អ.ស.ប. ចេញរបាយការណ៍៖ ឆ្នាំ២០១៥ ជាឆ្នាំ នៃវិបត្តិសិទ្ធិ ចូលរួម ប្រជុំ និងសម្ដែងមតិ
RFA / វិទ្យុ អាស៊ី សេរី | ១៤ មករា ២០១៦
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំដោយសន្តិវិធី
និងការបង្កើតសមាគម លោក ម៉ៃណា គីអៃ (Maina Kiai)
ក្នុងជំនួបជាមួយក្រុមយុវជន ព្រះសង្ឃ
និងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Yang Chandara
របាយការណ៍ ប្រចាំឆ្នាំ ២០១៥ របស់ បេសកជន ពិសេស នៃអង្គការ ប្រជាជាតិ ដែលមាន ចំណងជើង ថា "២០១៥ ជាឆ្នាំ នៃវិបត្តិសិទ្ធិ ចូលរួម ប្រជុំ និងសម្ដែងមតិ" បង្ហាញថា, រដ្ឋាភិបាល នៃប្រទេស កំពុង អភិវឌ្ឍន៍ ជាច្រើន បានបង្ក្រាប ក្រុម អ្នកតវ៉ា យ៉ាងព្រៃផ្សៃ ជាជាងស្ដាប់ ពីទុក្ខសោក នៃការទាមទារ របស់ ពលរដ្ឋ។
បេសកជន ពិសេស នៃអង្គការ សហប្រជាជាតិ លោក ម៉ៃណា គីអៃ (Maina Kiai) បានរៀបរាប់ ក្នុងរបាយការណ៍ ផ្សាយកាល ពីថ្ងៃ ទី១៤ មករា ថា, សម្ពាធ ទៅលើសិទ្ធិ ក្នុងការ រួមប្រជុំ ឬការ ធ្វើបាតុកម្ម ក្លាយ ជានិន្នាការ សកលមួយ ក្នុងការ ដាក់សម្ពាធ ដល់ពលរដ្ឋ និងសង្គម ស៊ីវិល តាមរយៈ ការបង្កើត ច្បាប់ គ្រប់គ្រង សមាគម និងអង្គការ ក្រៅរដ្ឋាភិបាល។ ដោយឡែក នៅកម្ពុជា និង កាហ្សាក់ស្ថាន (Kazakhstan) បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលគំរាមដល់ឯករាជ្យភាពរបស់សង្គម ស៊ីវិល។ បញ្ហានេះបាននាំឲ្យប្រទេសអ៊ូហ្គាន់ដា (Uganda) បង់ក្លាដេស (Bangladesh) ចិន និងប្រទេសដទៃទៀតកំពុងពិចារណាធ្វើច្បាប់នេះដែរ។
លោក ម៉ៃណា គីអៃ និយាយថា សង្គមស៊ីវិលនឹងប្រឈមការតស៊ូមួយដ៏លំបាកក្នុងការទាមទារសិទ្ធិពលរដ្ឋក្នុងឆ្នាំ២០១៦៕
No comments:
Post a Comment