Paris Peace Accords 23 Oct. 1991

Monday, January 18, 2016

លោក សម រង្ស៊ី ៖ ខ្ញុំ​ នឹង​ប្តូរ​ មេដឹកនាំ​ ដែល​មិនចេះ ​ស្រឡាញ់​ទឹកដី​ | Sam Rainsy: I'm going to change the leader who doesn't love nation

លោក សម រង្ស៊ី ៖ ខ្ញុំ​ នឹង​ប្តូរ​ មេដឹកនាំ​ ដែល​មិនចេះ ​ស្រឡាញ់​ទឹកដី​

VOD / វីអូឌី | ១៧ មករា ២០១៦


លោក សម រង្ស៊ី ថ្លែងតាម វីដេអូ​ ឃ្លីប (រូបភាព ពីហ្វេសប៊ុក របស់លោក សម រង្សុី)

មេ​ បក្ស​ប្រឆាំង​ អះអាង ​ជា​ថ្មី​ទៀត​ ថា, ខ្លួន​ នឹង​នាំមក​ នូវ​ការ ផ្លាស់ប្តូរ​ មេដឹកនាំ ​មួយ ដែល​ចេះ​ ស្រឡាញ់ ប្រជាពលរដ្ឋ​ ក្រីក្រ និង​ស្រ​ឡាញ់​ ជាតិ​មាតុ​ភូម ដូច​ការ ចង់បាន ​របស់​ ប្រជាពលរដ្ឋ​។​
​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស ដើម្បី​ គេច​ផុត ​ពី​ដីកា​ តាម​ចាប់ខ្លួន​នោះ បាន​ផ្ញើ​សារ​ នយោបាយ តាមវីដេអូ​ឃ្លីប បង្ហោះ​ លើ​បណ្តាញ​សង្គម ផ្ទាល់ របស់លោក នៅ​ថ្ងៃ​ ទី​១៦​ ខែ​មករា ដោយ​អះអាង ​ថា ទោះបី​ លោក ​ស្ថិត​នៅ​ក្រៅ ប្រទេស ​ក៏​ដោយ ប៉ុន្តែ​ លោក​ ថា, លោក ​នឹង​ខិតខំ​ រិះរក​ គ្រប់​មធ្យោបាយ ដើម្បី​ នាំមក ​នូវ​ការផ្លាស់ប្តូរ ​មេដឹកនាំ​មួយ ដែល​លោក​ ថា​ ចេះ​ស្រឡាញ់​ ពលរដ្ឋ​ក្រីក្រ, ចេះ​ស្រឡាញ់​ ធនធានធម្មជាតិ និង​មិនធ្វើ ឲ្យ​បាត់បង់​ ទឹក​ដី​ ដូច​បច្ចុប្បន្ន​ នេះ​ទេ​។​

​លោក សម រង្ស៊ី បាន​អះអាង​ទៀតថា លោក​នឹង​ប្តេជ្ញា​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យឲ្យទា​ល់​តែ​បាន ដើម្បី​សង្គ្រោះ​ជាតិ​នា​ពេល​ឆាប់ៗ​នេះ​។​
​បើទោះបីជា​កា​ថ្លែង​នោះ លោក សម រង្ស៊ី មិន​បាន​និយាយ​ចំ​ឈ្មោះ​បុគ្គ​ណាមួយ​ក៏ដោយ ​ប៉ុន្តែ​គេ​ដឹងថា អ្នកដឹកនាំ​ប្រទេស បច្ចុប្បន្ន គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ផង​នោះ បាន​ស្វែងរក​ផែនទី​ពី​អង្គការសហប្រជាជាតិ ពី​ប្រទេស​បារាំង ដើម្បី​ផ្ទៀងផ្ទាត់ ជាមួយ​ផែនទីដែល​រដ្ឋាភិបាលបាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ ប្រទេស​វៀតណាម ក្រោយពី​មាន​ការរិះគន់​ថា កម្ពុជា​បាន​បាត់​ដី​មួយ​ផ្នែក​ទៀត ទៅ​ប្រទេស​វៀតណាម តាមរយៈ​នៃ​ការបោះបង្គោល​ព្រំដែន​បច្ចុប្បន្ន​នេះ​។​
​ជាងនេះទៅទៀត នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​បាន​ចេញ​សេក្តីសម្រេច​មួយ បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ភាគ​ឦសាន្ត​ប្រទេស ឲ្យមាន​ប្រសិទ្ធិភាព ដោយ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​ប្រើឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង របស់​កងទ័ពអាកាស​ទៀតផង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធិភាព ព្រមទាំង​ធ្វើ​កំណែទម្រង់​មួយចំនួនទៀត ដូច​ជា​ឈប់​ឲ្យ​យក​លុយ​ផ្លូវជាតិ​លេខ​៤​ជាដើម​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណា មកដល់ពេលនេះ​ បក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ក្នុង​សភា ប្រហាក់ប្រហែល​នឹង​បក្ស​កាន់​អំណាច​ដែរនោះ មិន​ទាន់​ប្រកាស​ជា​ផ្លូវកា​រណ៍​ទទួល​ស្គាល់ ការបោះបង្គោល​ព្រំដែន រវាង​កម្ពុជា​និង​វៀតណាម ដែល​ភាគី​ទាំង​ពីរ​បោះ​បាន​ជាង​៨០%​រួច​ទៅ​ហើយ​នោះនៅឡើយ​ទេ បើទោះបី​សកម្មជន​ព្រំដែណ​របស់​ខ្លួន​មួយចំនួន ត្រូវបាន​ចាប់ខ្លួន និង​ខ្លះទៀត​កំពុង​រត់គេចខ្លួន​ក៏ដោយ៕ ​






No comments:

Post a Comment