១៧ មករា ២០១៦ - នយោបាយបង្កើតការងារ / 17 January 2016 - Job creation policy
នយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុក
ថ្ងៃនេះ សូម អានភាគ ទី៤៖ ភាពចាំបាច់ នៃការបង្កើន ផលិតភាព ក្នុងវិស័យ កសិកម្ម (agricultural productivity)។ គោលបំណង គឺ ជួយកសិករ ខ្មែរ ឲ្យមាន សមត្ថភាព និងលទ្ធភាព ប្រកួតប្រជែង ជាមួយ កសិករ នៃប្រទេស ជិតខាង។ Part 4: An increase in agricultural productivity is key to poverty reduction in the countryside. I propose six concrete and urgent measures.
យើង ឃើញហើយ ថា, សព្វថ្ងៃ សូម្បីតែ បន្លែ និងផ្លែឈើ លក់នៅស្រុកយើង មួយផ្នែក ធំ នាំចូល ពីប្រទេស ជិតខាង។ ទម្រាំ លើទីផ្សារ អន្តរជាតិ ផលិតផល កសិកម្ម ពីស្រុកខ្មែរ រិតតែពិបាក ប្រកួតប្រជែង ជាមួយ បរទេស។ ហេតុនេះហើយ បានជាកសិករ ខ្មែរ រាប់លាននាក់ ធ្វើស្រែចំការ ខាតរាល់ឆ្នាំ ជំពាក់ លុយគេ វ័នក, ហើយ ចំណាកស្រុក រាប់សែននាក់ ទៅថៃ។ បញ្ហា ទាំងអស់នេះ បណ្តាលមក ពីកម្រិត ទាបពេក នៃផលិតភាព កសិកម្ម នៅស្រុកយើង សព្វថ្ងៃ។
ដើម្បី បង្កើន ផលិតភាព កសិកម្ម នៅកម្ពុជា ឲ្យទាន់ ប្រទេស ជិតខាង, យើង ត្រូវតែ៖
១. ចែកចាយ ដីធ្លី ឲ្យកសិករ ជាទូទៅ, ធានា ឲ្យគ្រួសារ នីមួយៗ មានដីស្រែ ឬដីចំការ គ្រប់គ្រាន់ ដើម្បី ចិញ្ចឹមជីវិត។ ត្រូវ លុបចោល សម្បទាន ៩៩ឆ្នាំ សរុប ជិត៣លាន ហិតា ដែលបានផ្តល់ ឲ្យក្រុមហ៊ុន បរទេស។
២. រៀបចំ ប្រព័ន្ធធារាសាស្ដ្រ ឲ្យមាន បណ្តាញ ចែកចាយ ទឹក ទាំងខ្នាតធំ ទាំងខ្នាតតូច ប្រកប ដោយគុណភាព និងប្រសិទ្ធភាព ដូចនៅប្រទេស ជិតខាង ដើម្បី ធានា ឲ្យកសិករ មានទឹក ប្រើប្រាស់ គ្រប់រដូវ ដូចនៅប្រទេស ជិតខាង។
៣. រៀបចំ ប្រព័ន្ធហិរញ្ញវត្ថុ ពិសេសមួយ ដើម្បី ផ្តល់ទុន ឲ្យកសិករខ្ចី ដោយយក ការប្រាក់ ទាបបំផុត, ហើយ ជួយឧបត្ថម្ភ ដល់កសិករ ពេលណា មានគ្រោះ ធម្មជាតិ។
៤. រៀបចំ មជ្ឈមណ្ឌល បច្ចេកទេស កសិកម្ម ឲ្យបានច្រើន ដូចនៅប្រទេស ជិតខាង ដើម្បី ស្រាវជ្រាវ ពិសោធ វាយតម្លៃ និងណែនាំ កសិករ ក្នុងការអនុវត្តន៍ បច្ចេកទេស ទំនើបបំផុត ទាក់ទងនឹង ការជ្រើសរើស ពូជសត្ វនិងពូជដំណាំ និងការ ប្រើប្រាស់ គ្រឿងយន្ត, សម្ភារៈ ផ្សេងៗ, ជី, និងថ្នាំ ផ្សេងៗ, ព្រមទាំង បច្ចេកទេស ដាំដំណាំ និងចិញ្ចឹមសត្វ ក្នុងគោលបំណង បង្កើនផលិតភាព កសិកម្ម។
៥. លើកទឹកចិត្ត កសិករ ម្នាក់ៗ ឲ្យចងក្រង ជាសហគមន៍ កសិកម្ម តាមតំបន់ នីមួយៗ ដើម្បី ចែករំលែក បទពិសោធន៍ និងបង្កើន កម្លាំង ក្នុងការចរចា តម្លៃ ជាមួយ អ្នកផ្គត់ផ្គង់ ឥវ៉ាន់ ឲ្យពួកគាត់ និងអ្នកទិញ កសិផល ពីពួកគាត់់។
៦. រៀបចំ ទីផ្សារ ឲ្យកសិករ ដូចគេ ធ្វើនៅប្រទេស ជិតខាង ដើម្បី ធានា រាល់ឆ្នាំ នូវតម្លៃ កសិផល គ្រប់ប្រភេទ (ដូចជា ស្រូវ, ពោត, សណ្តែក, ដំឡូង)។ រដ្ឋអំណាច ត្រូវ រៀបចំ យន្តការ និងថវិការ ពិសេស ដើម្បី ប្រមូលទិញ កសិផល ទាំងអស់នោះ ពីកសិករ ក្នុងតម្លៃមួយ សមរម្យ, មិនឲ្យ កសិករ ខាត ជាប្រចាំ ដូចសព្វថ្ងៃ។
