Paris Peace Accords 23 Oct. 1991

Saturday, January 30, 2016

[Vietnamization] អ្នក​ឃ្លាំមើល ​បារម្ភ​ ពី​ការ​បំផ្លាញ ​វត្ថុ​តាង​ បទល្មើស​ ព្រៃឈើ​ នៅ​ខេត្ត​ មណ្ឌលគិរី | Monitors worry about the destruction of evidence of illegal logging in Mondolkiri


Global Witness: Rubber Barons

 . . .

អ្នក​ឃ្លាំមើល ​បារម្ភ​ ពី​ការ​បំផ្លាញ ​វត្ថុ​តាង​ បទល្មើស​ ព្រៃឈើ​ នៅ​ខេត្ត​ មណ្ឌលគិរី

RFA / វិទ្យុ អាស៊ី សេរី | ២៨ មករា ២០១៦

 

ដុត គំនរ​ឈើ មណ្ឌលគិរី ៨៥៥
គំនរ​ឈើ​ត្រូវ​បាន​គេ​ដុត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម ឈ្មោះ ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1) ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។  Photo provided

គំនរ​ឈើ​ ជា​ច្រើន ​ដែល​ជាប់​ ទាក់ទិន​ទៅ​ នឹង​បទល្មើស​ ព្រៃឈើ​ នៅ​ខេត្ត​ មណ្ឌលគិរី ត្រូវ ​គេ ​ដុត​បំផ្លាញ​ បន្តបន្ទាប់​គ្នា អំឡុង​ពេល​ ក្រុម​សមត្ថកិច្ច​ បង្ក្រាប​ បាន​ចុះ ​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស​ ព្រៃឈើ ​ប្រមាណ ១​សប្ដាហ៍​ កន្លង​ទៅ​នេះ។

មន្ត្រី​ឃ្លាំមើល ​បញ្ហា​ព្រៃឈើ​ សមាគម ​អាដហុក (ADHOC) បារម្ភ​ ថា, ការ​បំផ្លាញ ​វត្ថុ​តាង​ បទល្មើស ​ព្រៃឈើ​នេះ ​នឹង​នៅ​តែ​ បន្ត ប្រសិន ​ក្រុម​អាជ្ញាធរ​ មិន​ ចាត់​វិធានការ​ តឹងរ៉ឹង ​ដើម្បី​ការពារ​ វត្ថុ​តាង​ ទាំង​នោះ។

​មន្ត្រី​ឃ្លាំមើល ​បញ្ហា​ព្រៃឈើ​ សមាគម​ អាដហុក នៅ​ថ្ងៃ​ ទី​២៨ ខែ​មករា អំពាវនាវ​ ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ ពាក់ព័ន្ធ​ បង្ក្រាប​ បទល្មើស​ ព្រៃឈើ​ នៅ​ខេត្ត​ មណ្ឌលគិរី និង​គណៈកម្មការ​ ថ្នាក់​ជាតិ ចាត់​​វិធានការ​ ម៉ឺងម៉ាត់​ ការពារ​ វត្ថុ​តាង​ បទល្មើស ​ព្រៃឈើ​ ដើម្បី​ ស្វែង​រក ​អ្នក​ប្រព្រឹត្ត​ មក​ផ្ដន្ទាទោស ​ពាក់ព័ន្ធ​ ការ​កាប់​បំផ្លាញ​ ព្រៃឈើ​ ដ៏​គំហុក​ នៅ​ក្នុង​ខេត្ត​ នេះ។

