Paris Peace Accords 23 Oct. 1991

Friday, January 22, 2016

ប្អូន​ប្រុស​ លោក ជា វិជ្ជា បន្ត​រិះគន់​ រដ្ឋាភិបាល​ ដែល​មិន​អាច​ វែក​មុខ​ ឃាតក | Younger brother of Chea Vichea criticizes govt for failing to find murderer

ប្អូន​ប្រុស​ លោក ជា វិជ្ជា បន្ត​រិះគន់​ រដ្ឋាភិបាល​ ដែល​មិន​អាច​ វែក​មុខ​ ឃាតក

RFA / វិទ្យុ អាស៊ី សេរី | ២២ មករា ២០១៦

ជា មុន្នី ២០១៦ ៨៥៥
លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។  RFA/Brach Chev


ប្អូន​ប្រុស​ លោក ជា វិជ្ជា ប្រធាន​ សហជីព​ សេរី​ កម្មករ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា លោក ជា មុន្នី បន្ត​រិះគន់ ​រដ្ឋាភិបាល ដែល​មិន​អាច វែក​មុខ​ រក​ឃាតក​ សម្លាប់​ បង​ប្រុស​លោក   ទោះបីជា​ សាលាក្រុង​ ហាម​ មិន​ឲ្យ ​អ្នក​ធ្វើ​ពិធី​ ជួបជុំ​នេះ ថ្លែង​សារ​ នយោបាយ ឬ​វាយ​ប្រហារ​ រដ្ឋាភិបាល​ក្ដី។


លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៅ​ជិត​វត្ត​លង្កា ដែល​មាន​អ្នកចូលរួម​ប្រមាណ​១០០​នាក់ នៅ​ថ្ងៃ​ទី​២២ មករា ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់ ដែល​លួច​ខ្សឹប​ប្រាប់​លោក​ថា ឃាតក​ពី​ក្រោយ​ខ្នង​សម្លាប់​បង​ប្រុស​លោក គឺ​ជា​មន្ត្រី​ប៉ូលិស​មាន​អំណាច ក្នុង​ជួរ​រដ្ឋាភិបាល។

លោក ជា វិជ្ជា គឺ​ជា​មេដឹកនាំ​សហជីព​កម្មករ​ដ៏​ល្បី​មួយ​រូប ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​មួយ លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើបអង្កេត​នោះ នៅ​​មិន​ទាន់​បាន​ពន្លឺ​នៅ​ឡើយ។

អេង ឆៃអ៊ាង ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​បក្ស​ សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


No comments:

Post a Comment