បក្សប្រឆាំង និងសង្គមស៊ីវិល ស្នើ ឲ្យមាន ការពិភាក្សា លើការកំណត់ សញ្ជាតិ ប្រធានបក្ស
RFA / វិទ្យុ អាស៊ី សេរី | ១ មករា ២០១៦
លោក សុន ឆ័យ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅមុខព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
RFA/Morm Moniroth
មន្ត្រី គណបក្ស ប្រឆាំង និងសង្គមស៊ីវិល ស្នើ ឲ្យមាន ការពិភាក្សាគ្នា ប្រសិនបើ រដ្ឋាភិបាល មានផែនការ ធ្វើវិសោធនកម្ម ច្បាប់ ស្ដីពី ការកំណត់ សញ្ជាតិខ្មែរ តែមួយ ចំពោះ ប្រធាន គណបក្ស នយោបាយ។ ការលើកឡើង បែបនេះ បន្ទាប់ ពីគណបក្ស កាន់អំណាច ថា, ខ្លួន បានបង្កើត គណៈកម្មការ មួយ ដើម្បី ធ្វើវិសោធនកម្ម ច្បាប់ ស្ដីពី គណបក្ស នយោបាយ កំណត់ ឲ្យប្រធាន គណបក្ស នយោបាយ មានសញ្ជាតិ ខ្មែរ តែមួយ។
មន្ត្រី ជាន់ខ្ពស់ នៃគណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យដឹង ថា, រហូត ដល់ថ្ងៃ ទី១ ខែមករា, មន្ត្រី គណបក្ស ប្រជាជន កម្ពុជា មិនទាន់ ទាក់ទង មកលោក រឿងកំណត់ សញ្ជាតិ ប្រធាន គណបក្ស នយោបាយ នៅឡើយ ទេ។ លោក យល់ថា, គួរ មានការ ជជែកគ្នា រវាង គណៈកម្មការ នៃគណបក្ស ទាំងពីរ មុននឹងយកទៅ រដ្ឋសភាអ នុម័ត ឬធ្វើ វិសោធនកម្ម។
No comments:
Post a Comment