Paris Peace Accords 23 Oct. 1991

Saturday, January 9, 2016

អ្នក​នយោបាយ ​កំពុង​ ចាប់​អារម្មណ៍ ​ខ្លាំង​ ចំពោះ​ ការ​ផ្លាស់​ប្តូរ​ សង្គម​ ដែល​យុវជន​ ជា​តួអង្គ​ សំខាន់ | Politicians paying great attention to significant role of youth in changing society

អ្នក​នយោបាយ ​កំពុង​ ចាប់​អារម្មណ៍ ​ខ្លាំង​ ចំពោះ​ ការ​ផ្លាស់​ប្តូរ​ សង្គម​ ដែល​យុវជន​ ជា​តួអង្គ​ សំខាន់

ស្ថានភាព​ នយោបាយ ​ក្នុង​ប្រទេស​ កម្ពុជា​ កំពុង​ ស្ថិត​ក្នុង​​ ដំណាក់​កាល​ នៃ​ការ​ ផ្លាស់​ប្តូរ​ សង្គម ​(social transformation) ​ដែល​យុវជន ​គឺ​ ជា​តួអង្គ​ សំខាន់​ ជាង​គេ​ ក្នុង​ការ​ តម្រង់​ ទិស​ ការ​ប្រែប្រួល ​​​សង្គម​ ឲ្យ​ឈាន​ ដល់​ការ​ ផ្លាស់​ប្តូរ​ នយោបាយ​ ជា​វិជ្ជមាន។
រូបឯកសារ៖ សិស្សានុសិស្ស​ខ្មែរ​ក្រវីទង់ជាតិ​ខ្មែរ​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​ខួប​ទី៥៩​នៅ​វិមាន​ឯករាជ្យ ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ សិស្សានុសិស្ស​ខ្មែរ​ក្រវីទង់ជាតិ​ខ្មែរ​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​ខួប​ទី៥៩​ នៅ​វិមាន​ឯករាជ្យ ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ (AP/ហេង ស៊ីនិត)
 
VOA / វីអូអេ | ៨ មករា ២០១៦
ស្ថានភាព​ នយោបាយ ​ក្នុង​ប្រទេស ​កម្ពុជា​ កំពុង​ ស្ថិត​ក្នុង ដំណាក់​កាល ​នៃ​ការ​ ផ្លាស់​ប្តូរ​ សង្គម ​(social transformation) ​ដែល​យុវជន​ គឺ​ ជា​តួអង្គ​ សំខាន់​ ជាង​គេ ​ក្នុង​ការ​ តម្រង់​ទិស​ ការ​ប្រែប្រួល ​សង្គម​ ឲ្យ​ឈាន​ ដល់​ការ ​ផ្លាស់​ប្តូរ​ នយោបាយ​ ជា​វិជ្ជមាន។ ​ នេះ ​បើ​ តាម​លោក​ ឈាង​ វណ្ណារិទ្ធ​ បញ្ជាក់​ប្រាប់​ VOA ​នា​ថ្ងៃ​សុក្រ​នេះ។​
 

«ពីព្រោះ​ ថា, ​យុវជន​ គាត់​ ត្រូវ​ការ នូវ​ឱកាស​ ការងារ ក៏ដូច​ ជា​ចង់​ឃើញ​ នូវ​ការ​ កំណែ​ទម្រង់​ ឬ​ការ​ផ្លាស់​ប្តូរ​ អ្វី​មួយ​ ស្រប​អ្វី​ ដែល​ពួក​គាត់​ ចង់​បាន។​  នេះ ​គេ ​ហៅ​ថា ការ​ផ្លាស់ប្តូរ​ សង្គម​មួយ ​ហៅ​ថា​ social transformation»

