Paris Peace Accords 23 Oct. 1991

Sunday, January 3, 2016

[Vietnamization] រដ្ឋធម្មនុញ្ញ មាត្រា ៥៣ «ព្រះរាជាណាចក្រ កម្ពុជា មិនអនុញ្ញាតិ ឲ្យមាន មូលដ្ឋាន យោធា បរទេស នៅលើទឹកដី របស់ខ្លួន...។» | Illegal foreign military bases in Cambodia

 

២ មករា ២០១៦ / 2 January 2016 - Illegal foreign military bases in Cambodia
 
ការផ្តល់ សម្បទាន ដី ប្រមាណ ៤មុឺន ហិកតា ក្នុងខេត្ត រតនៈគីរី ឲ្យទៅ កងទ័ព ប្រទេស វៀតណាម ជាការរំលោភ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដែលមាត្រា ៥៣ ចែងជាអាទិ៍ ថា, «ព្រះរាជាណាចក្រ កម្ពុជា មិនអនុញ្ញាតិ ឲ្យមាន មូលដ្ឋាន យោធា បរទេស នៅលើទឹកដី របស់ខ្លួន...។»

ទឹកដី ប្រទេស កម្ពុជា ប្រមាណ ៤មឺុន ហិកតានោះ ដែលគ្រប់គ្រង ដោយកងទ័ព ប្រទេស វៀតណាម គឺ ក្លាយទៅ ជាតំបន់ យោធា គ្រប់គ្រង ដោយបរទេសហើយ។  កងទ័ពណា ក៏មាន ទាហាន ប្រដាប់ ដោយអាវុធ និងសម្ភារៈសឹក ផ្សេងៗ។  កងទ័ពណា ទៅទីណា ក៏ត្រូវ បោះទីតាំង របស់ខ្លួន នៅទីនោះ។  ទីតាំង របស់ រាល់កងកម្លាំង ប្រដាប់អាវុធ ហៅថា មូលដ្ឋានសឹក ឬមូលដ្ឋាន យោធា។  ដូច្នេះ វត្តមាន មូលដ្ឋាន យោធា នៃកងទ័ព វៀតណាម ក្នុងខេត្ត រតនៈគីរីនេះ ជាការរំលោភ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។ 

ព័ត៌មាន លម្អិត សូម ចូលមើល៖ http://tinyurl.com/oyeb7qz

The land concession covering 40,000 hectares granted to the Vietnamese army in Ratanakiri province, is a violation of the Constitution whose Article 53 notably states, "The Kingdom of Cambodia doesn’t allow the establishment of any foreign military base on its territory." Those 40,000 hectares of Cambodia’s territory now administered by the Vietnamese army have been turned into a military zone under the control of a foreign country. Any army is made up of soldiers equipped with weapons, military equipment and related logistics. Any army moving to any zone has to establish bases that are of military nature by definition. Therefore there are illegal Vietnamese military bases in Cambodia’s Ratanakiri province. 

More information at https://www.cambodiadaily.com/grandconcessions/
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

1 comment:

  1. Anonymous8:22 AM

    ចង់អ្នកលើកយកមាត្រាស្អីមកដាក់ក៍ ហ៊ុន សែន មិនដែលខ្វល់ដែរ ធ្វើម្តេចទៅបើវាមិនដែលទាំងអានមាត្រាទាំងអស់ផង ហើយអ្វីៗដែលថាច្បាប់នោះគឺចេញមកពីមាត់វាតែម្តង ហើយសព្វថ្ងៃ ហ៊ុន សែន ហាក់ដូចជាយួនទៅហើយ ព្រោះវាគិតថាយួនទេដែលឲ្យអំណាចមកវា ឲ្យវាមានបានគ្រប់យ៉ាង វាមិនដែលមើលឃើញថាយួន អាក្រក់ជាមួយវាទេ ចង់យួនយកដីខ្មែរ យួនមកនោពេញស្រុក គឺវាមិនដែលឃើញ ថាជាបញ្ហាចំពោះខ្មែរទេ ឃើញទេវាថាវាមិនដែលធ្វើអីខុសផង វាថាស្រុកវាជឿនលឿន គ្មានសង្រាម ។ ចំពោះបងប្អូន ដែលយល់ថា ហ៊ុន សែន ខ្ញុំយួននោះ ដោយបណ្តោយឲ្យយួនធ្វើអីបានតាមចិត្តនៅលើទឹកដីខ្មែរ វាខុស មានតែផ្លូវមួយទេគឺរួមគ្នាតវារ ទាំមទា តែធ្វើម្តេចទៅ បើម្នាក់ៗមានគុំនិតដូចគ្នាថាត្រូវតែចេញពីនឹមយួន ដល់ពេលធ្វើមិនចូលគ្នាទេ អាងអីបង្កើតបក្ស រាប់មិនអស់ហើយដឺង ដូច្នេះគឺដូចជាគ្មានផ្លូវទេ ហើយបើជារបៀបនេះ នៅពេលយួនវាឡើងគោកពីបឹងទន្លេសាប នោះច្បាស់ជាចប់ហើយ ហើយរដ្ឋធម្មនុញ្ញដែល អ្នកលើកមកនោះ តើទៅជាអ្វីទៅ?

    ReplyDelete