ក្នុងឱកាស ថ្ងៃចូលឆ្នាំថ្មី សកល ២០១៦ នេះ, ខ្ញុំ មានកាដូមួយ ជូនបងប្អូន ជនរួមជាតិ, ជាពិសេស អ្នកស្នេហាជាតិ គ្រប់រូប។ កាដូនេះ គឺ ជាការរៀបចំ ដកស្រង់ និងចងក្រង ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ដែលបាន កើតឡើង ក្នុងសម័យមួយ ដ៏ជូរចត់ ដែលយើង ត្រូវតែ ចងចាំ ទាំងអស់គ្នា។
នៅសម័យនោះ ប្រទេស អាណ្ណាម (ឈ្មោះ ស្រុកយួន ពេលនោះ) កំពុងតែ គ្រប់គ្រង ប្រទេស កម្ពុជា ដែលគេ ចាប់ផ្តើម លេបត្របាក់ ទឹកដី។ ពួកយួន (ពេលនោះ មិនទាន់ មានពាក្យ «វៀតណាម» នៅឡើយទេ) ធ្វើបាប ជនជាតិ ខ្មែរ ក្រៃលែង កាប់សម្លាប់ ខ្មែរ តាមចិត្ត, ហើយ ថែមទាំង ប៉ុនប៉ង បំបាត់ សាសនា, វប្បធម៌, និងប្រពៃណី របស់យើង។
ពួកយួន បានលើកបន្តុប ស្តេចខ្មែរ មួយអង្គ ជាអាយ៉ង របស់គេ តែ គេ ជាអ្នក បញ្ជា ទាំងអស់។ ខ្មែរយើង ឈឺចាប់ណាស់, ហើយ ចាំតែ រើបម្រះ ដើម្បី រំដោះ ប្រទេសជាតិ ពីយួន ឈ្លានពាន។ ប្រជាពលរដ្ឋ ខ្មែរ សម្លឹងឃើញ អ្នកស្នេហា ជាតិ ២ រូប ដែលអាច ដឹកនាំ ចលនា រំដោះ ប្រទេសជាតិ នេះ ប្រកប ដោយជោគជ័យ។ ឃើញ យ៉ាងដូច្នេះ, ពួកយួន បានប្រើល្បិច គ្រប់បែបយ៉ាង ដើម្បី ឲ្យអ្នក ស្នេហាជាតិ ២ រូប នោះ បែកបាក់គ្នា ដើម្បី ពួកគេ អាចបន្ត ការគ្រប់គ្រង របស់គេ មកលើ ប្រទេស កម្ពុជា, ហើយ បន្តសម្លាប់ ជាតិខ្មែរ បន្តិចម្តងៗ រហូត ដល់រលាយ សាបសូន្យ តែម្តង។ តែ កុសលល្អ ខ្មែរយើង មិនចាញ់ល្បិច យួនទេ, ហើយ នៅទីបញ្ចប់ បានរួម កម្លាំងគ្នា ជាធ្លុងមួយ កម្ចាត់យួន ឈ្លានពាន និងពួកអាយ៉ង រហូត ដល់បាន សម្រេច។
សម័យនោះ ស្ថិតនៅក្រោមរជ្ជកាលព្រះក្សត្រីអង្គម៉ី (១៨៣៤-១៨៤១)
ជាស្តេចអាយ៉ងរបស់យួន។ អ្នកស្នេហាជាតិ ២ រូប
ដែលពួកយួនខិតខំបំបែកឲ្យឈ្លោះគ្នា គឺអ្នកអង្គម្ចាស់អង្គឌួង
(ពេលមិនទាន់បានឡើងសោយរាជ្យជាព្រះបាទអង្គឌួង នៅឡើយ) និងព្រះឧបរាជអង្គឯម។
រឿងទាំងអស់នេះ ជារឿងពិតដែលដកស្រង់ពីសៀវភៅ “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា”
និពន្ធដោយលោក អាដេម៉ា ឡឺក្លែរ (Adhémar Leclère) អតីតរ៉េស៊ីដង់ (Résident)
បារាំងប្រចាំកម្ពុជា បោះពុម្ពផ្សាយនៅប្រទេសបារាំងក្នុងឆ្នាំ ១៩១៤។
ក្រោយមកសៀរភៅនេះ បានត្រូវបកប្រែ និងផ្សព្វផ្សាយជាខេមរភាសា។
No comments:
Post a Comment