Paris Peace Accords 23 Oct. 1991

Monday, January 25, 2016

មន្ត្រី​ ការបរទេស​ អាមេរិក៖ លោក ចន ឃែរី នឹង​លើក​ឡើង ​អំពី ​បញ្ហា​ សិទ្ធិ​មនុស្ស​ និង​នយោបាយ ​នៅ​​កម្ពុជា | State Dept. Official: John Kerry to raise issues of human rights, politics in Cambodia


មន្ត្រី​ ការបរទេស​ អាមេរិក៖ លោក ចន ឃែរី នឹង​លើក​ឡើង ​អំពី ​បញ្ហា​ សិទ្ធិ​មនុស្ស​ និង​នយោបាយ ​នៅ​​កម្ពុជា

រដ្ឋ​មន្ត្រី​ ការ​បរទេស​ អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួប​ ជាមួយ​ មន្ត្រី​ គណបក្ស​ប្រឆាំង​ និង​តំណាង​ អង្គការ​ សង្គម​ស៊ីវិល​ផង​ ដែរ ក្នុង​ដំណើរ​ ទស្សនកិច្ច​ របស់​លោក​ នៅ​ប្រទេស​ កម្ពុជា ដើម្បី​ គូស​បញ្ជាក់​ ពី​ការ​គាំទ្រ​ របស់​ សហរដ្ឋ​អា មេរិក ចំពោះ​ លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​នេះ។
រដ្ឋ​មន្ត្រី​ការ​បរទេសសហរដ្ឋ​​អាមេរិក លោក ចន ឃែរី (John Kerry)។
រដ្ឋ​មន្ត្រី​ ការ​បរទេស សហរដ្ឋ​​អា មេរិក លោក ចន ឃែរី (John Kerry)។
VOA / វីអូអេ | ២៥ មករា ២០១៦
រដ្ឋ​មន្ត្រី​ ការ​បរទេស​ អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួប​ ជាមួយ ​មន្ត្រី​ គណបក្ស​ប្រឆាំង ​និង​តំណាង ​អង្គការ​ សង្គម​ស៊ីវិល ​ផង​ដែរ ក្នុង​ដំណើរ​ ទស្សនកិច្ច​ របស់​លោក​ នៅ​ប្រទេស ​កម្ពុជា ដើម្បី​ គូស​បញ្ជាក់​ ពី​ការ​គាំទ្រ​ របស់​ សហរដ្ឋ​ អាមេរិក ចំពោះ​ លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​នេះ។  នេះ​ បើ​ យោង​តាម​ មន្ត្រី​ ជាន់​ខ្ពស់​ម្នាក់​ នៃ​ក្រសួង​ ការបរទេស ​អាមេរិក ដែល​បាន​ឆ្លើយ​ នឹង​សំណួរ ​របស់ ​អ្នក​យក​ព័ត៌មាន ​នៅ​ក្នុង​សន្និសីទ​កាសែត​ តាមទូរស័ព្ទ កាល​ពី​ថ្ងៃ​អាទិត្យ។
មន្ត្រី​ជាន់​ខ្ពស់ ​ដដែល​នេះ បាន​បញ្ជាក់ ​ថា, «ការ​ជួប ​ជាមួយ​ តំណាង​ សង្គម​ស៊ីវិល​ និង​មន្ត្រី​ បក្ស​ប្រឆាំង​នេះ សំខាន់ ​គឺ​ ដើម្បី​ គូស​បញ្ជាក់​ ពី​ការ​គាំទ្រ ​របស់​ សហរដ្ឋ​អាមេរិក ចំពោះ​ សិទ្ធិមនុស្ស, សិទ្ធិ​ស៊ីវិល, និង​លំហ​ នយោបាយ» នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ផងដែរ។

​លោក ចន ឃែរី គ្រោង​ទៅ​ដល់ ​ប្រទេស​កម្ពុជា នៅ​យប់ ​ថ្ងៃ​ច័ន្ទ ក្រោយ ​ពី​ចាកចេញ​ ពី​ទីក្រុង​ វៀងច័ន្ទ ប្រទេស​ លាវ។  លោក ឃែរី ស្ថិត​នៅ​ក្នុង ​ប្រទេស​ លាវ ដែល​ជា​ប្រធាន ​ឆ្លាស់​វេន​ អាស៊ាន ​នៅ​ឆ្នាំ​នេះ មួយ​ផ្នែក ​ដើម្បី ​ត្រៀម​រៀបចំ​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ាន​~អាមេរិក នៅ​ក្នុង​សហរដ្ឋ​ អាមេរិក នៅ​ពាក់​កណ្ដាល ​ខែ​កុម្ភៈ ​ខាង​មុខ​នេះ។


នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​រូប​នេះ នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ហោ ណាំហុង មួយ​ផ្នែក​ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ជាមុន សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក នៅ​កន្លែង​លំហែ​កាយ Sunnylands ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ដែល​នៅ​ទីនោះ លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស។

មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​អាមេរិក បាន​បញ្ជាក់​ថា ទោះបី​ជា​មាន​សញ្ញាណ​នៃ​ការ​វិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ពីរ ​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក មាន​ក្វី​កង្វល់​អំពី​ការ​វិវត្តន៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ បច្ចុប្បន្ន​នេះ​ដែរ ដោយសារ​ទំនាក់​ទំនង​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង «បង្ក​ ឲ្យ​មាន​ ការ​ព្រួយបារម្ភ​ នៅ​ពេល​នេះ»

មេ​ដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ទោស​ទណ្ឌ​ទាក់ទិន​នឹង​រឿង​ក្តី​ជា​ច្រើន​ក្នុង​តុលាការ​ កម្ពុជា ដែល​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នកវិភាគ​មួយ​ចំនួន និយាយ​ថា ជា​រឿង​នយោបាយ។

ខណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ចន ឃែរី ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​ជាមួយ​មេដឹកនាំ​កម្ពុជា​ផង​ដែរ ដោយ​សារ​សហរដ្ឋ​អាមេរិក និង​កម្ពុជា «មាន ​ទំនាក់​ទំនង​ សេដ្ឋកិច្ច​ ដ៏​រឹងមាំ​មួយ»​  នេះ​ បើ ​យោង​តាម​ ការ​បញ្ជាក់​ របស់ ​មន្ត្រី​ ការបរទេស​ ជាន់​ខ្ពស់​ អាមេរិក។

មន្ត្រី​អាមេរិក​ដដែល​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចេញ​ពី​កម្ពុជា លោក ចន ឃែរី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​នៅ​ទី​នោះ រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ នឹង​ជួប​ជាមួយ​មេដឹកនាំ​និង​ការទូត​ជាន់ខ្ពស់​ចិន ដើម្បី​ពិភាក្សា​ពី​បញ្ហា​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ ខាងជើង និង​ភាព​តានតឹង​ដែល​កំពុង​បន្ត​មាន នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៕



No comments:

Post a Comment