លោក​ ឈាង​ វណ្ណារិទ្ធ​ ដែល​ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល ​វិទ្យាល័យ ​Leeds​ នៅ​ចក្រភព​អង់គ្លេស ​បាន​ឲ្យ​ដឹង​ថា​ យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ មាន​ភាព​សកម្ម​ក្នុង​ការ​ចង់​ដឹង និង​ចង់​យល់​អំពី​បញ្ហា​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ ក៏​ដូចជា​ក្នុង​សកល​លោក។​ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​យុវជន​ខ្លួនឯងក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ ដឹក​នាំ ឬ​តម្រង់​ទិស​លទ្ធិ​ប្រជា​ធិបតេយ្យ ​គោល​នយោបាយ ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«យុវជន​នឹង​ដើរ​តួសំខាន់​ក្នុង​ការ​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​នៅ ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ថា​ តើ​គាត់​សម្រេច​ចិត្ត​ជ្រើស​យក​ថ្នាក់​ដឹកនាំ​ប្រភេទ​ណា​ដើម្បី​បម្រើ​ផល​ ប្រយោជន៍​របស់​គាត់ ​ដូច​ជា​ការងារ​ និង​បង្កើន​ឱកាស​ពង្រឹង​សមត្ថភាព។​ ដូច្នេះ ​គាត់​ជា​អ្នក​កំណត់​ជោគ​វាសនា​របស់​កម្ពុជា។​ ដូច្នេះ​ការ​បោះឆ្នោត​២០១៨​នេះ​គឺ​យុវជន​ជា​ស្នូល​កំណត់​ការ​វិវត្ត​នយោបាយ​ នៅ​កម្ពុជា»

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន និយាយ​ ទៅ​កាន់​ ក្រុម​សារព័ត៌មាន​ ដោយ​មាន​ លោក សម​ រង្សី​ ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ​ ឈរ​អម​ នៅ​មុខ រដ្ឋសភា ជាតិ​ បន្ទាប់​ ពី​ការ​បោះឆ្នោត​ ផ្តល់​សេចក្តី​ ទុក​ចិត្ត​ ដល់​គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការបោះឆ្នោត ​នៅវិមាន​ រដ្ឋសភា ​រាជធានី​ ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ការ​លើក​ឡើង​នេះ ​កើត​មាន​ឡើង​ ស្រប​ពេល ​ដែលលោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ ជា​ផ្លូវ​ការ​ ទទួល​ស្គាល់ ​ទំព័រ​ ហ្វេសប៊ុក ​របស់​លោក ​ដែល​មាន ​អ្នក​គាំទ្រ​ ជាង​មួយ​លាន​នាក់​ និង​មាន​ការ​បង្កើត​កម្មវិធី​ App ​ទូរស័ព្ទ​ Smartphone​ របស់​លោក។ ជា​រឿយៗ ​លោក​ ហ៊ុន សែន ​តែង​តែ​បង្ហោះ​នូវ​សកម្មភាព​ការងារ​របស់​លោក​ផ្សាយ​ផ្ទាល់​នូវ​ការ​ថ្លែង​ សុន្ទរកថា ​ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​ផ្សេងៗ ​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ។​ ដូច​គ្នា​ដែរ​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ជំទាស់​ក៏​មាន​ការ​បញ្ចេញ​មតិ​របស់​លោក ​និង​ធ្វើ​ការ​វាយ​ប្រហារ​ចំៗ​ចំពោះ​គណបក្ស​កាន់​អំណាច​តាមរយៈ​ទំព័រ​ Facebook ដែរ។​

ថ្លែង​នៅ​ក្នុង​សន្ទរកថា​សាធារណៈ​មួយ​ ក្រោម​ប្រធាន​បទ​«ទស្សន​វិស័យ​ នយោបាយ​កម្ពុជា»​ រៀបចំ​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព​ ហៅ​កាត់​ថា​ CICP ​នាព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​លោក ​ឈាង​ វណ្ណារិទ្ធ​ លើក​ឡើង​ថា ​ការ​ប្រែប្រួល​សង្គម​ដោយ​យុវជន​ ក្លាយ​ជា​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៀត​ពី​អ្នកនយោបាយ​ បន្ទាប់​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​នយោបាយ​ជាប់ឆ្នោត​ទាំង​២​បាន​រលត់​ ទៅ​វិញ​ កាល​ពី​ចុង​ឆ្នាំ​២០១៥​នោះ។

