លោក កឹម សុខា ប្រាប់ពលរដ្ឋ ថា, កុំ ទុកចិត្ត ពេក លើ គ.ជ.ប.
RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៦
លោក កឹម សុខា ថ្លែងប្រាប់ សកម្មជន អ្នកគាំទ្រ គណបក្ស នៅខេត្ត កំពង់ចាម ថា, កុំ ទុកចិត្តពេក លើគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)។ ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបែបនេះ ក្នុងវេទិកា ជួបជាមួយ ថ្នាក់ដឹកនាំ មូលដ្ឋាន, សកម្មជន, ចលនាយុវជន, និងចលនាស្ត្រី គណបក្ស ស្ថិតនៅភូមិ ត្រកួន ឃុំ ក្រឡា ស្រុក កំពង់សៀម ខេត្ត កំពង់ចាម នៅថ្ងៃអាទិត្យ ទី១៧ ខែមករា។
កាលពីថ្ងៃ ទី១៥ មករា, គណបក្ស សង្គ្រោះជាតិ បានចេញ សេចក្ដីថ្លែងការណ៍ បង្ហាញ ការសោកស្ដាយ និងខកចិត្ត នៅពេល ដែលគ.ជ.ប. នៅតែ បន្ត ផ្ដល់តួនាទី ជាអគ្គលេខាធិការ ដល់ លោក ទេព នីថា ដដែល។
ក្រៅពីរិះគន់ គ.ជ.ប. លោក កឹម សុខា ក៏អំពាវនាវ ឲ្យពលរដ្ឋ ចូលរួម សង្កេតការណ៍ និងចូលរួម បោះឆ្នោត ជាពិសេស ពលរដ្ឋ ធ្វើការ នៅក្រៅស្រុក ត្រូវ ត្រឡប់ មកចូលរួម បោះឆ្នោត ទាំងអស់គ្នា ដើម្បី ឈានដល់ ការផ្លាស់ប្ដូរ នៅពេល ខាងមុខ។ បន្ថែម លើនេះ លោក ប្រកាស ថា, នឹងលាលែង ពីតំណែង អនុប្រធាន គណបក្ស សង្គ្រោះជាតិ ប្រសិនបើ គណបក្ស ប្រឆាំងនេះ ចាញ់ឆ្នោត នៅខេត្ត កំពង់ចាម។
No comments:
Post a Comment