Paris Peace Accords 23 Oct. 1991

Sunday, January 17, 2016

លោក សម រង្ស៊ី ផ្ដើម ប្រើ​ពាក្យ​ សង្គ្រោះ​ជាតិ​ ឡើង​វិញ | Sam Rainsy encourages use of word "national rescue" again

លោក សម រង្ស៊ី ផ្ដើម ប្រើ​ពាក្យ​ សង្គ្រោះ​ជាតិ​ ឡើង​វិញ

RFA / វិទ្យុ អាស៊ី សេរី | ១៦ មករា ២០១៦


លោក សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។ 

ប្រធាន ​គណបក្ស​ ប្រឆាំង ​ដែល​កំពុង​ រស់​នៅ​ ក្រៅ​ប្រទេស ផ្ដើម​ ប្រើ​ពាក្យ​ សង្គ្រោះ​ជាតិ ​ឡើង​វិញ ខណៈ​ ដែល​សង្គ្រាម​ ពាក្យ​សម្ដី​ រវាង​លោក និង​លោក ហ៊ុន សែន បាន​ស្ងប់ស្ងាត់ ​មួយ​រយៈ ​ខ្លី។

លោក សម រង្ស៊ី បាន​ធ្វើ​ អត្ថាធិប្បាយ​ តាម​រយៈ​ ការ​បង្ហោះ ​វីដេអូ   ដែល​មាន ​រយៈពេល​ ជាង​មួយ​នាទី នៅ​ថ្ងៃ​ ទី​១៦ ខែ​មករា។   លោក សម រង្ស៊ី លើក​ឡើង ​ថា, លោក​ នឹង​នាំ​មក​ នូវ​ការ​ ផ្លាស់ប្ដូរ​ នៅ​ពេល​ ខាង​មុខ​នេះ។


ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​លោក​នឹង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អ្នកដឹកនាំ​ថ្មី រដ្ឋាភិបាល​ថ្មី ដែល​ចេះ​ការពារ​ប្រជាពលរដ្ឋ ទឹក​ដី​ខ្មែរ ដែល​លោក​ចោទ​ប្រកាន់​ថា សព្វថ្ងៃ​នេះ​កំពុង​បាត់បង់។

លោក​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជឿ​ជាក់​លើ​រូប​លោក ដែល​លោក​នឹង​សង្គ្រោះ​ជាតិ ឲ្យ​ទាល់តែ​បាន​នៅ​ពេល​ខាង​មុខ​នេះ៖ «ផ្លាស់ប្ដូរ ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ថ្មី រដ្ឋាភិបាល​ថ្មី​ដែល​ចេះ​ការពារ​ប្រជារាស្ត្រ​ខ្មែរ ពិសេស​ប្រជារាស្ត្រ​ក្រីក្រ ទន់​ខ្សោយ ហើយ​ដែល​ចេះ​ការពារ​ទឹក​ដី​យើង​កុំ​ឲ្យ​បាត់បង់​ដូច​សព្វ​ថ្ងៃ។ ចេះ​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ សម្បត្តិ​ធម្មជាតិ... យើង​នឹង​សង្គ្រោះ​ជាតិ​យើង​ទាំង​អស់​គ្នា​ឲ្យ​ទាល់​តែ​បាន​ឆាប់ៗ​ខាង​មុខ​ នេះ»


ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវុណ ថា ពាក្យ​ដែល​គេ​ប្រើ​សម័យ​សង្គ្រាម ដូច្នេះ​ពាក្យ​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី មិន​ស័ក្ដិសម​នឹង​ប្រើ​នៅ​ពេល​នេះ ខណៈ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព៕



No comments:

Post a Comment