ស្ត្រី តៃវ៉ាន់ ដើមកំណើត កម្ពុជា Lin Li Chan ក្លាយ ជាតំណាងរាស្ត្រ ទី១ ក្នុងប្រវត្តិសាស្ត្រ (សូម អបអរសាទរ)
...
FN- កាលពីថ្ងៃ ទី១៦ ខែមករា កន្លងទៅ តៃវ៉ាន់ បានរៀបចំ ការបោះឆ្នោត ជ្រើសរើស ប្រធា នាធិបតី និងសមាជិក សភា។ លទ្ធផល ជាបឋម បានបង្ហាញ ឲ្យឃើញ ថា, បក្សប្រឆាំង ប្រជាធិបតេយ្យ ជឿនលឿន (DPP) ដឹកនាំ ដោយលោកស្រី Tsai Ing-wen បានទទួល ជ័យជម្នះ លើបក្ស កាន់អំណាច គួរមិនតាង (KMT) ដែលដឹកនាំ ដោយលោក ម៉ា យិនជឺ ដែលមាន សំឡេង ៦៨ ទល់ នឹង៣៥ នៃអាសនៈ សរុប ១១៣។
លោកស្រី Tsai Ing-wen បានក្លាយ ជាស្ត្រី ទីមួយ ដែលបានក្លាយ ជាប្រធានាធិបតី តៃវ៉ាន់ ក្នុងប្រវត្តិសាស្ត្រ នយោបាយ គិតចាប់ពីឆ្នាំ ១៩៤៩ នៃការបង្កើត ដែនកោះ មួយនេះ។ ជ័យជម្នះនេះ គេ មិនអាច ប្រកែក បាននោះទេ គឺ ដោយសារ គោលនយោបាយ នៃការប្រកាស ឯករាជ្យ កោះតៃវ៉ាន់ ចេញពីចិន។
ជារឿង ប្រវត្តិសាស្ត្រ មួយទៀត នោះ គឺ ក្នុងចំណោម អាសនៈ នៃសភា ដែលបក្ស គួរមិនតាង ទទួលបាន ៣៥ នៃអាសនៈ សរុប ១១៣ ក៏មាន បេក្ខភាព តំណាងរាស្ត្រ ស្ត្រី តៃវ៉ាន់ ដែលមាន សញ្ជាតិដើម កម្ពុជា នៅក្នុងនោះ ផងដែរ។ ហើយ នោះ គឺ លោកស្រី Lin Li Chan ដែលសារព័ត៌មានVOA បានចុះផ្សាយ ថា លោកស្រី ឈរ នៅក្នុងលំដាប់ ទី៤ នៃបញ្ជី តំណាងរាស្ត្រ នៃបក្សនោះ។
តំណែង នៅក្នុងសភានេះ បានធ្វើ ឲ្យលោកស្រី Lin Li Chan ក្លាយ ជាជនអន្តោប្រវេសន៍ ទីមួយហើយ ដែលកាន់តំណែង ជាតំណាងរាស្ត្រ ក្នុងប្រវត្តិសាស្ត្រ នយោបាយ នៅក្នុងដែន កោះតៃវ៉ាន់។
សូម បញ្ជាក់ ផងដែរ ថា, លោកស្រី Lin Li-chan បានរៀបការ ជាមួយ បុរស តៃវ៉ាន់ តាមរយៈ ការផ្គូរផ្គង របស់ មេអណ្ដើក តាំងពីពេល លោកស្រី មានអាយុ ២០ឆ្នាំ មកម្ល៉េះ។
ការរៀបការនេះ ដ្បិត នៅពេលនោះ គ្រួសារ មានជីវភាព ក្រីក្រ។ លោកស្រី Lin Li-chan ក៏បាន បញ្ចប់ ការសិក្សា កម្រិតបរិញ្ញាបត្រ ជាន់ខ្ពស់ និងទទួលបាន ពានរង្វាន់ ជាជនអន្តោប្រវេសន៍ ឆ្នើម ផងដែរ៕
ប៉ាង សុខឿន - Khmer Sovannaphumi's Facebook
No comments:
Post a Comment