្ឋដែលរស់សងខាងផ្លូវនោះ។
ការសម្រេចនេះបន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការយកថ្លៃផ្លូវ ពីពលរដ្ឋទាំងអស់ ដែលជិះឆ្លងកាត់ផ្លូវវ៉េងស្រេង។
លោក ហ៊ុន សែន បន្តថា កន្លែងមក ម្ចាស់ក្រុមហ៊ុនវិនិយោគផ្លូវជាតិលេខ៤នេះ បានកំណត់អត្តសញ្ញាណ និងអនុគ្រោះដល់ម្ចាស់រថយន្តជាង២ម៉ឺនគ្រឿងនោះ ដោយបង់ថ្លៃតិចតួច គឺយកតម្លៃធ្វើដំណើរឆ្លងកាត់ផ្លូវនេះពី១ពាន់ ៨រយរៀល ហើយរថយន្តដឹកកម្មកររោងចក្រជាង ១ម៉ឺនគ្រឿង គឺមិនគិតថ្លៃតែម្ដង៕
No comments:
Post a Comment