លោក​ ជាង សុខា​ នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​បាន​ឲ្យ​ដឹង​ថា ​ចលនា​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣​ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​អ្នក​នយោបាយ ក៏ដូចជា​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទៅ​ចូលរួម​កិច្ចការ​នយោបាយ។​ ហើយ​ចលនា​នេះ​នឹង​កាន់​តែ​មាន​សារៈសំខាន់​ថែម​ទៀត​ សម្រាប់​ការ​បោះឆ្នោតឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​ ជាង សុខា​ បាន​អះអាង​ថា ​អ្នក​នយោបាយ​កំពុង​ខិតខំ​ប្រឹង​ធ្វើ​យ៉ាងណា​ដើម្បី​កៀងគរ​យុវជន​ឲ្យ​គាំទ្រ ​របៀប​វារៈ​របស់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​ក្នុង​អាណត្តិ​ថ្មី​ខាង​មុខ​ ហើយ​នេះ​ជា​ឱកាស​មួយ​ដែល​យុវជន​អាច​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ទាមទារ​នូវ​ តម្រូវ​ការ​ចាំបាច់​ ដើម្បី​ផ្លាស់ប្តូរ​ការ​រស់​នៅ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។​

លោក​បន្ថែម​ទៀត​ថា យុវជន​មាន​តួនាទី​មិន​អាច​ខ្វះ​បាន​ចំពោះ​ដំណើរ​ការ​វិវត្តន៍​នៃ​សង្គម​ ពោល​គឺយុវជន​ត្រូវ​ឃ្លាំ​មើល​អ្នក​នយោបាយ​ទាំង​៣​ដំណាក់​កាល​នៃ​ការ​ បោះឆ្នោត​ គឺ​មុន​ពេល​បោះឆ្នោត​ អំឡុង​ពេល​បោះឆ្នោត​ និង​ក្រោយ​ការ​បោះ​ឆ្នោត។​

«មុន​ពេល​បោះឆ្នោត​ គាត់​ជា​ពលរដ្ឋ​ដ៏​សកម្ម​តាម​ដាន​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​របស់​ រដ្ឋាភិបាល​ដែល​កំពុង​តែ​ធ្វើ។ លើសពី​ការ​តាម​ដាន​ គាត់​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ដើម្បី​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ធ្វើអ្វី​ ដែល​បាន​សន្យា។​ ក្នុង​ពេល​បោះឆ្នោត​ គាត់​អាច​ដើរ​តួ​ជា​អ្នក​បោះឆ្នោត ​ អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត ​ឬ​ដើរ​តួជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត។​ ក្រោយ​ពេល​បោះ​ឆ្នោត​ គាត់ត្រូវ​ឃ្លាំ​មើល​អ្នក​នយោបាយ​ឲ្យ​កាន់​តែ​ដិតដល់​ទាមទារ​ឲ្យ​អ្នក​ជាប់​ ឆ្នោត​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ»

លោក​ ជាង សុខា ​គូស​បញ្ជាក់​ថា​ ទន្ទឹម​នឹង​ការ​ខិត​ខំ​សិក្សា​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​នោះ​ យុវជន​មិន​គួរ​មើល​រំលង​នូវ​សិទ្ធិ​នយោបាយ​របស់​ខ្លួន​នោះ​ទេ។​

«កាល​ណា​មនុស្ស​ទាត់​ចោល​សិទ្ធិ​នយោបាយ​ ពេល​នោះ​ហើយ​មនុស្ស​ម្នាក់​នោះ​មិន​មាន​ភាព​ជា​ពលរដ្ឋ​ពេញ​លេញ​នៅ​ក្នុង​ សង្គម​ទេ។ កាល​ណា​យុវជន​មិន​យល់​ពី​សង្គម​របស់​ខ្លួន មិន​មាន​ភាព​ជា​ម្ចាស់​លើ​សង្គម​របស់ខ្លួន​គឺ​ជា​ទស្សនៈ​អវិជ្ជមាន ​មាន​ការ​ខុសឆ្គង​ ហើយកំពុង​ធ្វើ​ឲ្យ​យុវជន​បោះបង់​ការ​ចូលរួម ឬ​ស្វែង​យល់​ការ​ចូល​រួម​របស់​ខ្លួន»

គិត​មក​ត្រឹម​ឆ្នាំ​២០១៤​នេះ​ ចំនួន​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​២៩​ឆ្នាំ​នៅ​កម្ពុជា​មា​ន ​ចំនួន​ប្រមាណ​៥​លាន​នាក់។​ ចំនួន​នេះ​ស្មើ​នឹង​៣០%​នៃ​ចំនួន​ប្រជាជន​សរុប​ និងមាន​ការ​កើន​ឡើង​ដល់​៤០%​នៅ​ឆ្នាំ​២០២០។  ចំនួននេះ ​ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្លាចំពោះ​លទ្ធផល​បោះឆ្នោត​ខាង​មុខ៕





No comments:

Post a Comment