លោក ទេព នីថា ជាប់ជាអគ្ គលេខាធិការ គ.ជ.ប. ដដែល
RFA / វិទ្យុ អាស៊ី សេរី | ១៥ មករា ២០១៦
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
លោក ទេព នីថា ធ្វើសន្និសីទកាសែត នាទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០១២។ Photo: RFA
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) សម្រេច ជ្រើសរើស លោក ទេព នីថា ជាអគ្គ លេខាធិការ គ.ជ.ប. ដដែល និងសម្រេចយក អគ្គលេខាធិការ រង ចំនួន ៤រូប ថ្មីទៀត ដែលក្នុងនោះ មានលោក នី ចរិយា មកពីសមាគម អាដហុក (ADHOC) ផងដែរ។ ចំណែក ឯអគ្គលេខាធិការ រង ៣រូបទៀត រួមមាន លោក សោម សូរីដា ជាមន្ត្រី គ.ជ.ប., លោក ម៉ុក ដារ៉ា ជាសាស្ត្រាចារ្យច្បាប់ និងជាជំនួយការ ច្បាប់ របស់ អង្គការ និកហ្វិច (NICFEC), លោក ម៉ៅ សុភារិទ្ធ ជាមេធាវី។
ការសម្រេច របស់ គ.ជ.ប. នៅព្រឹកថ្ងៃ ទី១៥ ខែមករា នេះ បន្ទាប់ ពីបើកកិច្ចប្រជុំ ពិភាក្សា ដែលដឹកនាំ ដោយប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក និងមាន ការចូលរួម ពីសមាជិក គ.ជ.ប. ទាំង ៩នាក់។
ប្រធានគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក
ធ្វើសន្និសីទកាសែតក្រោយសម្រេចជ្រើសរើសអគ្គលេខាធិការ
និងអគ្គលេខាធិការរងថ្មី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។ RFA/Brach
Chev
កាលពីថ្ងៃ ទី៦ ខែមករា, គ.ជ.ប. បានប្រកាស បេក្ខជន តំណែង អគ្គលេខាធិការ និងអគ្គលេខាធិកា ររង ១៥នាក់។ ក្នុងនោះ មានបេក្ខជន ៣នាក់ សម្រាប់ ប្រកួតប្រជែង យកតំណែង អគ្គលេខាធិការ, គឺ មានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បច្ចុប្បន្ន និងនាយក អង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំង នាយក អង្គការ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ។ ចំណែក បេក្ខជន ១២នាក់ ទៀត សម្រាប់ ប្រកួត យកតំណែង អគ្គលេខាធិការ រង។

No comments:
Post a Comment