លោក ចន ឃែរី បានមកដល់ កម្ពុជា ដើម្បី បំពេញ ទស្សនកិច្ច ពីរថ្ងៃ
លោក John Kerry
នឹងមានគម្រោងចូលជួបចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងលោក ហោ ណាំហុង នាព្រឹកថ្ងៃអង្គារ
ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការទូតដ៏សំខាន់ក្នុង
ប្រទេសកម្ពុជា។
26 មករា 2016
ភ្នំពេញ—យន្តហោះ American Air Force
2 ដែលដឹក ប្រមុខ ការទូត នៃប្រទេស មហាអំណាច សហរដ្ឋ អាមេរិក, គឺ លោក ចន
ឃែរី (John Kerry) បានចុះចត នាព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ
មុនម៉ោង ៧ល្ងាច ថ្ងៃច័ន្ទនេះ
ក្រោយពេល ដែលលោក សំចត រយៈពេល ពីរថ្ងៃ ក្នុងទីក្រុង វៀងច័ន្ទ
ប្រទេស ឡាវ។
គេ ឃើញ មានការ រឹតបណ្តឹង សន្តិសុខ
និងដាក់ពង្រាយ កងកម្លាំង ការពារ សុវត្ថិភាព ដល់លោក Kerry
យ៉ាងរឹងមាំ ផងដែរ មុនពេល ដែលលោក មកដល់នោះ។
លោក ត្រូវ បានទទួល ស្វាគមន៍ យ៉ាងកក់ក្តៅ ពីមន្ត្រីកម្ពុជា
និងអាមេរិក សំខាន់ៗ មួយចំនួន រួមទាំង លោក អ៊ុច បូរិទ្ធ
រដ្ឋលេខាធិការ នៃក្រសួង ការបរទេស កម្ពុជា
និងឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជា, គឺ លោក William Heidt ផងដែរ។
លោក John Kerry
នឹងមាន គម្រោង ចូលជួប ចរចា ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងលោក ហោ ណាំហុង នាព្រឹក ថ្ងៃអង្គារ
ដែលជាថ្ងៃ ទីពីរ នៃដំណើរ ទស្សនកិច្ច ផ្លូវការទូត ដ៏សំខាន់ ក្នុងប្រទេស កម្ពុជា។
ក្រុមនិស្សិត បញ្ញវន្ត កម្ពុជា បានស្វាគមន៍ ចំពោះ ដំណើរ ទស្សនកិច្ច របស់លោក Kerry នៅក្នុងប្រទេស កម្ពុជា។ ពួកគេ បានប្រាប់ VOA Khmer មុនដំណើរ មកដល់ របស់លោក John Kerryយ៉ាងដូច្នេះ៖
«ការមកដល់របស់គាត់គឺឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងរវាង ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរជាងមុន ឱ្យកាន់តែស្អិតរមួត និងមានភាពស្និទ្ធស្នាលជាងមុន។ ដូចនេះយើងអាចមើលឃើញការសហការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ វិស័យទៅលើអភិវឌ្ឍន៍វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត ដែលមានសារៈសំខាន់ចំពោះប្រទេសទាំងពីរ»។ នេះបើតាមសម្តីរបស់កញ្ញា អ៊ាន សុខសេរី។
ចំណែកនិស្សិត តុម ចាន់នា បានបន្ថែម៖ «ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយសារប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ប្រទេសចិន។ ហើយខ្ញុំគិតថា សហរដ្ឋអាមេរិកក៏គាត់ចង់ជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាដែរ។ ហើយមួយទៀត ខ្ញុំគិតថា ប្រទេសកម្ពុជាគឺជាផ្នែកដ៏សំខាន់មួយក្នុងអាស៊ាន ហើយខ្ញុំគិតថា នៅក្នុងថ្ងៃខាងមុខហ្នឹងនឹងមានកិច្ចប្រជុំកំពូលរវាងមេដឹកនាំ អាស៊ាន និងប្រធានាធិបតីបារ៉ាក់ អូបាម៉ា។»
យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក
ដែលបានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែត
តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យកន្លងទៅ បានឲ្យដឹងថា លោក ចន ឃែរី
ក៏នឹងគ្រោងជួប«ជាមួយតំណាងសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង
ដើម្បីគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើបញ្ហា
សិទ្ធិមនុស្ស សិទ្ធិស៊ីវិល
និងលំហនយោបាយ»នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ VOA មានប៉ុន្មានម៉ោងមុននៃការមកដល់របស់លោក John Kerry ថា៖ «ក្នុងនាមមជ្ឈមណ្ឌលកម្ពុជាយើងក៏នឹងអាចមានឱកាសជួបគាត់ ផ្ទាល់ ហើយយើងនឹងអាចលើកយកបញ្ហាដែលយើងបានជួបប្រទះហើយដែលយើងបានធ្វើ ការតស៊ូមតិ។ យើងសង្ឃឹមថា ជំនួបនេះមិនត្រឹមតែពង្រឹងខាងទំនាក់ទំនងសេដ្ឋកិច្ចទេ ប៉ុន្តែគួរតែធ្វើការជជែក និងស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យធ្វើការគោរពដល់គោលការណ៍សិទ្ធិ មនុស្សផងដែរ។»