នៅប្រទេស កម្ពុជា សព្វថ្ងៃ, រដ្ឋអំណាច ប្រលែងចោល កសិករ តែម្តង ដែលជាហេតុ ធ្វើឲ្យ ផលិតភាព កសិកម្ម នៅស្រុកយើង មានកម្រិត ទាបណាស់, មិនអាច ប្រកួតប្រជែង ជាមួយ ប្រទេស ជិតខាង បានទេ។
ដើម្បី ឲ្យប្រជាពលរដ្ឋ ជាពិសេស យុវជន មានការងារ ល្អប្រសើរ គ្រប់គ្នា ត្រូវតែ ប្តូរ នយោបាយ សេដ្ឋកិច្ចតែម្តង។
លើកក្រោយ សូម អាន
ភាគ ទី៥៖ តើ អ្វីទៅ ដែលហៅ ថា តម្លៃបន្ថែម (value added)? ពេលណា តម្លៃបន្ថែម កើនឡើង ពេលនោះ ប្រាក់ខែ ពលករ ក៏កើនឡើងដែរ។
សង្ខេប ពី អត្ថបទមុនៗ ដែលខ្ញំុ បានបង្ហោះ រួចមកហើយ៖
- ចំណាប់ អារម្មណ៍ នាំចូល សាច់រឿង៖ នៅប្រទេសកម្ពុជាសព្វថ្ងៃ យុវជនដែលអត់ការងារធ្វើត្រឹមត្រូវ មានចំនួនរហូតដល់ទៅ ៧០% នៃចំនួនយុវជនសរុប (ពលរដ្ឋអាយុពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ) ទូទាំងប្រទេស។ ការងារត្រឹមត្រូវ គឺជាការងារពិតប្រាកដ ដែលផ្តល់ឲ្យអ្នកធ្វើការម្នាក់ៗ នូវប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីរស់បាន យ៉ាងសមរម្យ ទៀងទាត់ និងថ្លៃថ្នូរ។ ព័ត៌មានលម្អិត សូម ចូលមើល http://tinyurl.com/q6nlzdq
- ភាគ ទី១៖ ក្នុងនយោបាយ សេដ្ឋកិច្ច ដើម្បី បង្កើតការងារ ឲ្យប្រជាពលរដ្ឋ មានកត្តា ២ ជាគន្លឹះ, គឺ៖ ផលិតភាព (productivity) និងតម្លៃបន្ថែម (value added)។ នៅស្រុកខ្មែរយើង សព្វថ្ងៃ ប្រជាពលរដ្ឋ ជាច្រើន ខ្វះការងារធ្វើ ដោយសារតែ រដ្ឋាភិបាល គ្មានចក្ខុវិស័យ គ្មាន ឆន្ទ: ឬគ្មាន សមត្ថភាព ដើម្បី យកចិត្តទុកដាក់ លើកត្តា ទាំង២ នេះ។ ព័ត៌មាន លម្អិត សូមចូលមើល http://tinyurl.com/otwmea6។
- ភាគ ទី ២៖ តើ គេ វាស់វែង ផលិតភាព (productivity) យ៉ាងដូចម្តេច ? ផលិតភាព ជាកត្តា កំណត់ ជោគជ័យ សេដ្ឋកិច្ច សម្រាប់ សហគ្រាស នីមួយៗ ក៏ដូច ជាសម្រាប់ ប្រទេស នីមួយៗដែរ។ ការកើនឡើងនៃផលិតភាព នាំមកនូវការកើនឡើង នៃប្រាក់ចំណូលនិងប្រាក់ចំណេញ និង ការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព័ត៌មានលម្អិត សូមចូលមើល http://tinyurl.com/pu63dvp។
- ភាគទី៣ ៖ តើធ្វើយ៉ាងដូចម្តេច ដើម្បីបង្កើន ផលិតភាព (productivity) សម្រាប់ប្រទេសកម្ពុជាទាំងមូល?
ជាបថម ត្រូវបណ្តុះបណ្តាលពលករ ឲ្យមានជំនាញវិជ្ជាជីវៈ ស្របទៅនឹងសេចក្តីត្រូវការ របស់ទីផ្សារអន្តរជាតិ តែជំនាញវិជ្ជាជីវៈដ៏ច្រើនតម្រូវឲ្យពលករទទូលបានការអប់រំទូទៅល្អប្រសើរជាមុនសិន។ ទន្ទឹមនេះ ត្រូវរៀបចំប្រព័ន្ធស្រាវជ្រាវ រកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ (research & development)។ ជាចុងក្រោយ ត្រូវជម្រុញឲ្យបង្កើនទុនវិនិយោគ លើ ឧបករណ៍ សម្ភារៈ និង បច្ចេកទេសទំនើបបំផុត ក្នុងផលិតកម្មកែឆ្នៃ (processing industries) ហើយត្រូវជម្រុញឲ្យមានការផ្ទេរបច្ចេកវិទ្យាពីស្រុកគេមកស្រុកយើង។ ព័ត៌មានលម្អិត សូម, ចូលមើល http://tinyurl.com/zqrxyxt។
. . .
No comments:
Post a Comment