លោក សម រង្ស៊ី ថា, ថ្ងៃ ៧ មករា ជាឆាកល្ខោន ដែលរៀបចំ ដោយវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៧ មករា ២០១៦
ប្រធាន បក្សជំទាស់ លោក សម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស ថា, ថ្ងៃ៧ មករា ដែលបក្ស កាន់អំណាច ប្ដូរផ្ដាច់ ការពារនោះ គឺ ជាឆាកល្ខោន ដែលវៀតណាម បានរៀបចំ។
លោក សម រង្ស៊ី ថ្លែងបែបនេះ ក្នុងទំព័រ ហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃ ទី៧ មករា ដោយអះអាង ថា, បើ គ្មាន វៀតណាម កុម្មុយនិស្ត ពីដើមទី ក៏គ្មាន ខ្មែរ ក្រហម ដែរ៖ «ឥឡូវនេះ គេ ថា, បើ គ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មាន អ្វីៗ ដែលយើង មានសព្វថ្ងៃ ដែរ។ តែ បើ គ្មាន ថ្ងៃ ១៧ មេសា ១៩៧៥ (ថ្ងៃ ខ្មែរក្រហម ឡើងកាន់អំណាច) ក៏គ្មាន ថ្ងៃ៧ មករា ១៩៧៩ ដែរ។ ហើយ បើ គ្មាន ពួកកុម្មុយនិស្ត វៀតណាម ជួយពួកខ្មែរ ក្រហម ក្នុងដើម ទសវត្សរ៍ ឆ្នាំ១៩៧០ ក៏គ្មាន ថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយផ្នែក ធំ នៃរឿងរ៉ាវ ក្នុងរយៈពេល ជិត ៥០ឆ្នាំ កន្លងមកនេះ គឺ មានការ រៀបចំ យ៉ាងសកម្ម ដោយយួន កុម្មុយនិស្ត ដើម្បី បំភ័ន្តភ្នែក ប្រជារាស្ត្រ ខ្មែរ។»
បើ ទោះបីជាលោក សម រង្ស៊ី រិះគន់ថ្ងៃ៧ មករា ក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅខួប៧ មករា លើកទី៣៧នេះថា លោកនឹងប្ដេជ្ញាការពារថ្ងៃទី៧មករា ដោយលោកបញ្ជាក់ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ពលរដ្ឋកម្ពុជា ដែលបានរួចចេញពីរបបវាលពិឃាដប៉ុលពត និងអាចរស់រានមកដល់សព្វថ្ងៃ។
លោក ហ៊ុន សែន ក៏រិះគន់បុគ្គលមួយចំនួនដែលមិនដឹងគុណថ្ងៃទី៧មករានេះ។
ថាឆាកល្ខោនអញ្ចឹង បើនៅស្រុកខ្មែរ ប្រហែល ហ៊ុន សែន បូកបន្ថែមមួយរឿងទៀតហើយ តាមពិត ហ៊ុន សែន វាចេះដើរតួរដ៍យ៉ាងល្អនេះហើយ បានជាយួនមិនបោះវាចោលនោះ ហើយតែ ឃើញទេ ស្រុកខ្មែរ វាក្លាយទៅស្រុកយួន ដោយខ្លះមិនដឹងខ្លួនផង ។
ReplyDelete