អ្នកការពារសិទ្ធិមនុស្សកម្ពុជារូបនេះក៏សង្ឃឹមថា សហរដ្ឋអាមេរិក ដែលជាបីតាប្រជាធិបតេយ្យក៏នឹងជួយការបោះឆ្នោតនៅកម្ពុជានាពេល ខាងមុខនេះប្រកបដោយសេរី យុត្តិធម៌ និងគ្មានហិង្សាផងដែរ។
ដំណើរមកដល់ក្នុងទីក្រុងភ្នំពេញរបស់លោក ចន ឃែរី គឺស្ថិតក្នុងដំណើរទស្សនកិច្ចការទូតមួយដ៏សំខាន់ក្នុងតំបន់អាស៊ី ដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វរញ៉ា ដែលនៅទីនោះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង១០ប្រទេស៕
លោក
William Heidt ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
(ឆ្វេង) ចាប់ដៃស្វាគមន៍លោក John Kerry
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ខណៈដែលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី
២៥ ខែមករា ឆ្នាំ២០១៦
ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។ (នូវ ពៅលក្ខិណា/VOA)
ក្រុមនិស្សិត បញ្ញវន្ត កម្ពុជា បានស្វាគមន៍ ចំពោះ ដំណើរ ទស្សនកិច្ច របស់លោក Kerry នៅក្នុងប្រទេស កម្ពុជា។ ពួកគេ បានប្រាប់ VOA Khmer មុនដំណើរ មកដល់ របស់លោក John Kerryយ៉ាងដូច្នេះ៖
«ការមកដល់របស់គាត់គឺឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងរវាង ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរជាងមុន ឱ្យកាន់តែស្អិតរមួត និងមានភាពស្និទ្ធស្នាលជាងមុន។ ដូចនេះយើងអាចមើលឃើញការសហការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ វិស័យទៅលើអភិវឌ្ឍន៍វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត ដែលមានសារៈសំខាន់ចំពោះប្រទេសទាំងពីរ»។ នេះបើតាមសម្តីរបស់កញ្ញា អ៊ាន សុខសេរី។
ចំណែកនិស្សិត តុម ចាន់នា បានបន្ថែម៖ «ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយសារប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ប្រទេសចិន។ ហើយខ្ញុំគិតថា សហរដ្ឋអាមេរិកក៏គាត់ចង់ជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាដែរ។ ហើយមួយទៀត ខ្ញុំគិតថា ប្រទេសកម្ពុជាគឺជាផ្នែកដ៏សំខាន់មួយក្នុងអាស៊ាន ហើយខ្ញុំគិតថា នៅក្នុងថ្ងៃខាងមុខហ្នឹងនឹងមានកិច្ចប្រជុំកំពូលរវាងមេដឹកនាំ អាស៊ាន និងប្រធានាធិបតីបារ៉ាក់ អូបាម៉ា។»
លោក
William Heidt ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
(ឆ្វេង) ដើរអមលោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
ខណៈដែលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី
២៥ ខែមករា ឆ្នាំ២០១៦
ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា។ (នូវ ពៅលក្ខិណា/VOA)
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ VOA មានប៉ុន្មានម៉ោងមុននៃការមកដល់របស់លោក John Kerry ថា៖ «ក្នុងនាមមជ្ឈមណ្ឌលកម្ពុជាយើងក៏នឹងអាចមានឱកាសជួបគាត់ ផ្ទាល់ ហើយយើងនឹងអាចលើកយកបញ្ហាដែលយើងបានជួបប្រទះហើយដែលយើងបានធ្វើ ការតស៊ូមតិ។ យើងសង្ឃឹមថា ជំនួបនេះមិនត្រឹមតែពង្រឹងខាងទំនាក់ទំនងសេដ្ឋកិច្ចទេ ប៉ុន្តែគួរតែធ្វើការជជែក និងស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យធ្វើការគោរពដល់គោលការណ៍សិទ្ធិ មនុស្សផងដែរ។»
លោក
John Kerry
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបក់ដៃទៅកាន់ក្រុមអ្នកកាសែតខណៈ
ដែលលោកអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃច័ន្ទ
ទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ (នូវ
ពៅលក្ខិណា/VOA)
អ្នកការពារសិទ្ធិមនុស្សកម្ពុជារូបនេះក៏សង្ឃឹមថា សហរដ្ឋអាមេរិក ដែលជាបីតាប្រជាធិបតេយ្យក៏នឹងជួយការបោះឆ្នោតនៅកម្ពុជានាពេល ខាងមុខនេះប្រកបដោយសេរី យុត្តិធម៌ និងគ្មានហិង្សាផងដែរ។
ដំណើរមកដល់ក្នុងទីក្រុងភ្នំពេញរបស់លោក ចន ឃែរី គឺស្ថិតក្នុងដំណើរទស្សនកិច្ចការទូតមួយដ៏សំខាន់ក្នុងតំបន់អាស៊ី ដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វរញ៉ា ដែលនៅទីនោះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង១០ប្រទេស៕
No comments:
Post a Comment