ការ​អំពាវនាវ​ នេះ ធ្វើ​ឡើង​ បន្ទាប់ ​ពី​ឈើ​ ជ្រុង ​រាប់​រយ​ កំណាត់​ ជា​វត្ថុ​តាង​ បទល្មើស ​ព្រៃ​ឈើ ត្រូវ​ បាន​គេ​ ដុត​ចោល ​នៅ​ការដ្ឋាន​ ក្រុមហ៊ុន ​វិនិយោគ ​ដី​សម្បទាន ​ក្រុមហ៊ុន ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1), ក្រុមហ៊ុន ​ខ្មែរ​អង្គរ (Khmer Angkor), និង​ក្រុមហ៊ុន ​ដាយណាម (Dai Nam) មាន​ទីតាំង​ នៅ​ស្រុក​ កែវសីមា ចាប់​ពី​ថ្ងៃ​ ទី​២១ រហូត​ មក​ទល់​ នឹង​ថ្ងៃ​ ទី​២៥ និង​ថ្ងៃ​ ទី​២៦ ខែ​មករា។  ដោយ​ឡែក​ទៀត នៅ​ក្រុមហ៊ុន​ ដាយណាម ក៏​មាន ​រថយន្ត​ ផ្ទុក​ឈើ​ ជិត ១០​គ្រឿង គ្រោង​ ដឹក​ជញ្ជូន​ ឈើ​ ចេញ​ពី​ការដ្ឋាន​ ក្រុមហ៊ុន។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ហៅ​ការ​បំផ្លាញ​វត្ថុ​តាង​នេះ​ថា ជា​ចេតនា​របស់​ក្រុម​ឈ្មួញ និង​អ្នក​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ។ ករណី​នេះ​ក៏​ជា​ការ​បំផ្លាញ​ផល​ព្រៃឈើ​ដែល​នឹង​ផ្ដល់​ប្រាក់​ចំណូល​ថវិកា​ ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ប្រសិន​អាជ្ញាធរ​រឹប​អូស​ឈើ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ពិន័យ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​នោះ៖ «យើង​មើល​ទៅ​លើ​កំណាត់​ ឈើ​ដែល​ឆេះ​ហ្នឹង​សុទ្ធ​តែ​ជា​ឈើ​ថ្មី​ទៀត មិន​អាច​កើត​ចេញ​ពី​ភ្លើង​ឆេះ​​ព្រៃ​បង្ក​ឲ្យ​ឆេះ​គំនរ​ឈើ​នោះ​បាន​ទេ។ ជា​ចេតនា​របស់​បុគ្គល​ណា​ម្នាក់​ដែល​គេ​ដើម្បី​គេចវេះ​ទទួល​ខុស​ត្រូវ​ចំពោះ ​មុខ​ច្បាប់។»

​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា នេះ​មាន​​ឈើ​ជាង ២៤០​កំណាត់​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន ប៊ិញ ភឿក ១។ ចំណែក​​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយណាម ក៏​មាន​ការ​លួច​ដុត​ឈើ​ជា​វត្ថុតាង​បទល្មើស​​ព្រៃឈើ​រហូត​មក​ទល់​នឹង​ថ្ងៃ​ ទី​២៦ ខែ​មករា ផង​ដែរ ក៏​ប៉ុន្តែ​មិន​មាន​របាយការណ៍​បញ្ចេញ​ឲ្យ​ដឹង​ពី​​មន្ត្រី​បង្ក្រាប​នូវ​ ចំនួន​ឈើ​ដែល​គេ​លួច​ដុត​នោះ​ឡើយ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល បាន​ផ្ដាច់​ទូរស័ព្ទ ខណៈ​អ្នក​យក​ព័ត៌មាន​​វិទ្យុ​អាស៊ីសេរី ហៅ​ចូល​សុំ​បញ្ជាក់​ពី​តួលេខ​នៃ​ការ​ដុត​បំផ្លាញ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​ សត្វ​ព្រៃភ្នំ​​ព្រេច។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី សំដែង​សុទិដ្ឋិនិយម​​ថា ក្រុម​សមត្ថកិច្ច​បង្ក្រាប​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​ហើយ ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​បង្ហាញ​ពី​​លទ្ធផល​នោះ​ទេ៖ «យើង​អត់​ដឹង​អ្នក ​ណា​ដុត​កំពុង​ស្រាវជ្រាវ។ ឥឡូវ​នេះ​ក្រុមហ៊ុន ប៊ិញ ភឿក ដុត​អស់ ២៤១​ដុំ។ ក្រៅ​ពី​នេះ ក្នុង​ដែន​បរិស្ថាន បង​សួរ​ទៅ​ខាង​បរិស្ថាន។»

​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ទូទៅ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ទៅ​លើ​ក្រុមហ៊ុន​ទាំង​អស់​ដែល​ជាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ឃើញ​បទល្មើស​​ព្រៃឈើ​ដែល​រាជរដ្ឋាភិបាល​ដាក់​ បទបញ្ជា​ឲ្យ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ធ្វើ​ការ​ បង្ក្រាប។ លោក​ថា ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់​ទេ៖ «គេ​ត្រួត​ពិនិត្យ​តាម​លក្ខណៈ​ស៊ើប​អង្កេត​កំពុងតែ​ធ្វើ។ យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។»

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍ វង្ស ពិសេន បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ប៊ិញ ភឿក ១ ក្នុង​ស្រុក​កែវសីមា ក៏ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ពី​លទ្ធផល​នៃ​បេសកកម្ម​នេះ​ទេ៕



No comments:

Post a Comment